មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/10/2025 - 13:37

ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ឡុង​ភូ​ឈាន​ឡើង​ធូរ​ធារ​ពី​ទម្រង់​សេដ្ឋ​កិច្ចសមូហ​ភាព 

ចំ​ណុច​មួយ​ក្នុង​ចំ​ណុច​ភ្លឺ​ក្នុង​ការ​ខិត​ខំ​លើក​កម្ពស់​តម្លៃ​សេដ្ឋ​កិច្ច​កសិកម្ម រក្សា​ស្ថិរ​ភាព​ប្រាក់​ចំ​ណូល​ជូន​កសិករ​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ​គឺ​ការ​អភិ​វឌ្ឍន៍​នៃ​សេដ្ឋ​កិច្ច​សមូ​ហភាព​សហ​ករណ៍។ តាំង​ពី​នោះ​បាន​ជំ​រុញ​សេដ្ឋ​កិច្ច​សង្គម​របស់​ភូមិ​ភាគ​អភិវឌ្ឍ។ ជា​អាទិ៍​ដូច​សហ​ករណ៍​កសិ​កម្ម​អភិវឌ្ឍ​តាម​បែប​ថ្មី​ភូមិ​ទឹក​ប្រៃ​២​ឃុំ​ឡុង​ភូ។ ចាប់​តាំង​ពី​ចូល​រួម​សហ​ករណ៍​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង សមា​ជិក​សហ​ករណ៍​ចំ​នួន​៥៦​នាក់​របស់​សហ​ករណ៍​សុទ្ធ​តែ​ជា​ជន​រួម​ជាតិ​ខ្មែរ​មិន​នៅ​គ្រួ​សារ​ក្រ​ទៀត​ទេ ចំ​ណែក​គ្រួ​សារ​ធូរ​ធារ​ស្រូប​ជាង​៨០%។

វាល​ស្រែ​សហ​ករណ៍​កសិកម្ម​អភិវឌ្ឍ​តាម​បែប​ថ្មី ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ (រដូវ​សម្រក​២០២៤​-២០២៥)។

