ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/08/2025 - 15:37

ឃុំ​ដាយ​ង៉ាយទាក់​ទាញ​និង​អំ​ពាវ​នាវ​វិនិ​យោគ​គម្រោង​មណ្ឌល​ឧស្សា​ហកម្ម​និង​បណ្តុំ​ឧស្សា​ហកម្ម​ 

(កឹង​ធើ) គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាយ​ង៉ាយ ក្រុង​កឹង​ធើ បាន​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី ១ អា​ណត្តិ​កាល​ ២០២៥​-២០៣០។​ សម​មិត្ត​ ង្វៀង​វ៉ាំង​ហ្វា សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​និង​ដឹក​នាំ​មហា​សន្និ​បាត។​

គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ឃុំ​ដាយង៉ាយ អា​ណត្តិ​កាល​ ២០២៥-២០៣០
បង្ហា​ញ​មុខ​ក្នុង​មហា​សន្និ​បាត​។

ក្នុង​អា​ណត្តិ​កាល​ ២០២០​-២០២៥ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាយ​ង៉ាយ បាន​អនុវត្ត​សម្រេច​និង​សម្រេច​លើស ២០/២០ ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ។​ ក្នុង​អា​ណត្តិ​កាល​កន្លង​ ឃុំ​បាន​ផ្តោត​លើ​ការ​អនុវត្ត​គម្រោង​រៀប​ចំ​ឡើង​វិញ​នូវ​វិស័យ​កសិកម្ម​ តាម​ទិស​ដៅ​លើក​កម្ពស់​តម្លៃ​បន្ថែម​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​និរន្តរ​ភាព។​ តាម​រយៈ​នោះ​ ភាគ​កម្រិត​អំ​ពី​ការ​ផលិត​និង​ចិញ្ចឹម​សត្វ​ប្រ​ចាំ​ឆ្នាំ​ សម្រេច​និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ។​ កិច្ច​ការ​គ្រប់​គ្រង​ និង​ចាត់​ចែង​ការ​ប្រ​មូល​ថវិកា​រដ្ឋ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់។​ ស្ថាន​ភាព​ផលិត​កម្ម​ឧស្សា​ហកម្ម​ សិប្ប​កម្ម​ខ្នាត​តូច​បាន​បន្ត​រក្សា​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ស្ថិរ​ភាព។​ ក្នុង​ឃុំ​មានអា​ជីវ​កម្ម​ចំ​នួន​៤៨០ និង​សហ​គ្រាស​ក្រៅ​កសិកម្ម​ ជល​ផល​ចំ​នួន​ ៣១ បាន​រួម​ចំ​ណែក​ដល់​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ ដោះ​ស្រាយ​ការ​ងារ​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន…។​

ថ្លែង​ចង្អុល​ការ​ក្នុង​មហា​សន្និ​បាត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ លោក​ង្វៀង​វ៉ាំង​ហ្វា បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាយ​ង៉ាយ បង្កើន​ការ​កសាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ប្រ​កប​ដោយ​ភាព​ស្អាត​ស្អំ​ រឹង​មាំ; រៀប​ចំ​និង​ពង្រឹង​រចនា​សម្ព័ន្ធ​ក្បាល​ម៉ា​ស៊ីន​ប្រ​ព័ន្ធ​ន​យោ​បាយ​ឱ្យ​មាន​ភាព​សម្រិត​សម្រាំង​ រឹង​មាំ ដំ​ណើរ​ការ​ប្រ​កប​ដោយ​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​គុណ​ភាព​ធន​ធាន​មនុស្ស​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ភារ​កិច្ច​ក្នុង​ដំ​ណាក់​កាល​ថ្មី។​ ឆ្លៀត​ឱកាស​កៀរ​គរ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ទាក់​ទាញ​ និង​អំ​ពាវ​នាវ​វិនិ​យោគ​គម្រោង​មណ្ឌល​ឧស្សា​ហកម្ម​ បណ្តុំ​ឧស្សា​ហកម្ម​ដែល​បាន​អនុម័ត។​ ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ចំ​ណុច​សំ​ខាន់​បំ​ផុត​គឺ​ការ​កសាង​រដ្ឋា​ភិបាល​ឌីជី​ថល ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុវត្ត​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច​និង​គុណ​ភាព​បម្រើ​ប្រ​ជា​ជន។​

មហា​សន្និ​បាត​ បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ស្តី​ពី​ការ​ចាត់​តាំង​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ឃុំ​ដាយ​ង៉ាយ អា​ណត្តិ​កាល​ ២០២៥​-២០៣០ រួម​មាន​សម​មិត្ត​ ២៧ រូប។​ ចាត់​តាំង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាយ​ង៉ាយ រួម​មាន​សម​មិត្ត​ ៩ រូប​; សម​មិត្ត​ ហ្វិញ​ធី​យីមង៉ុក​ ទទួល​តួនា​ទី​ជា​លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដាយ​ង៉ាយ អា​ណត្តិ​កាល​ ២០២៥​-២០៣០៕​

ដំ​ណឹង​និង​រូប​÷ គីម​ង៉ុក​ - សុផន

ចែករំលែកអត្ថបទ