ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/12/2025 - 22:29

បើក​ការ​ដ្ឋាន​សាង​សង់​ សម្ពោធ​ និង​បើក​ចរាចរ​ណ៍បច្ចេកទេស​ព្រម​ៗគ្នា​លើ​សំណង់​ គម្រោង​ចំ​នួន​២៣៤ 

 កម្រិត​វិនិយោគ​លើ​សំណង់​ គម្រោង​ជាង​ ៣,៤ លាន​ពាន់​លាន​ដុង​; ក្នុង​នោះ​ ទុន​រដ្ឋ​ជាង​ ៦២៧.០០០ ពាន់​លាន​ដុង​ ស្រូប​អត្រា​១៨%; ក្រៅ​ពី​នោះ​ គឺ​ទុន​ក្រៅ​ថវិកា​រដ្ឋ​ ប្រ​មា​ណ​ ២,៧៩ លាន​ពាន់​លាន​ដុង​ ស្រូប​អត្រា​ ៨២%។


 
ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ នឹង​សម្ពោធ​កំ​ណាត់​ផ្លូវ​កឹង​ធើ - ហូវយ៉ាង​ និង​បើក​ចរាចរ​ណ៍បច្ចេកទេស​កំ​ណាត់​ផ្លូវ​ហូវយ៉ាង​ - កា​ម៉ាវ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ​។ (រូប​៖ ថា​ញលី​ម/TTXVN)