បាន​បង្កើត​និង​ដាក់​ឱ្យ​ដំ​ណើរ​ការ​នា ឆ្នាំ​២០២២  សហ​ករណ៍​កសិ​កម្ម​អភិ​វឌ្ឍ​តាម​បែប​ថ្មី​ភូមិ​ទឹក​ប្រៃ​២ មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​គឺ១២០​ហិក​តា​និង​ទុន​ដំ​បូង​ចំ​នួន ១២៦​លាន​ដុង។ សហ​ករណ៍​បាន​ការ​ជំ​នួយ​របស់​គម្រោង​VnSAT​រួម​នឹង​បណ្តា​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​ស្រូវ​អង្ករ​ក្នុង​និង​ក្រៅ ទី​ក្រុង​ធា​នា​ទិញ​ផលិត​ផល។ ដល់​ដំ​ណាំ​ស្រូវ​រដូវ​សម្រក​២០២៤​-២០២៥ សហ​ករណ៍​កសិ​កម្ម​អភិ​វឌ្ឍ​តាម​បែប​ថ្មី ចុះ​ឈ្មោះ​ចូល​រួម​គម្រោង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​លើ​ផ្ទៃ​ដី​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ចំ​នួន​១ លាន​ហិក​តា​ផ្សារ​ភ្ជាប់​ជា​មួយ​កំ​ណើន​បៃ​តង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដោយ​ផ្ទៃ​ដី​ផលិត​ចំ​នួន​១១០​ហិក​តា មាន​គ្រួ​សារ​សមា​ជិក​សហ​ករណ៍​ចំ​នួន​៤៧​គ្រួ​ចុះ​ឈ្មោះ​ចូល​រួម។ លោក​ថាច់​ភឿក​ថឹង នា​យក​សហ​ករណ៍​កសិ​កម្ម​អភិវឌ្ឍ​តាម​បែប​ថ្មី​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​មាន​ប្រ​សាសន៍​ថា៖ “ទោះ​បី​ទើប​តែ​ឆ្លង​កាត់​ដំ​ណាំ​ស្រូវ​រដូវ​ដំ​បូង​ក៏​ដោយ ប៉ុន្តែ កសិ​ករ​ជា​ច្រើន​បាន​អនុវត្ត​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​ចូល​រួម​ទម្រង់។ ការ​ផលិត​ស្រូវ​តាម​ទម្រង់​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​និង​បង្កើន​ប្រាក់​ចំ​ណេញ។ ជា​អាទិ៍​ដូច​ការ​ផលិត​ស្រូវ​ST២៥ ក្នុង​រដូវ​សម្រក​២០២៤​-២០២៥​របស់​សហ​ករណ៍​ដោយ​ចំ​ណាយ​ផលិត​ត្រឹម​តែ​២០​លាន​ដុង​/ហិក​តា ចំ​ណូល​សរុប​ឡើង​ដល់​៧៧​លាន​ដុង​និង​ប្រាក់​ចំ​ណេញ​៥៧​លាន​ដុង​/ហិក​តា”។ ក្រៅ​ពី​នោះ ការ​ផលិត​ស្រូវ​ដែល​បំ​ភាយ​ឧស្ម័ន​ទាប​គឺ​សហ​ករណ៍​បាន​បង្កើត​ការ​ទំ​នាក់​ទំ​នង​ផលិត​ចីរ​ភាព ធា​នា​ច្រក​ចេញ​ស្ថិរ​ភាព​សម្រាប់​កសិ​ករ។ ដើម្បី​យល់​ព្រម​ចូល​រួម​គម្រោង​គ្រួ​សារ​កសិ​ករ​ចំ​នួន​៤៧ គ្រួ​ដោយ​មាន​ផ្ទៃ​ដី​ផលិត​ចំ​នួន​១១០​ហិក​តា ត្រូវ​អនុវត្ត​អភិ​ក្រម​បច្ចេក​ទេស​ផលិត​យ៉ាង​តឹង​រឹង ពី​ផ្នែក​ធ្វើ​ដី​រហូត​ដល់​ពេល​ប្រ​មូល​ផល​និង​បន្ទាប់​ពី​ប្រ​មូល​ផល (រួម​ទាំង​ការ​ដោះ​ស្រាយ​ចំ​បើង)។ អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​បំ​ផុត​ពេល​ចូល​រួម​គម្រោង​គឺ “កាត់​បន្ថយ​ការ​ចំ​ណាយ បង្កើន​ប្រាក់​ចំ​ណេញ” ពិ​សេស​គឺ​ច្រក​ចេញ​មាន​ស្ថិរ​ភាព​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត​អង្ករ ST២៥​របស់​សហ​ករណ៍​ដែល​បាន​ផលិត​ក្នុង​ទម្រង់​មាន​រស​ជាតិ​ឆ្ងាញ់​ហើយ​នឹង​មិន​សូវ​មាន​សំ​ណល់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ទៀត។ ដូច្នេះ ទម្រង់​សេដ្ឋ​កិច្ច​សមូ​ហភាព​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ដោយ​តម្លៃ​ផលិត​ទាប ប្រាក់​ចំ​ណេញ​ខ្ពស់។ ប្រ​សិទ្ធ​ភាព​ផលិត​របស់​ទម្រង់​កើន​ឡើង​៣២,៣%​ប្រៀប​នឹង​ទម្រង់​ខាង​ក្រៅ​ទម្រង់​ដោយ​សារ​តម្លៃ​ផលិត​ទាប (២០,១%)​និង​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​១២,២%)។

ពូសឺ​ក្វុក​ទ្រុង សមា​ជិក​របស់​សហ​ករណ៍​កសិ​កម្ម​អភិ​វឌ្ឍ​តាម​បែប​ថ្មី​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​ ឱ្យ​ដឹង៖“ខ្ញុំ​ចូល​រួម​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​ដោយ​ផ្ទៃ​ដី​១០​ហិក​តា។ តាម​វិធី​សាស្ត្រ​ផលិត​ស្រូវ​តាម​បែប​ប្រ​ពៃ​ណី ផ្ទៃ​ដី​នី​មួយៗ​ត្រូវ​សាប​ព្រោះ​ស្រូវ​ពូជ​ពី ១២០​-១៥០​គីឡូ​ក្រាម​/ហិក​តា។ ថ្វី​ត្បិត​ដូច្នេះ ពេល​ចូល​រួម​ទម្រង់​អនុវត្ត​ពិ​សោធន៍​គម្រោង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ចំ​នួន១ លាន​ហិក​តា អនុវត្ត​តាម​អភិ​ក្រម​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​គម្រោង​ដាក់​ចេញ​បរិ​មាណ​គ្រាប់​ពូជ​សាប​ព្រោះ​បាន​កាត់​បន្ថយ​នៅ​ត្រឹម​តែ​៦០​គីឡូ​ក្រាម​/ហិក​តា​និង​ដោយ​សារ​ការ​រួម​ផ្សំ​ព្រមៗ​គ្នា​ក្នុង​ការ​សាប​ព្រោះ​រង្វើល កាត់​បន្ថយ​ពូជ ជី​និង​ការ​ប្រើ​ប្រាស់​ទាន់​ពេល​នៅ​ពេល​ដែល​ស្រូវ​ត្រូវ​ការ ដូច្នេះ​ប្រៀប​នឹង​ស្រូវ​ផលិត ខាង​ក្រៅ​ទម្រង់​បាន​កាត់​បន្ថយ​បរិ​មាណ​ជី​ប្រ​ហែល​៣០%”។

