សមមិត្ត ង្វៀងត្រុងង៉ៀ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ទើបដឹកនាំ “កិច្ចប្រជុំទូទាំងប្រទេស បញ្ជ្រាបផ្សព្វផ្សាយឯកសារថ្មីមួយចំនួនរបស់គណៈលេខា ស្ដីពីការងារជនជាតិនិងសាសនា” ដែលប្រព្រឹត្តឡើងនៅក្រុងញ៉ាត្រាង។

លោក ង្វៀងត្រុងង៉ៀ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
ថ្លែងយោបល់ក្នុងកិច្ចប្រជុំ សមមិត្ត ង្វៀងត្រុងង៉ៀ បានអះអាង៖ រយៈពេលកន្លង បក្សនិងរដ្ឋបានចេញគោលការណ៍ គោលនយោបាយជាច្រើន ស្ដីពីការងារជនជាតិនិងសាសនា; គណៈកម្មាធិការបក្សនិងអង្គការបក្សគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍នៃសេចក្ដីសម្រេចរបស់បក្ស ស្ដីពីការងារជនជាតិ និងសាសនា ធានាសមភាព សាមគ្គីភាព ការគោរពនិងជួយគ្នាទៅវិញទៅមកក្នុងចំណោមជនជាតិភាគតិចដើម្បីរួមគ្នាអភិវឌ្ឍន៍; ធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន; ផ្សព្វផ្សាយកម្មវិធីនិងគម្រោងជាច្រើនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ជីវភាពរបស់ជនជាតិភាគតិចបានកែលម្អ ការងារអប់រំ បណ្ដុះបណ្ដាល សុខាភិបាល វប្បធម៌ ព័ត៌មាននិងសារគមនាគមន៍បានយកចិត្តទុកដាក់វិនិយោគ; តម្លៃវប្បធម៌ប្រវេណីរបស់ជនជាតិភាគតិចត្រូវបានអភិរក្សនិងពង្រីកជាជំហានៗលុបបំបាត់នូវទម្លាប់ឱនថយអបិយជំនឿ។
សមមិត្ត ង្វៀងត្រុងង៉ៀ បានសំណូមពរ នៅពេលខាងមុខ គណៈកម្មាធិការបក្ស អង្គការបក្ស ក្រសួង ផ្នែកពាក់ព័ន្ធនិងភូមិភាគនានា គប្បីបន្តការបញ្ជ្រាបធ្វើឱ្យជាក់ស្ដែង រៀបចំ អនុវត្តនូវគោលការណ៍របស់បក្ស ស្ដីពីការងារជនជាតិនិងសាសនាក្នុងស្ថានភាពបច្ចុប្បន្ន សមស្របនឹងភូមិភាគ អង្គភាពនីមួយៗ យោងតាមគោលលំនាំ “មិនទុកទំនេរ បំភ្លេចភារកិច្ច”។ ទន្ទឹមនឹងនោះ ផ្ដោតការយកចិត្តទុកដាក់គិតគូរ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច ជនរួមជាតិអ្នកកាន់សាសនា ជាពិសេសគឺនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់លំបាកខ្លាំង; ថែរក្សា ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់បណ្ដាជនជាតិភាគតិច៕
តាមៈ cema.gov.vn - ថាច់ធី