នៅ​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ពិធី​បើក​ការ​ដ្ឋាន​ សម្ពោធ​ និង​បើក​ចរាចរ​ណ៍បច្ចេកទេស​លើ​គម្រោង​ សំណង់​សំ​ខាន់​ៗចំ​នួន​២៣៤ ដើម្បី​អប​អរ​សា​ទរ​មហា​សន្និបាត​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ទូ​ទាំង​ប្រ​ទេស​ លើក​ទី​១១ និង​មហា​សន្និបាត​បក្ស​ទូ​ទាំង​ប្រ​ទេស​ លើក​ទី​១៤ នឹង​រៀប​ចំ​ឡើង​ព្រម​ៗគ្នា​នៅ​តាម​ខេត្ត​ ក្រុង​ទាំង​៣៤ ក្នុង​ទូ​ទាំង​ប្រ​ទេស​។
ក្រ​សួង​សំណង់​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​គម្រោង​ទាំង​នោះ​ មាន​គម្រោង​ចំ​នួន​១៤៨បើក​ការ​ដ្ឋាន​សាង​សង់​ សំណង់​ចំ​នួន​៨៦បើក​សម្ពោធ​ បើក​ចរាចរ​ណ៍បច្ចេកទេស​; ក្នុង​នោះ​ មាន​គម្រោង​របស់​ក្រ​សួង​ ផ្នែក​ចំ​នួន​៣៨ គម្រោង​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ អគ្គ​ក្រុម​ហ៊ុន​ចំ​នួន​៣៩ និង​មាន​គម្រោង​ចំ​នួន​១៥៧ អា​ស្រ័យ​ភូមិ​ភាគ​ធ្វើ​ម្ចាស់​គ្រប់​គ្រង​។
កម្រិត​វិនិយោគ​លើ​សំណង់​ គម្រោង​ជាង​ ៣,៤ លាន​ពាន់​លាន​ដុង​; ក្នុង​នោះ​ ទុន​រដ្ឋ​ជាង​ ៦២៧.០០០ ពាន់​លាន​ដុង​ ស្រូប​អត្រា​១៨%; ចំណែក​ដើម​ទុន​ក្រៅ​ពី​នោះ​ គឺ​ទុន​ក្រៅ​ថវិកា​រដ្ឋ​ ប្រ​មា​ណ​ ២,៧៩ លាន​ពាន់​លាន​ដុង​ ស្រូប​អត្រា​ ៨២%។
តាម​ផែន​ការ​ ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ សម្ពោធ​ នឹង​បាន​រៀប​ចំ​ឡើង​តាម​ទ្រង់​ទ្រាយ​ដោយ​ផ្ទាល់​ គួប​ផ្សំ​នឹង​អន​ឡាញ​នៅ​តាម​ទី​តាំង​ចំ​នួន​៧៩កន្លែង​ក្នុង​ទូ​ទាំង​ប្រ​ទេស​ ជា​និមិត្ត​រូប​ខួប​អនុ​ស្សាវ​រី​យ៍៧៩ឆ្នាំ​ ទិវា​ទូ​ទាំង​ប្រ​ទេ​សត​ស៊ូ​ (១៩/១២/១៩៤៦ - ១៩/១២/២០២៥)។
ក្នុង​ចំណោម​នោះ​ មា​នទី​តាំង​ផ្ទាល់​ចំ​នួន​១២កន្លែង​ (មា​នទី​តាំង​នៅ​ឡាវ​កៃ​ បាក់​និញ ក្វាង​និញ ហ្វេ​ ក្វាង​ង៉ាយ ឡឹម​ដុង​ ទី​ក្រុង​ហូជី​មិញ​ អាង​យ៉ាង​ កឹង​ធើ ដុង​ណាម​ និង​នៅ​ហាណូយ​មាន​២កន្លែង​) និង​ទី​តាំង​អន​ឡាញ​ចំ​នួន​៦៧កន្លែង​។
ទី​តាំង​មជ្ឈមណ្ឌល​ពិធី​បើក​ការ​ដ្ឋាន​គម្រោង​វិនិយោគ​សាង​សង់​មណ្ឌល​ទី​ក្រុង​កី​ឡា​អូ​ឡាំ​ពិកនៅ​ឃុំ​ទឿងភុក អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ហាណូយ​ជា​ស្ថា​ប័នទទួល​បន្ទុក​។
តាម​ក្រ​សួង​សំណង់​ គម្រោង​ធំ​ៗមួយ​ចំ​នួន​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ក្នុង​ឱ​កាស​នេះ​ រួម​មាន​៖ មណ្ឌល​ទី​ក្រុង​កី​ឡា​អូ​ឡាំ​ពិកនៅ​ហាណូយ​ មាន​កម្រិត​ទុន​វិនិយោគ​សរុប​ ៩២៥.០០០ ពាន់​លាន​ដុង​; គម្រោង​សមាស​ភាព​ ១ ដង​ផ្លូវ​រថ​ភ្លើង​ឡាវ​កៃ​ - ហាណូយ​ - ហាយ​ផុង​ មាន​កម្រិត​ទុន​វិនិយោគ​ ៣.២៩៩ ពាន់​លាន​ដុង​; ដង​មហា​វិថី​ទេ​សភាព​ទន្លេ​ហូវ មាន​កម្រិត​ទុន​វិនិយោគ​សរុប​ ៨៥៥.០០០ ពាន់​លាន​ដុង​; គម្រោង​ផលិតដែក​ថែប​ផ្លូវ​រថ​ភ្លើង​ និង​ដែក​ថែប​ពិសេស​នៅ​យុងក្វឹត​ មាន​កម្រិត​ទុន​វិនិយោគ​ ១០.០០០ ពាន់​លាន​ដុង​; ផ្លូវ​ល្បឿន​លឿន​តឹង​ភូ​ - បាវ​ឡុក​ មាន​កម្រិត​ទុន​វិនិយោគ​ ១៨.០០០ ពាន់​លាន​ដុង​; មណ្ឌល​សេ​វា​ទេសចរណ៍​រួម​ផ្សំ​ជាន់​ខ្ពស់​នៅ​វឹង​ដូង​ មាន​កម្រិត​ទុន​វិនិយោគ​ ៥១.០០០ ពាន់​លាន​ដុង​; ផ្លូវ​រថ​ភ្លើង​អគ្គិ​សនី​ទី​ក្រុង​កំ​ណាត់​ទី​១ នៅ​តំបន់​ពិសេស​ភូ​ក្វឹក​ មាន​កម្រិត​ទុន​វិនិយោគ​ ៨.៩៥០ ពាន់​លាន​ដុង​ និង​អគារ​វប្ប​ធម៌​យុវជន​នៅ​ទី​ក្រុង​ហូជី​មិញ​ មាន​កម្រិត​ទុន​វិនិយោគ​ ២.២៤០ ពាន់​លាន​ដុង​។