បណ្តា​សមា​ជិក-សមា​ជិកា​សហ​ករណ៍​កំ​ពុង​ថែ​ទាំ​ស្រូវ​រដូវ​ដើម​ឆ្នាំ ២០២៥។

ចូល​រួម​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​និង​សំ​ខាន់​គឺ​ទម្រង់​អនុវត្ត​ពិ​សោធន៍​គម្រោង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ចំ​នួន​១​លាន​ហិក​តា​ដោយ​ទ្រង់​ទ្រាយ​១១០​ហិក​តា​នៅ​សហ​ករណ៍ រដូវ​សម្រក​កន្លង​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង។ ទិន្ន​ផល​ស្រូវ​ក្នុង​ទម្រង់​តាម​ការ​ប៉ាន់​ប្រ​មាណ​សម្រេច​មធ្យម​ពី​៦,៥ ដល់​៧​តោន​/ហិក​តា នាំ​មក​ប្រាក់​ចំ​ណេញ​ជាង​៥៥​លាន​ដុង​/ហិក​តា​ជូន​សមា​ជិក​សហ​ករណ៍ ដោយ​សារ​កាត់​បន្ថយ​ការ​ចំ​ណាយ​វិនិ​យោគ​លើ​ដំ​ណាំ។ បរិ​មាណ​ចំ​បើង​នៅ​ស្រែ​បាន​សមា​ជិក​ប្រើ​ប្រាស់​ផ្អាប់​ជីសរី​រាង្គ​ដើម្បី​បាច​ឱ្យ​ស្រូវ ធ្វើ​ចំ​ណី​ចិញ្ចឹម​គោ​ក្រ​បី​ឬ​បណ្តុះ​ផ្សិត​វិញ។ អា​ស្រ័យ​ហេតុ​នោះ សមា​ជិក​របស់​សហ​ករណ៍​តែង​តែ​រីក​រាយ ព្រោះ​ផលិត​ស្រូវ​មាន​ផល​ចំ​ណេញ ប្រាក់​ចំ​ណូល​គ្រួ​សារ​មួយ​ថ្ងៃ​កាន់​តែ​មាន​ស្ថិរ​ភាព​និង​សុខ​ដុម។

ចូល​រួម​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព សហ​ករណ៍​កសិ​កម្ម​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ​កំ​ពុង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កសិ​កម្ម បង្កើន​បរិ​មាណ​ផល​អង្ករ​នី​ហ​រ័ណ​ក្នុង​ដំ​ណាក់​កាល​ដែល​ប្រ​ទេស​ទាំង​មូល​កំ​ពុង​ប្រឹង​ប្រែង​ជា​មួយ​សមិទ្ធ​ផល​ថ្មី​ពី​បច្ចេក​វិជ្ជា និង​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស ការ​រួម​បញ្ចូល កែ​លម្អ​អង្គ​ការ​រដ្ឋ​បាល​ក្នុង​ទូទាំង​ប្រ​ទេស។ តាំង​ពី​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព សម្ភារៈ​ស្មារតី​ជូន​មា​មីង​កសិករ​តំ​បន់​ជន​បទ​ឡុង​ភូ​រក្សា​បាន​នូវ​ការ​អភិវឌ្ឍន៍​រួម​របស់​ប្រ​ទេស​និង​តំ​បន់៕    

                         សុក្កា-អាញ់​យ្វី

ចែករំលែកអត្ថបទ