ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/05/2025 - 12:52

ជ្រើស​រើស​កម្មា​ភិបាល​មាន​គុណ​សម្បត្តិ សមត្ថ​ភាព កិត្យា​នុភាព សក្ដិ​សម​នឹង​ភារ​កិច្ច ដើម្បី​ធ្វើ​កម្មាភិ​បាល​ស្នូល​របស់​ក្រុង 

គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ហូវ​យ៉ាង​និង​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​គណៈ​កម្មា​ធិការ​អចិ​ន្ត្រៃយ៍ ដើម្បី​វាយ​តម្លៃ​ការ​ងារ​ផ្សព្វ​ផ្សាយ សហ​ការ​និង​ល្បឿន​ដំ​ណើរ​ការ​អនុវត្ត​គម្រោង​ស្តី​ពី​ការ​រៀប​ចំ​រួម​បញ្ចូល​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ។ នេះ​ជា​កិច្ច​ប្រ​ជុំ​លើក​ដំ​បូង​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​របស់​ភូមិ​ភាគ​ទាំង​៣ ដើម្បី​ពិ​ភាក្សា​និង​ឯក​ភាព​ភារ​កិច្ច​ដ៏​សំ​ខាន់​នេះ។

សម​មិត្ត ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស ក្រុងកឹង​ធើ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​នៃ​ភូមិ​ភាគ​ទាំង​៣​និង​គណៈ​ចង្អុល​ការ បាន​ដឹក​នាំ​អនុវត្ត​គម្រោង​គោល​ការណ៍ និង​សំ​ណុំ​បែប​បទ ទិន្ន​ន័យ​ទាក់​ទង​នឹង​អង្គ​ការ​បក្ស បក្ខ​ជន​និង​ទិន្ន​ន័យ​ពាក់​ព័ន្ធ​ដល់​គម្រោង​បង្កើត​បក្ខ​ភាគ​ក្រុង; កសាង​គម្រោង រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​រដ្ឋ​របស់​ស្ថា​ប័ន អង្គ​ភាព ក្រោយ​ពី​រួម​បញ្ចូល​តែ​មួយ រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត ដាក់​ជូន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ពិនិត្យ​សម្រេច; កសាង​គម្រោង​បញ្ចប់​ដំ​ណើរ​ការ​របស់​បក្ខ​ភាគ​ថ្នាក់​ស្រុក បង្កើត​បក្ខ​ភាគ​ឃុំ សង្កាត់; ដាក់​ចេញ​ផែន​ការ​ធ្វើ​សេនា​ធិ​ការ​គ្រោង​ការ​បុគ្គ​លិក​សម្រាប់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ក្រុង​ទាំង​៣ និង​គ្រោង​ការ​រៀប​ចំ ចាត់​តាំង​កម្មា​ភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត។ មក​ទល់​ពេល​នេះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​នៃ​ភូមិ​ភាគ​ទាំង​៣ និង​គណៈ​ចង្អុល​ការ​បាន​ដឹក​នាំ​អនុវត្ត​កសាង​ឡើង​វិញ​នូវ​គ្រោង​ថវិកា ចំ​ណូល​ចំ​ណាយ​ថវិកា​រដ្ឋ​របស់​ខេត្ត ក្រុង​ទាំង​៣; ការ​ជួស​ជុល រៀប​ចំ​មធ្យោ​បាយ​បម្រើ​ការ​ងារ និង​ការ​ផ្លាស់​ប្ដូរ​ទៅ​ទី​ស្នាក់​ការ​ថ្មី​ចំ​ពោះ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ ធា​នា​គ្រប់​លក្ខ​ខណ្ឌ ដើម្បី​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ សង្កាត់​ថ្មី ក្រោយ​ពី​ការ​រួម​បញ្ចូល​តែ​មួយ រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល ចាប់​ផ្តើម​ដំ​ណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ​២០២៥។

សម​មិត្ត ឌោ​ថាញ​ប៊ិញ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ចង្អុល​ការ​កិច្ច​ប្រ​ជុំ​ការ​រៀប​ចំ​រួម​បញ្ចូល​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ​និង​បង្កើត​បក្ខ​ភាគ​ក្រុង​កឹង​ធើ ត្រូវ​អនុ​វត្ត​រវៀស​រវៃ ម្ចាស់​ការ​មិន​ទុក​ឱ្យ​រអាក់​រអួល ធា​នា​ល្បឿន​ដំ​ណើរ​ការ​សម្រេច​បាន​ឆាប់ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​កំ​ណត់ ដើម្បី​លើក​ស្នើ​មជ្ឈិម។ គណៈ​ប្រ​ចាំ​ការ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស គណៈ​ចង្អុល​ការ​និង​ក្រុម​ការ​ងារ​នៃ​ភូមិ​ភាគ​ទាំង ៣ ត្រូវ​ធ្វើ​ការ​ងារ​រៀប​ចំ​កម្មា​ភិបាល​ឱ្យ​បាន​ល្អ ជៀស​វាង​គំ​និត​លម្អៀង​ភូមិ​ភាគ; ជ្រើស​រើស​កម្មា​ភិបាល​មាន​គុណ​សម្បត្តិ សមត្ថ​ភាព កិត្យា​នុភាព សក្ដិ​សម​នឹង​ភារ​កិច្ច​ដែល​ត្រូវ​បាន​ចាត់​ឱ្យ​ធ្វើ​ការ​នៅ​គ្រប់​ស្ថា​ប័ន អង្គ​ភាព​ក្រោយ​ពី​ការ​រៀប​ចំ សំ​ខាន់​បំ​ផុត​គឺ​កម្មា​ភិបាល​ស្នូល​របស់​ក្រុង; អនុវត្ត​ការ​ងារ​កម្មា​ភិបាល​ដោយ​ស្មារតី​អ្នក​ណា​មិន​ធ្វើ ខ្វះ​សមត្ថ​ភាព ត្រូវ​ដក​ខ្លួន​ចេញ​ទុក​ឱ្យ​អ្នក​ផ្សេង​ធ្វើ។ ពិនិត្យ​អ្នក​ដែល​មាន​គោល​បំ​ណង​ចូល​និវត្តន៍​មុន​កំ​ណត់ ដើម្បី​ដោះ​ស្រាយ​តាម​សេចក្តី​កំ​ណត់...។

យោង​តាម​គម្រោង​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​របស់​ក្រុង​កឹង​ធើ (ថ្មី) ឆ្នាំ​២០២៥ ត្រូវ​បាន​រដ្ឋា​ភិបាល​អនុ​ម័តិ ក្រុង​កឹង​ធើ (ថ្មី) មាន​ឃុំ សង្កាត់​ចំ​នួន ១០៣ ក្នុង​នោះ សង្កាត់​មាន ៣១ ឃុំ​មាន ៧២ (កាត់​បន្ថយ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំ​នួន​១៦០)៕

      កា​សែត​កឹង​ធើ-មុនី

ចែករំលែកអត្ថបទ