ការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ បានក្លាយជាចលនាប្រឡងប្រណាំងដ៏ពុះពោរ និងរីកទូលំទូលាយក្នុងសហគមន៍ជនរួមជាតិខ្មែរនៅណាមបូ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច អភិរក្សអត្តសញ្ញាណវប្បធម៌ និងកសាងផែនមហាសាមគ្គីទូទាំងជនជាតិ។

រៀនសូត្រតាមអ៊ំហូអំពីឆន្ទៈខ្លួនទីពឹងខ្លួន កសិករវ័យចំណាស់ហ្វិញម៉ាក នៅភូមិកិញដឹង B ឃុំខាញ់ហឹង ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ បានខិតខំចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានដោយកម្លាំងពលកម្មរបស់ខ្លួន។
ក្នុងឱកាសសំណេះសំណាលជាមួយជនរួមជាតិនៅណាមបូ ឬពេលផ្ញើលិខិតលើកទឹកចិត្ត អ៊ំហូតែងសង្កត់ធ្ងន់លើស្មារតីសាមគ្គីរវាងបណ្តាជនជាតិ។ ក្នុងលិខិតផ្ញើជូនជនរួមជាតិនៅណាមបូឆ្នាំ ១៩៤៦ អ៊ំសរសេរ៖ “ជនរួមជាតិកិញ ថោ មឿងម៉ាង។ល។ ទាំងអស់សុទ្ធតែជាកូនចៅជនជាតិវៀតណាម សុទ្ធតែជាបងប្អូនបង្កើត។ល។ ត្រូវតែស្រឡាញ់និងជួយគ្នាទៅវិញទៅមក ដូចជាបងប្អូនក្នុងគ្រួសារតែមួយ”។ ដំបូន្មានដ៏សាមញ្ញនេះបានស៊ីជម្រៅក្នុងអារម្មណ៍ជនរួមជាតិខ្មែរ…។
នៅតាមខេត្តនានានៃណាមបូ ដូចជាខេត្តត្រាវិញ សុកត្រាំង អាងយ៉ាងនិងគៀងយ៉ាង។ល។ ចលនារៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅតំបន់ជនរួមជាតិខ្មែរ ដោយមានទម្រង់ច្នៃប្រតិដ្ឋជាច្រើនសមស្របជាមួយនឹងលក្ខណៈវប្បធម៌ ជំនឿសាសនាដោយឡែករបស់ជនរួមជាតិ។
តួយ៉ាងដូច៖ នៅឃុំតឹងត្វៀង ស្រុកទ្រីតូង ខេត្តអាងយ៉ាង កន្លែងដែលមានជនរួមជាតិខ្មែររស់នៅជាង ៦០% សាខាបក្ស រណសិរ្សនិងអង្គការមហាជន បានជំរុញការផ្សព្វផ្សាយអំពីឧត្តមគតិ ឥរិយាបថរស់នៅសាមញ្ញ ស្នេហាជាតិនិងភាពជិតដិតប្រជាជនរបស់អ៊ំហូ។ ឆ្លងតាមរយៈនោះ មានគ្រួសារខ្មែរជាច្រើនបានបរិច្ចាគដី រួមចំណែក កម្លាំងពលកម្ម កសាងផ្លូវស្ពានជនបទ និងជួសជុលវត្តអារាម។ លោកចៅសុខសែម លេខាសា ខាបក្សភូមិតូទ្រុង ឃុំតឹងត្វៀង ឱ្យដឹង៖ “យើងខ្ញុំតែងរៀបចំប្រជុំសាខាបក្ស គួបផ្សំនឹងការនិទានរឿងអំពីអ៊ំហូ ឆ្លងតាមរយៈនោះ រំលឹកគ្នារស់នៅត្រូវមានការទទួលខុសត្រូវជាងទៀតជាមួយភូមិស្រុក។ ជនរួមជាតិខ្មែរថ្វីដ្បិតតែក្រសម្ភារៈ ប៉ុន្តែ សម្បូរដោយមនោសញ្ចេតនា ប្រការនោះ ក៏ជាការរៀនសូត្រតាមអ៊ំអំពីទឹកចិត្ត”...។
