មហាសន្និបាតតំណាងបក្ខភាគសាកលវិទ្យាល័យកឹងធើ អាណតិ្តកាល ២០២៥-២០៣០ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ វាយតម្លៃគ្រប់ជ្រុងជ្រោយអំពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចអាណត្តិកាលកន្លង ព្រមទាំងកំណត់ទិសដៅ ភារកិច្ចនិងដំណោះស្រាយសំខាន់ៗ សម្រាប់អាណត្តិកាលថ្មី (២០២៥-២០៣០)។ ផ្តើមពីនោះ បង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍបន្តបន្ទាប់របស់បក្ខភាគ រួមចំណែកជំរុញសាកលវិទ្យាល័យកឹងធើ អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ស័ក្តិសមជាសាកលវិទ្យាល័យថ្នាក់តំបន់វាលរាបទន្លេគឺវឡុងរបស់ជាតិ។

គណៈប្រតិបត្តិការបក្ខភាគសាកលវិទ្យាល័យកឹងធើ រៀបចំសន្និសីទបូកសរុបណ្តោះអាសន្នការងារវាយតម្លៃសកម្មភាពរបស់បក្ខភាគ។ រូបថត៖ សាកលវិទ្យាល័យកឹងធើផ្តល់
តាមប្រសាសន៍សមមិត្ត ង្វៀងថាញភឿង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យកឹងធើ អាណត្តិកាលកន្លង បក្ខភាគមាន ៦ ភាគកម្រិតសម្រេចលើសនិង ២ ភាគកម្រិតសម្រេចមួយផ្នែក។ ជាក់ស្តែងភាគកម្រិតដែលសម្រេចលើស៖ អង្គការមូលដ្ឋានបក្សក្នុងបក្ខភាគសាកលវិទ្យាល័យកឹងធើ អនុវត្តសម្រេចល្អភារកិច្ចជារៀងរាល់ឆ្នាំសម្រេចជាង៩២%; បក្ខជនអនុវត្តសម្រេចល្អភារកិច្ចតិចបំផុត៩៨%; ពង្រីកបក្ខជនថ្មីបាន៨២១នាក់។ ការជម្រើសសិស្សរបស់សាលាសម្រេចមធ្យមភាគ ១០០,៤% ក្នុងមួយឆ្នាំ។ គិតដល់ខែឧសភា ឆ្នាំ២០២៥ សាកលវិទ្យាល័យកឹងធើ មាន ៧៨,៤% មុខវិជ្ជាបណ្តុះបណ្តាលថ្នាក់មហាវិទ្យាល័យ និងថ្នាក់អនុបណ្ឌិតមាន២២,២% សម្រេចបទដ្ឋានត្រួតពិនិត្យគុណភាព។ អត្រាបោះពុម្ពផ្សាយអត្ថបទមធ្យមភាគលើគ្រូឧទ្ទេសម្នាក់ៗ សម្រេច១,៥៦ ក្នុងនោះ អត្ថបទកាសែតចុះផ្សាយលើទស្សនាវដ្តីអន្តរជាតិសម្រេច០,៨២។ ថវិកាសាកលវិទ្យាល័យកឹងធើ គិតដល់ខែធ្នូ ឆ្នាំ២០២៤ សម្រេចជាង១.០០០ពាន់លានដុង ប្រាក់ចំណូលមធ្យមភាគរបស់បុគ្គលិក និយោជិត កើន៥៩,៨% បើប្រៀបធៀបនឹងដើមអាណត្តិ។ល។ ក្នុង២ភាគកម្រិតសម្រេចបានមួយផ្នែក គឺអត្រាគ្រូឧទ្ទេសមានកម្រិតវិជ្ជាថ្នាក់បណ្ឌិតសម្រេច ៥៨,៨% (បើប្រៀបធៀបនឹងភាគកម្រិត គឺ៧០%) ខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស គឺ៣៣% និងក្នុងចំណោម ១០ សាលាមានអត្រាបណ្ឌិតសម្រេចជាង ៥០%។
ពង្រីកឧត្តមភាពនៃការបណ្តុះបណ្តាលពហុមុខវិជ្ជា ពហុវិស័យសមូហភាពសាកលវិទ្យាល័យកឹងធើ ខិតខំដល់ឆ្នាំ២០៣០ គឺម្ចាស់ការអភិវឌ្ឍផ្នែកមុខវិជ្ជាឯកទេសស្របតាមបទដ្ឋានអន្តរជាតិ។ បច្ចុប្បន្ន អង្គភាពកំពុងរៀបចំបណ្តុះបណ្តាល ១៩/២៤ វិស័យដែលស្ថិតក្នុងមាតិការបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ សាលាបានម្ចាស់ការកសាង និងរៀបចំបណ្តុះបណ្តាលមុខវិជ្ជាថ្មីនិងផ្នែកឯកទេសជាច្រើន។ កម្រិតបណ្តុះបណ្តាលមហាវិទ្យាល័យនិងឧត្តមសិក្សាដល់ចុងឆ្នាំ២០២៤ គឺមាននិស្សិត ៤៥.៦៨១នាក់ កើន៩,៤% បើប្រៀបធៀបជាមួយនឹងរយៈពេលដើមអាណត្តិ។ អង្គភាពក៏បានអនុវត្តការត្រួតពិនិត្យគុណភាពគ្រឹះស្ថានអប់រំតាមបទដ្ឋានរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល (២០២៣-២០២៨) ជាមួយអត្រាភាគកម្រិតគឺ៩១,៩% ។ ដំណាក់កាល ២០២០-២០២៤ សាកលវិទ្យាល័យកឹងធើ នឹងមាននិស្សិត ៥៥.៥២២នាក់ បញ្ចប់ការសិក្សាកម្រិតមហាវិទ្យាល័យនិងឧត្តមសិក្សា។ សាលាបានទទួលគម្រោងអន្តរជាតិចំនួន២៣៥ ជាមួយនឹងថវិកាសរុប២៤៥ពាន់លានដុង (មិនគិតគម្រោង ODA/ឧបត្ថម្ភបច្ចេកទេស); បញ្ជូនបុគ្គលិក១.០៨០នាក់ទៅសិក្សានៅប្រទេសក្រៅដើម្បីបង្កើនសមត្ថភាព ទទួលនិស្សិតអន្តរជាតិ១.៦១២នាក់។ សរុបប្រភពចំណូលរបស់អង្គភាពកើន៥៣,៤% បើប្រៀបធៀបជាមួយនឹងដើមអាណត្តិ...។
