មុនសម័យប្រជុំជាប្រចាំចុងឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងអាណត្តិកាល២០២១-២០២៦ បណ្តាក្រុមតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង សហការជាមួយគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សង្កាត់ ចាត់តាំងដើម្បីអ្នកតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមភូមិភាគនិងកត់សម្គាល់នូវមតិយោបល់ សំណើជាច្រើនរបស់ម្ចាស់ឆ្នោត។

ប្រព័ន្ធអុជបំភ្លឺតាមដងផ្លូវជនបទ។
ម្ចាស់ឆ្នោតឃុំលឿងតឹម ស្នើគណៈកម្មាធិការប្រជាជនទីក្រុង បែងថវិកាបើកទូលាយដងផ្លូវលឿងតឹម-វិញតី ព្រោះថា បច្ចុប្បន្នចំនួនយានយន្តចូលរួមចរាចរណ៏កាន់តែច្រើន តែផ្ទៃផ្លូវតូចចង្អៀត។ ម្ចាស់ឆ្នោតឃុំញូយ៉ា ក៏បានលើកឡើងពីដងផ្លូវ ចាប់ពីដងផ្លូវស្រុក៥២ (ផ្លូវបែកជា៣ តាមហ្វាដល់ភូមិវិញ B ឃុំញូយ៉ា) ដល់ទីស្នាក់ការគណៈកម្មាធិការបក្សឃុំខូចខាតធ្ងន់ ផ្ទៃផ្លូវតូចចង្អៀតបើប្រៀបនឹងចំនួនយានយន្តចរាចរណ៍។ ដូច្នេះ ម្ចាស់ឆ្នោតស្នើអង្គភាពសមត្ថកិច្ច វិនិយោគលើកកម្ពស់បើកទូលាយដងផ្លូវនេះ។
ម្ចាស់ឆ្នោតឃុំង៉ុកតូ លើកឡើងពីផ្លូវខេត្ត៩៣៦ និងផ្លូវស្រុក៥១ ផ្លូវស្រុក៥៥ មានច្រើនកំណាត់ខូតខាតធ្ងន់ធ្ងរ ផ្ទៃផ្លូវបែកក្រហូង។ ទន្ទឹមនឹងនោះ ប្រព័ន្ធអុជបំភ្លឺតាមដងផ្លូវនេះមិនទាន់តភ្ជាប់ជាមួយគ្នា ជះឥទ្ធិពលដល់ការធ្វើដំណើររបស់ប្រជាជន។ ម្ចាស់ឆ្នោតស្នើឆាប់វិនិយោគជួសជុលកំណាត់ផ្លូវដែលខូច និងវិនិយោគប្រព័ន្ធភ្លើងអុជបំភ្លឺសម្រាប់ដងផ្លូវទាំងនេះ។
ម្ចាស់ឆ្នោតឃុំធើយឡាយ ស្នើដំឡើងភ្លើងសញ្ញាចរាចរណ៍នៅតាមដងផ្លូវបែកជាបួនលើផ្លូវខេត្ត៩២២ ជួសជុលកំណាត់ផ្លូវដែលខូច បែកក្រហូង ដូច៖ ធើយឡាយ-ដុងធ្វឹង ធើយឡាយ-ទ្រឿងស្វឹង។ ម្ចាស់ឆ្នោតឃុំផុងដៀង បានលើកឡើងពីគម្រោងផ្លូវខេត្ត៩១៧ ចាប់ពីសង្កាត់ធើយអាងដុង តភ្ជាប់ជាមួយនឹងគម្រោងផ្លូវខេត្ត៩១៨ ដំណាក់កាល១ និងដំណាក់កាល២ បានផ្សព្វផ្សាយដំណើរការយូរហើយតែទើបបានចាក់ដីសងខាងផ្ឡុវ។ ម្ចាស់ឆ្នោតស្នើទីក្រុងចង្អុលការម្ចាស់វិនិយោគឆាប់សម្រេចគម្រោង បង្កើតផ្លូវគមនាគមន៍គួបផ្សំជាមួយទំនប់ដើម្បីប្រជាជនស្ងប់អារម្មណ៍ផលិតនិងដឹកជញ្ជូនមុខទំនិញបានងាយស្រួលជាង៕
ចន្ថា