ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/08/2025 - 15:37

បើក​វគ្គ​បំ​ប៉ន់​ភា​សា​ជន​ជាតិ​ដល់​នាយ​ទា​ហាន​និង​យោ​ធិន​ជំ​នាញ​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ 

(CT) - ​កង​វរ​សេនា​ធំ​លេខ​ ៩៣២ អគ្គមេបញ្ជា​ការយោ​ធា​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ រៀប​ចំ​ពិធី​បើក​វគ្គ​បំ​ប៉ន់​ភា​សា​ជន​ជាតិ​ឆ្នាំ​ ២០២៥ ដល់​នាយ​ទា​ហាន​ និង​យោ​ធិន​ជំ​នាញ​ចំ​នួន​ ៥០ នាក់​នៅ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ។​ ចូល​រួម​ក្នុង​ពិធី​បើក​វគ្គ​ មាន​វរសេនីយ៍​ឯក​ ឡេ​ហ្វាង​យ៉ឺ អធិ​ការ​នយោ​បាយ​រង​នៃ​យោធ​ភូមិ​ភាគ​៩; វរសេនីយ៍​ឯក​ ង្វៀង​វ៉ាំង​កាម​ អគ្គស្នង​ការ​នយោ​បាយ​រង​នៃអគ្គមេ​បញ្ជា​ការ​យោ​ធាក្រុង​កឹង​ធើ; តំ​ណាង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។​

ថ្នាក់​ដឹក​នាំ​នា​យក​ដ្ឋាន​នយោ​បាយ​យោធ​ភូមិ​ភាគ​៩ អគ្គមេបញ្ជា​ការ​យោ​ធា​ក្រុង​កឹង​ធើ រាល់​ស្ថាប័ន​ អង្គ​ភាព និង​សិក្ខា​កាម​ចូល​រួម​ពិធី​បើក​វគ្គ​បំ​ប៉ន់​ភា​សា​ជន​ជាតិ​ឆ្នាំ​២០២៥។​

 ថ្លែង​ការណ៍​ក្នុង​ពិធី​បើក​វគ្គ​ វរសេនីយ៍​ឯក​ ង្វៀង​វ៉ាំង​កាម​ បាន​ស្នើ​គណៈ​ចាត់​តាំង​គប្បី​គ្រប់​គ្រង​ និង​ដំ​ណើរ​ការ​ថ្នាក់​រៀន​ស្រប​តាម​ផែន​ការ​កម្ម​វិធី និង​ខ្លឹម​សារ​សិក្សា; រក្សា​ម៉ឺង​ម៉ាត់​នូវ​លក្ខន្តិកៈ​ បទ​ប្បញ្ញត្តិ... គ្រូ​បង្រៀន​គប្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស៊ី​ជម្រៅ​នូវ​ខ្លឹម​សារ​ដែល​ទទួល​បន្ទុក​ ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ ណែ​បង្ហាញ​នូវ​អ្វី​ដែល​សំ​ខាន់ៗ​ អនុវត្ត​និង​គួប​ផ្សំ​រវាង​ទ្រឹស្តី​និង​អនុវត្ត។​ សិក្ខា​កាម​ត្រូវ​សកម្ម​រៀន​សូត្រ; គោ​រព​យ៉ាង​ម៉ឺង​ម៉ាត់​ច្បាប់​របស់​រដ្ឋ​ វិន័យ​របស់​កង​ទ័ព​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គ​ភាព។​

វគ្គ​បំ​ប៉ន់​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​សី​ហា​ ដល់​ថ្ងៃ​ទី ១៧ ខែ​តុលា។​ សិក្ខា​កាម​នឹង​បាន​បំ​ប៉ន់​លើ​ខ្លឹម​សារ​មាន​ដូច៖ កំ​ណត់​សម្គាល់​តួអក្ខរៈ​ ប្រ​កប​អក្សរ​ ទំ​នាក់​ទំ​នង​និង​បច្ចេក​ស័ព្ទ​យោ​ធា​ជាភាសា​ជន​ជាតិ។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​វិធី​សាស្រ្ត​ បំ​ណិន​ និង​បទ​ពិសោធន៍​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ អនុវត្ត​ការ​ងារ​យោ​ធា និង​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព...៕​

ដំ​ណឹង​ និង​រូប​ថត​៖ ផាម​ទ្រុង​ - វ៉ាំង​តឹន

ចែករំលែកអត្ថបទ