អាណត្តិកាលកន្លង បក្ខភាគសាកលវិទ្យាល័យកឹងធើ បានផ្តោតការយកចិត្តទុកដាក់ពិសេសដល់ការកសាងបក្ស ការពារនយោបាយក្នុងផ្ទៃក្នុង; ផ្សព្វផ្សាយសេចក្តីណែនាំសារលិខិតរបស់គណៈកម្មាធិការបក្សទីក្រុងកឹងធើ ក្នុងការលើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ស។ បក្ខភាគសាកលវិទ្យាល័យកឹងធើ បច្ចុប្បន្ន មានបក្ខភាគមូលដ្ឋានចំនួន១៤ (ដោយមានសាខាបក្សក្រោមឱវាទចំនួន១០០) និងសាខាបក្សមូលដ្ឋានចំនួន ២៤ មានបក្ខជន ១.៧៦០ នាក់ កើន៥,៨% បើប្រៀបធៀបជាមួយនឹងដើម អាណត្តិ (គឺ១.៧២០) ក្នុងនោះ មានបក្ខជនជានិស្សិត ៨២៧ នាក់ (ស្រូបអត្រា៤៧%)។
តាមប្រសាសន៍របស់សមមិត្ត ង្វៀងថាញភឿង ក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ គណៈប្រតិបត្តិការបក្ខភាគសាកលវិទ្យាល័យកឹងធើ លើកជូននៅមហាសន្និបាត លើកទី XIII កំណត់គោលលំនាំសកម្មភាព៖ “លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្សនិងកម្លាំងសមូហភាព; បង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ថ្មីការគ្រប់គ្រង; លើកកម្ពស់ប្រសិទ្ធភាព សកម្មភាពបណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបម្រើសហគមន៍; រក្សាតួនាទីស្នូលក្នុងការកសាងប្រព័ន្ធជីវជម្រុះនៃការអប់រំនិងបណ្តុះបណ្តាល ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ ផ្ទេរបច្ចេកវិទ្យានិងផ្តើមអាជីពរបស់ទីក្រុងកឹងធើ; ខិតខំដល់ចុងអាណត្តិ សាកលវិទ្យាល័យកឹងធើស្ថិតក្នុងចំណោមសាលាឈានមុខនៅអាស៊ីលើវិស័យមួយចំនួន”។
ដើម្បីសម្រេចទិសដៅដូចពោលខាងលើ បក្ខភាគសាកលវិទ្យាល័យកឹងធើ បានកំណត់ភាពលោតផ្លោះចំនួន៣ក្នុងអាណត្តិកាល ២០២៥- ២០៣០៖ (១) ផ្តោតសំខាន់លើកម្លាំងតស៊ូរបស់បក្ស ផ្លាស់ថ្មីអង្គការនិងការផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យ ដើម្បីសម្រិតសម្រាំងបែបបទ កាត់បន្ថយបែបបទរដ្ឋបាលតាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរបស់សាកលវិទ្យាល័យកឹងធើ តាមទិសដៅម្ចាស់ការនិងសមាហរណកម្ម; (២) អាទិភាពវិនិយោគអភិវឌ្ឍផ្នែកមូលដ្ឋានសម្ភារៈនិងប្រភពធនធានមនុស្សសម្រាប់វិស័យបច្ចេកទេស-បច្ចេកវិទ្យា (ពិសេសគឺបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាឈានមុខ) ដើម្បីបង្កើតទិសដៅកំណើនថ្មី; ទន្ទឹមនឹងការលើកកម្ពស់ប្រសិទ្ធភាពបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងបរិការណ៍សកលភាវូបនីយកម្ម ផ្តោតសំខាន់លើមុខវិជ្ជា វិស័យដែលទើបនឹងល្បីនិងជំរុញការបណ្តុះបណ្តាលអន្តរជាតិ; ពង្រីកឧត្តមភាពអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ និងភាពលោតផ្លោះអភិវឌ្ឍលើវិស័យទើបនឹងល្បី; (៣) ជំរុញការពង្រីកវិសាលភាពនិងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពបម្រើសហគមន៍ បំផុតគឺសកម្មភាពពិសេសដោយឡែកនិងឧត្តមភាពរបស់សាកលវិទ្យាល័យកឹងធើ; បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេសនិងអន្តរជាតិ; សម្រាប់ទីក្រុងកឹងធើក្នុងការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្ទេរបច្ចេកវិទ្យា។
ជាមួយនឹងតួនាទីជាសាកលវិទ្យាល័យស្នូលរបស់ជាតិ បក្ខភាគសាកលវិទ្យាល័យកឹងធើប្តេជ្ញាចិត្តដឹកនាំអង្គភាពអភិវឌ្ឍន៍ ស័ក្តិសមនឹងសមត្ថភាព៕
ដាំងង៉ុក-មុនី