ទន្ទឹម​នឹង​នោះ​ សំណង់​សំ​ខាន់​ៗបាន​បើក​សម្ពោធ​ និង​បើក​ចរាចរ​ណ៍បច្ចេកទេស​ រួម​មាន​៖ ផ្លូវ​ល្បឿន​លឿន​បាក់​ - ណាម​ភាគ​ខាង​កើត​ កំ​ណាត់​ផ្លូវ​កឹង​ធើ - ហូវយ៉ាង​ - កា​ម៉ាវ; មន្ទីរ​ពេទ្យ​ពហុព្យាបាល​អន្តរ​ជាតិ​ហ្វេ​; បើក​សម្ពោធ​ជើង​ហោះ​ហើរ​ដំ​បូង​ចំណុះ​គម្រោង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ឡុង​ថា​ញ់ ដំ​ណាក់​កាល​១ ជា​ដើម​។
តាម​ប្រ​សាសន៍​ លោក​ ត្រឹង​ហុង​មិញ​ រដ្ឋ​មន្ត្រី​ក្រ​សួង​សំណង់​ នៅ​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ​ ទូ​ទាំង​ប្រ​ទេស​បាន​សម្រេច​ និង​បើក​ចរាចរ​ណ៍បច្ចេកទេស​ផ្លូវ​ល្បឿន​លឿន​ប្រ​វែង​ ៣.៥១៣ គី​ឡូ​ម៉ែ​ត្រ​ (រួម​មាន​ផ្លូវ​ធំ​ ៣.១៨៨ គី​ឡូ​ម៉ែ​ត្រ​ និង​ផ្លូវ​តភ្ជាប់​ ៣២៥ គី​ឡូ​ម៉ែ​ត្រ​) រំ​ពឹង​ទុក​ដំ​ណាច់​ឆ្នាំ​២០២៥ នឹង​សម្រេច​ ៣.៨១៣ គី​ឡូ​ម៉ែ​ត្រ​ (រួម​មាន​ផ្លូវ​ធំ​ ៣.៣៤៥ គី​ឡូ​ម៉ែ​ត្រ​ និង​ផ្លូវ​តភ្ជាប់​ ៤៥៨ គី​ឡូ​ម៉ែ​ត្រ​)។
ក្នុង​ចំណោម​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទាំង​១១ ដែល​ក្រ​សួង​សំណង់​ធ្វើ​ជា​ស្ថា​ប័នទទួល​បន្ទុក​ រំ​ពឹង​ទុក​នឹង​បើក​សម្ពោធ​ មាន​គម្រោង​បង្កើន​កម្រិត​ផ្លូវ​កាវ​ឡាញ់​ - ឡោ​តែ​ និង​ឡោ​តែ​ - រ៉ា​ច់សយ​ នឹង​សម្រេច​រួច​រាល់​ បើក​ចរាចរ​ណ៍; គម្រោង​ផ្លូវ​គោក​ល្បឿន​លឿន​បាក់​ - ណាម​ភាគ​ខាង​កើត​ កំ​ណាត់​ផ្លូវ​កឹង​ធើ - ហូវយ៉ាង​នឹង​បើក​ចរាចរ​ណ៍ដង​ផ្លូវ​ធំ​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ចំ​នួន​៦ បាន​បើក​ចរាចរ​ណ៍បច្ចេកទេស​ រួម​មាន​៖ ហូវយ៉ាង​ - កា​ម៉ាវ; ក្វាង​ង៉ាយ - ហ្វាយ​ញ៉ើង; ហ្វាយ​ញ៉ើង - គ្វី​ញ៉ើង; គ្វី​ញ៉ើង - ជី​ថា​ញ់; ជី​ថា​ញ់ - វឹង​ផុង​ និង​គម្រោង​សមាស​ភាព​២ផ្លូវ​ល្បឿន​លឿន​ គឺ​ផ្លូវ​ល្បឿន​លឿន​បៀ​ងហ្វា​ - វុងតា​វ។
ក្រៅ​ពី​សំណង់​ គម្រោង​លើ​វិស័យ​គមនាគមន៍​ វិស័យ​ផ្សេង​ៗទៀត​មាន​បរិមាណ​សំណង់​ គម្រោង​ បាន​ចុះ​បញ្ជី​បើក​ការ​ដ្ឋាន​សាង​សង់​ សម្ពោធ​ ដូច​ជា​ឧស្សាហ​កម្ម​ មណ្ឌល​ទី​ក្រុង​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេកទេស​ សំណង់​ស៊ី​វិល​ ក្រៅ​ពី​នោះ​ក៏​មាន​លំ​នៅ​ដ្ឋាន​សង្គម​ វប្ប​ធម៌​ អប់​រំ​ កសិកម្ម​ ការ​ពារ​ប្រ​ទេស​ កី​ឡា​ និង​សុខាភិបាល​។ ប្រ​ការ​ដែល​មាន​សំណង់​ គម្រោង​គមនាគមន៍​ មណ្ឌល​ទី​ក្រុង​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេកទេស​សំ​ខាន់​ៗជា​ច្រើន​បាន​សម្រេច​រួច​រាល់​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ នឹង​បង្ក​កម្លាំង​ជំ​រុញ​ថ្មី​សម្រាប់​អភិវឌ្ឍ​ន៍។
ហេ​ដ្ឋារចនា​សម្ព័ន្ធ​ព្រម​ៗគ្នា​ មិន​ត្រឹម​តែ​លើក​កម្ពស់​សមត្ថ​ភាពត​ភ្ជាប់​ កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ និង​កាត់​បន្ថយ​ថ្លៃ​ logistics ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ដែន​ភូមិ​សាស្រ្ត​ទាក់​ទាញ​វិនិយោគ​ ជំ​រុញ​ចង​សម្ព័ន្ធ​រវាង​តំបន់​និង​តំបន់​ លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ និង​សមត្ថ​ភាព​ប្រ​ជែង​នៃ​ខឿន​សេដ្ឋ​កិច្ច​ទៀត​ផង​៕

យោង​៖ TTXVN-ប្រែ​សម្រួល​៖ វិមាន​ 

ចែករំលែកអត្ថបទ