(កឹងធើ) - លោកត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចុះហត្ថលេខាដាក់ឱ្យប្រើផែនការលេខ ២១១/KH-UBND ផ្សព្វផ្សាយការប្រឡងប្រណាំងបង្កើតស្នាដៃ អំណរមហាសន្និបាតលើកទី ១៤ របស់បក្ស; ពន្លឿននិងសម្រេចនូវទិសដៅភារកិច្ចនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស ដោយជោគជ័យ។

ការកំណែទម្រង់រដ្ឋបាល លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង បម្រើប្រជាជន គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃការប្រឡងប្រណាំង អាស្រ័យគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បំផុសចលនា។ រូប៖ គណៈប្រតិភូត្រួតពិនិត្យកំណែទម្រង់រដ្ឋបាលទីក្រុងកឹងធើ ត្រួតពិនិត្យការងារទទួលនិងដោះស្រាយបែបបទរដ្ឋបាលនៅសង្កាត់វិញចូវ។
ឆ្លងតាមរយៈនោះ ស្ថាប័ន អង្គភាព និងភូមិភាគនានា បានប្រឡងប្រណាំងសម្រេចលើសភាគកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាស្ថិរភាពនយោបាយ ការការពារប្រទេស សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពទូទាំងសង្គមបានរក្សាលំនឹងនិងរៀបចំបានល្អនូវការផ្សព្វផ្សាយ លើកទឹកចិត្តដល់មហាសន្និបាតលើកទី ១៤ របស់បក្ស។ ទន្ទឹមនឹងនោះ ជំរុញកំណែទម្រង់រដ្ឋបាល លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង បម្រើប្រជាជន; ប្រឡងប្រណាំងកសាងរដ្ឋអំណាចអេឡិចត្រូនិក រដ្ឋអំណាចឌីជីថល; បង្កើនការបម្រើប្រជាជននិងអាជីវកម្ម។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមទីក្រុង បានចាត់តាំងនូវចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាង ស៊ីជម្រៅនិងទូលំទូលាយ ចលនាប្រជាជនគ្រប់ជាន់ស្រទាប់ ពង្រីកស្មារតីប្រឡងប្រណាំងច្នៃប្រតិដ្ឋ ចលនារាល់ប្រភពកម្លាំងសង្គម បង្កជាកម្លាំងសាមគ្គី រួមចំណែកអនុវត្តជោគជ័យនូវទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខ និងកសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ។

យុវជនឃុំមីភឿក សម្ពោធផ្លូវទង់ជាតិ។
ចំពោះបុគ្គល កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិកដែលខិតខំប្រឹងប្រែង មានគំនិតច្នៃប្រតិដ្ឋ និងមានដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការកសាង ដាក់ឱ្យប្រើ ឬលើកជូនថ្នាក់មានសមត្ថកិច្ចដាក់ឱ្យប្រើ ចាត់តាំងអនុវត្តត្រួតពិនិត្យនិងណែនាំការអនុវត្តយន្តការ គោលនយោបាយ សេចក្តីកំណត់ រួមចំណែកអនុវត្តជោគជ័យ ភារកិច្ចតាមសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១ របស់បក្ខភាគទីក្រុងបានដាក់ចេញ និងសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេស លើកទី១៣របស់បក្ស។ ប្រជាជនគ្រប់រូប បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ មានគោលបំណងក្នុងការរួមចំណែក សាមគ្គីចិត្តមួយថ្លើមមួយ ជឿជាក់ដាច់ខាតលើការដឹកនាំរបស់បក្ស បញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្មផលិត រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបរិស្ថាន ការពារឯករាជ្យ និងអធិបតេយ្យប្រទេសជាតិ។
ពេលវេលាអនុវត្តការប្រឡងប្រណាំងស្នេហាជាតិលើកនេះ អនុវត្តចាប់ពីថ្ងៃដាក់ឱ្យប្រើផែនការរហូតដល់ពេលចាត់តាំងមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សសម្រេចជោគជ័យ។ ការពិនិត្យផ្ទៀងផ្ទាត់ សរសើរនិងជូនរង្វាន់ដល់សមូហភាព បុគ្គលឆ្នើម បានអនុវត្តតាមសេចក្តីកំណត់របស់ច្បាប់ស្តីពីការប្រឡងប្រណាំង សរសើរនិងជូនរង្វាន់។ ចំនួនសមូហភាពទទួលបានការសរសើរនិងជូនរង្វាន់មិនលើស ១០% និងចំនួនបុគ្គលមិនលើសពី ៥% (មុខសញ្ញាចូលរួម ដោយផ្ទាល់ក្នុងចលនា)៕
ក្វឹកថាយ-វិមាន