តាមសេចក្តីព្រាងរបាយការណ៍អំពីផែនការអនុវត្តពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី ក្រុងបានរៀបចំគណៈប្រតិភូអញ្ជើញទៅគោរពបូជានៅទីបញ្ចុះសពក្រុង និងស្តូបបដិមាអ៊ំហូ នៅព្រឹកថ្ងៃទី ២៦ ខែមេសា រៀបចំប្រារព្ធកម្មវិធីនៅឧទ្យានទន្លេហូវ ល្ងាចថ្ងៃទី ២៦ ខែមេសា រៀបចំកម្មវិធីសិល្បៈនៅល្ងាចថ្ងៃទី ២៦ ខែមេសា នៅឧទ្យានដងទន្លេហូវ បាញ់កាំជ្រួច នៅថ្ងៃទី ២៦ ខែមេសា។ មកទល់ពេលនេះ គ្រប់មន្ទីរ ផ្នែក និងភូមិភាគបាននិងកំពុងត្រៀមសព្វគ្រប់ ធានាសកម្មភាពនានានឹងប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ឱឡារិក និងជោគជ័យល្អ។

សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសកម្មភាពអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥) សមមិត្ត ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានស្នើឱ្យមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធក្នុងទីក្រុង ត្រៀមឱ្យបានហ្មត់ចត់ដើម្បីក្រុងរៀបចំពិធីអនុស្សាវរីយ៍ឱ្យមានភាពឱឡារិក ប្រកបដោយអត្ថន័យនិងទទួលបានជោគជ័យល្អ។ ក្នុងនោះ គប្បីផ្តុំកម្លាំងពង្រឹងការងារឃោសនា ដើម្បីឱ្យប្រជាជនគ្រប់មជ្ឈដ្ឋានបានយល់ដឹងអំពីព្រឹត្តិការណ៍អនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី; ផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់កម្មាភិបាល បក្ខជន និងប្រជាជនអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជំហរដ៏អស្ចារ្យ សហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីមានផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមុនពេលក្នុងអំឡុងពេល និងក្រោយពេលប្រារព្ធពិធី ។ បញ្ជាការដ្ឋានយោធាក្រុងជ្រើសរើសទីតាំង និងរៀបចំផែនការបាញ់កាំជ្រួចកម្រិតខ្ពស់ ធានាសុវត្ថិភាពដាច់ខាត។ គ្រប់ថ្នាក់ គ្រប់ផ្នែក និងភូមិភាគយកចិត្តទុកដាក់លើការកែលម្អទីក្រុង និងអនាម័យបរិស្ថាន ធានាភ្លឺ បៃតង ជ្រះ និងសោភណភាព មុនពេលក្នុងអំឡុងពេល និងក្រោយពេលប្រារព្ធពិធី... ៕
កាសែតកឹងធើ - ប្រែសម្រួល៖ វ៉ាន់តឹន