06/05/2025 - 07:52

អភិ​វឌ្ឍ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ 

ការ​ងារ​អប់រំ​និង​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច តែង​បាន​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់ ដូច្នេះ គុណ​ភាព​អប់រំ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ត្រូវ​បាន​លើក​ម្ពស់​ដោយ​ឥត​ឈប់​ឈរ។

សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ទើប​បង្កើន​កម្រិត​និង​កសាង​បន្ទប់​រៀន​ថ្មី។

តាម​ប្រ​សាសន៍​លោក​លីវ​តឹង​ខឿង អនុ​ប្រ​ធាន​កា​រិយា​ល័យ​មហា​ផ្ទៃ​ស្រុក​ថើយ​ឡាយ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុង​និង​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ ម៉្លោះ​ហើយ មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​បម្រើ​ដល់​ការ​បង្រៀន និង​រៀន​ត្រូវ​បាន​វិនិ​យោគ​ទំ​នើប។ មក​ដល់​ពេល​នេះ សា​លា​រៀន​លើ​ភូមិ​សាស្ត្រ​ស្រុក​ត្រូវ​បាន​កសាង​រឹង​មាំ ១០០% ក្នុង​នោះ មាន​សា​លា​រៀន ៣៨​/៤៣ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​សម្រេច ៨៨,៣៧%។ ជា​រៀង​រាល់​ឆ្នាំ អត្រា​កៀរ​គរ​កុមារ​ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ​សម្រេច​ភាគ​កម្រិត​នៃ​ផែន​ការ​ដាក់​ចេញ ក្នុង​នោះ កុមារ​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ មាន​ដូច៖ ថ្នាក់​មេត្តយ្យ​សម្រេច​ជាង ៩៨% បឋម​សិក្សា​សម្រេច ១០០% អនុ​វិទ្យា​ល័យ​សម្រេច ១០០% វិទ្យា​ល័យ​សម្រេច ៩៦%។

និយាយ​អំ​ពី​ការ​គិត​គូរ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច លោក​ង្វៀង​ថេ​ហៀង អនុ​ប្រ​ធាន​កា​រិយា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ថើយ​ឡាយ ឱ្យ​ដឹង៖ “មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​វិនិ​យោគ​កសាង​មូល​ដ្ឋាន​សម្ភារៈ បំ​ប៉ន​កង​ជួរ​គ្រូ​បង្រៀន​ប៉ុណ្ណោះ​ទេ រៀង​រាល់​ឆ្នាំ ស្រុក​នៅ​ទាំង​ចលនា​សប្បុ​រស​ជន​ជូន​កង់​រាប់​រយ​គ្រឿង អា​ហា​រូប​ករណ៍ និង​សិក្ខូ​បករណ៍​ជា​ច្រើន​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​លំ​បាក​លើ​ភូមិ​សាស្ត្រ​ស្រុក ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​លើ​ការ​សិក្សា​របស់​ប្អូនៗ​បាន​មួយ​ផ្នែក”។

វាយ​តម្លៃ​អំ​ពី​គុណ​ភាព​នៃការ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ក្រុង លោក​ង្វៀង​ភុក​តាំង នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ការ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​នៅ​គ្រប់​ផ្នែក គ្រប់​កម្រិត​សិក្សា។ កង​ជួរ​កម្មា​ភិបាល គ្រូ​បង្រៀន​នៅ​គ្រប់​កម្រិត​សិក្សា​ត្រូវ​បាន​ពង្រឹង​និង​ធ្វើ​វិក្រឹត​ការ​កម្រិត​វិជ្ជា​ជីវៈ ធានា​គុណ​ភាព​គ្រប់​ទាំង​បរិ​មាណ​និង​ព្រមៗ គ្នា​អំ​ពីរ​ចនា​សម្ព័ន្ធ។ ក្រុង​មាន​កម្មា​ភិបាល​គ្រប់​គ្រង​និង​គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​តិច ១២៨ នាក់។ សា​លា​រៀន​មូល​ដ្ឋាន​សម្ភារៈ ឧប​ករណ៍​បង្រៀន​និង​រៀន​ត្រូវ​បាន​វិនិ​យោគ​កសាង​និង​បំ​ពាក់​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន ការ​ងារ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។ កម្រិត​បឋម​សិក្សា​មាន​៣​សា​លា​ដែល​បង្រៀន​អក្សរ​ខ្មែរ; សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ។ល។ អនុ​វិទ្យា​ល័យ​ជូវ៉ាន់​អាង និង​សា​លា​ចំ​ណេះ​ទូ​ទៅ វៀត-ចិន ក៏​បាន​រៀប​ចំ​បង្រៀន​អក្សរ​ចិន​ដល់​សិស្ស ។ល។ មជ្ឈ​មណ្ឌល​ភា​សា​ចិន រៀប​ចំ​បង្រៀន​អក្សរ​ចិន​ពេល​យប់​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​វៀត-ចិន (គ្រឹះ​ស្ថាន​១) នៅ​ខណ្ឌ​កៃ​រុាំង​និង​មជ្ឈ​មណ្ឌល​អប់រំ​ជា​ប្រ​ចាំ​ក្រុង (គ្រឹះ​ស្ថាន ២) នៅ​ខណ្ឌ​និញ​កេវ​ជា​រៀង​រាល់​ឆ្នាំ នៅ​គ្រឹះ​ស្ថាន​នីមួយៗ មាន​សិក្ខា​កាម​ចូល​រៀន​ជាង ៤០០ នាក់។ មក​ទល់​ពេល​នេះ អត្រា​កៀរ​គរ​សិស្ស​ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ ក្នុង​កម្រិត​បឋម​សិក្សា​សម្រេច ១០០% អនុ​វិទ្យា​ល័យ​សម្រេច ៩៦% វិទ្យា​ល័យ​សម្រេច​៨១,០១%។ល។ ភាគ​កម្រិត​ដូច​ពោល​ខាង​លើ សុទ្ធ​សឹង​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត បើ​ប្រៀប​ធៀប​នឹង​សំ​ណូម​ពរ​របស់​ក្រុង៕

ហា​ថាញ-មុនី

ចែករំលែកអត្ថបទ