ម្យ៉ាងទៀតដូចជានៅឃុំខាញ់ហឹង ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ចលនារៀនសូត្រតាមអ៊ំហូ អំពី “ឆន្ទៈខ្លួនទីពឹងខ្លួន” ក៏រីកទូលំទូលាយក្នុងជនរួមជាតិខ្មែរដែរ។ កសិករវ័យចំណាស់ ហ្វិញម៉ាក នៅភូមិកិញដឹង B ឱ្យដឹង៖ ពីមុន នៅទីនេះធ្វើស្រែតែមួយមុខប៉ុណ្ណោះ។ មានឆ្នាំខ្លះស្រូវអំណោយផល តែតម្លៃថោក ហើយឆ្នាំខ្លះលក់បានថ្លៃ ប៉ុន្តែស្រូវមិនសូវអំណោយផល។ ផ្លូវធ្វើដំណើរទៅមកមានភាពលំបាកលំបិន ការដោះដូរទំនិញ ក៏លំបាកដែរ ទូទាំងភូមិខ្មែរនេះផ្ទះស្លឹកស្ទើរតែទាំងអស់។ល។ រួចបានរដ្ឋជីកប្រឡាយធារាសាស្រ្ត បើកផ្លូវបេតុងជនបទ។ កសិករបានហ្វឹកហ្វឺនបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ដើម្បីអនុវត្តមានប្រសិទ្ធភាពទៅលើស្រែភ្លឺ។ល។ “រដ្ឋគិតគូរ “ផ្នែករឹង” ជនរួមជាតិខ្មែរត្រូវចេះខិតខំប្រឹងប្រែងដោយខ្លួនឯង ដើម្បីអភិវឌ្ឍខ្លួននិងគ្រួសារ។ល។ មានតែដូច្នេះ ទើបមានលក្ខណៈរួមចំណែកកសាងភូមិស្រុកឱ្យកាន់តែសម្បូរសប្បាយ។ ប្រការនោះ ក៏ជារបៀបដែលជនរួមជាតិខ្មែររៀនសូត្រតាមអ៊ំហូ អំពី “ឆន្ទៈខ្លួនទីពឹងខ្លួន” ដូចរដ្ឋអំណាចបានផ្សព្វផ្សាយ។ល។ រៀនសូត្រនិងធ្វើតាមអ៊ំហូ គឺជាវិធីល្អបំផុតដើម្បីតបស្នងសងគុណអ៊ំ!” លោក ហ្វិញម៉ាក បានចែករំលែកដូច្នេះ។
ឥឡូវនេះ ជីវភាពរបស់ជនរួមជាតិខ្មែរបានកែលម្អជាបណ្ដើរៗ អត្រាគ្រួសារក្រីក្រថយចុះលឿន កូនចៅជនរួមជាតិបានរៀនសូត្រត្រឹមត្រូវ មនោសញ្ចេតនាគោរពស្រឡាញ់អ៊ំហូមិនផ្លាស់ប្តូរ។ ជាពិសេស នៅតាមភូមិភាគនានាដែលមានជនរួមខ្មែររស់នៅកុះករ ដូចជា៖ ត្រាវិញ សុកត្រាំង បាកលីវ និងអាងយ៉ាង។ល។ រូបថតអ៊ំហូបានតម្កល់នៅទីសក្ការៈដ៏ខ្ពង់ខ្ពស់នៅតាមភូមិស្រុកនិងវត្តអារាម។ មិនត្រឹមតែតម្កល់ឆាយាល័ក្ខណ៍អ៊ំហូនៅទីសក្ការៈខ្ពង់ខ្ពស់បំផុតនោះទេ គ្រួសារខ្មែរជាច្រើននៅទាំងរៀបចំអាសនៈបូជាអ៊ំហូ ដូចជានិមិត្តរូបនៃផ្នែកស្មារតីដ៏ពិសិដ្ឋទៀតផង។ល។ ទាំងអស់នេះ ជាសាក្ខីភាពដ៏រស់រវើកនៃការរីកសាយភាយដ៏យូរអង្វែងនៃឧត្តមគតិមហាសាមគ្គីជនជាតិដែលអ៊ំហូបានខិតខំប្រឹងប្រែង ពូនជ្រំអស់ពីកម្លាំងកាយចិត្ត៕
ថាញឡុង- ប្រែសម្រួល៖ វិមាន