ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/05/2025 - 07:46

ត្រា​វិញ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី 

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន - គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​យ៉ាង​ឱឡា​រិក​ពិធី​ខួប​អនុស្សាវ​រីយ៍ ៥០ ឆ្នាំ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី; ១២៥ ឆ្នាំ​បង្កើត​ខេត្ត​ត្រា​វិញ (១៩០០); ៦៥ ឆ្នាំ​ចង​សម្ព័ន្ធ​ភាព​ត្រា​វិញ - ថាយ​ប៊ិញ (២០​-៣​-១៩៦០) និង​ប្រ​កាស​សេចក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ទទួល​ស្គាល់​ខេត្ត​ត្រា​វិញ​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី។

​ខេត្ត​ត្រា​វិញទទួល​គ្រឿង​ឥស្ស​រិយ​យស​ហូជី​មិញ។ រូប៖ A.T

ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិធី​ខួប​អនុស្សាវ​រីយ៍ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ ង៉ូជី​កឿង ឱ្យ​ដឹង៖ ក្នុង​ដំ​ណាក់​កាល​តស៊ូ​កសាង​និង​អភិវឌ្ឍន៍​បណ្តា​ជន​ជាតិ​កិញ - ខ្មែរ - ចិន បាន​រួម​រស់​លើ​ទឹក​ដីត្រា​វិញ រួម​សុខ​រួម​ទុក្ខ ឆ្លង​កាត់​ការ​លំ​បាក វេទនា​ដើម្បី​កាប់​ឆ្ការ​និង​ច្នៃ​តំ​បន់​ដី​រហោ​ស្ថាន​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ដី​សម្បូរ​រុង​រឿង​ដល់​បច្ចុប្បន្ន​នេះ។ មក​ទល់​ពេល​នេះ ទំ​ហំ​ខឿន​សេដ្ឋ​កិច្ច​សម្រេច​ជាង ៩៦​.៦២២ ពាន់​លាន​ដុង។ កំ​ណើន​ស្ថិរ​ភាព​គឺ៖ ដំ​ណាក់​កាល ១៩៩២ - ១៩៩៥ កើន ៨,៤៥%; ដំ​ណាក់​កាល ២០១៥ - ២០២០ កើន ១១,៩៥% ចុង​ឆ្នាំ ២០២៤ កំ​ណើន GRDP សម្រេច ១០,០៤% ។ ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ខេត្ត​ត្រូវ​បាន​លើក​ស្ទួយ កើន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; សុ​ខុមាល​ភាព​សង្គម​ត្រូវ​បាន​ធា​នា។ មក​ទល់​ពេល​នេះ អត្រា​គ្រួសារ​ក្រី​ក្រ​នៅ ០,៨៧% អត្រា​គ្រួ​សារ​ធូរ​ធារ មាន​បាន​កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ GRDP មធ្យម​ភាគ​មនុស្ស​ម្នាក់​ឆ្នាំ ២០២៤ សម្រេច ៩៤,៤ លាន​ដុង​/ម្នាក់​/ឆ្នាំ កើន​ជាង ១២៩ ដង បើ​ប្រៀប​ធៀប​នឹង ១៩៩២ (ឆ្នាំ ១៩៩២ គឺ​៧៣០​.០០០​ដុង​/ម្នាក់​/ឆ្នាំ); សម្រេច​រួច​រាល់​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម៘

ក្នុង​ឱកាស​នេះ​ដែរ បក្ខ​ភាគ រដ្ឋ​អំណាច​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ បាន​ទទួល​គ្រឿង​ឥស្ស​រិយ​យស​ហូជី​មិញ របស់​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​ជូន ពី​ព្រោះ​មាន​ប្រ​ពៃ​ណី​យូរ​អង្វែង មាន​គុណ​បំ​ណាច់​ដ៏​ធំ​ធេង យ៉ាង​ពិ​សេស​ក្នុង​បុព្វ​ហេតុ​បដិវត្តន៍​របស់​បក្ស​របស់​ជន​ជាតិ; ទន្ទឹម​នឹង​នោះ ទទួល​សេចក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ទទួល​ស្គាល់​ខេត្ត​ត្រា​វិញ​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី។

ក្រៅ​ពី​នេះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ថាយ​ប៊ិញ ក៏​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់ ៥ ពាន់​លាន​ដុង​ដល់​ខេត្ត​ត្រា​វិញ ដើម្បី​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម​លើ​ភូមិ​សាស្ត្រ​ខេត្ត​ផង​ដែរ៕

   យោង​៖ Bao​Sai​Gon​Giai​Phong - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