កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋ កិច្ច - សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល១៖ ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) បានធ្វើឱ្យផ្លាស់ប្តូរជាវិជ្ជមាន ជីវភាពជនរួមជាតិភាគតិចក្នុងខេត្ត។
លោកតូថាញ់ភឿង នាយកស្តីទីមន្ទីរជន ជាតិនិងសាសនាខេត្តបាកលីវ។
ដំណាក់កាល ២០២១-២០២៤ ខេត្តបាកលីវ បានបែងចែកថវិកាជាង ១១៨ ពាន់លានដុង ដើម្បីអនុវត្តគម្រោងចំនួន ៦/ ១០ របស់កម្មវិធីនៅតាមឃុំចំនួន ១៤ លើគ្រប់វិស័យ ដូចជា៖ កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភផលិតកម្ម លើកកម្ពស់គុណភាពអប់រំនិងសុខាភិបាល។ ឆ្លងតាមរយៈនោះ ខេត្តសង់ផ្ទះជូនគ្រួសារជនរួមជាតិភាគតិចបាន ៤៧៩ ខ្នង ឧបត្ថម្ភដីសង់ផ្ទះ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូនប្រជាជនជាង ១.០០០ គ្រួសារ និងកសាងសំណង់ទឹកស្អាតប្រមូលផ្តុំ ២/៣ សំណង់។ល។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយព្រមៗគ្នានូវគម្រោង អនុគម្រោងអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ វិនិយោគបង្កើនកម្រិតសាលាជនជាតិអន្តេវាសិកខេត្ត លុបបំបាត់អនក្ខរកម្ម បំប៉នចំណេះដឹងជនជាតិ ភាសាខ្មែរជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកដែលស្ថិតក្នុងក្រុមមុខសញ្ញា៣ និងមុខសញ្ញា៤; វិនិយោគអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ ថែទាំសុខភាព កាត់បន្ថយការរៀបការមិនគ្រប់អាយុ និងរៀបអាពាហ៍ពិពាហ៍ រវាងសាច់ញាតិ និងឃោសនាផ្សព្វផ្សាយអប់រំច្បាប់ លើកតម្កើង ស្ងើចសរសើរអ្នកមានប្រជាប្រិយ។ល។ បានបង្កកម្លាំងចលករ ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនរួមជាតិភាគតិច រួមចំណែកជួយជនរួមជាតិភាគតិចលំនឹងជីវភាព ដោះស្រាយការងារធ្វើ ធានាសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្ត។
ផ្លូវគមនាគមន៍ជនបទនៅឃុំហុឹងហោយស្រុកវិញឡើយ បានវិនិយោគយ៉ាងសមរម្យ។
ខេត្តបាកលីវ នឹងបង្កើនការផ្គួបបញ្ចូលមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិរបស់មជ្ឈិម ជាមួយនឹងប្រភពទុនរបស់ភូមិភាគ និងប្រភពទុនកៀរគរស្របច្បាប់ផ្សេងៗទៀត ដើម្បីបន្តវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមសំខាន់ៗនៅតំបន់ជនរួមជាតិភាគតិច; ពិសេស គឺដោះស្រាយជាសារវន្តការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ដោះស្រាយស្ថានភាពកង្វះទឹកស្អាតប្រើប្រាស់ ផ្លាស់ប្តូរមុខរបរសមស្របជាមួយនឹងតម្រូវការដល់គ្រួសារជនជាតិភាគតិចក្រីក្រនៅតំបន់ជនរួមជាតិភាគតិច; អនុវត្តមានប្រសិទ្ធភាពកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើ និងតម្រូវការទីផ្សារការងារជូនយុវជនជាជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្ត។ ក្នុងនោះ អាទិភាពបង្កលក្ខណៈដើម្បីជំរុញអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ប្រជាបញ្ញាផ្សារភ្ជាប់នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កការងារធ្វើលំនឹង អភិវឌ្ឍសេដ្ឋកិច្ច និងឆាប់នាំតំបន់ជនរួមជាតិភាគតិចឱ្យស្មើនឹងតំបន់តាំងទីលំនៅផ្សេងៗទៀតនៅលើភូមិសាស្រ្ត...៕
លោក យ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង៖
ជីវភាពជនរួមជាតិភាគតិចមានការរីកចម្រើនឥតឈប់ឈរ
![]() |
លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង។ |
កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី១៖ ២០២១ - ២០២៥ ផ្ដុំកម្លាំងវិនិយោគតំបន់ជនរួមជាតិភាគតិច។ មកទល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិច មានភាពប្រហាក់ប្រហែលគ្នា ធានាផ្លូវគមនាគមន៍ជនបទមានភាពងាយស្រួល បណ្ដាញអគ្គិសនីជាតិ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មានការអភិវឌ្ឍ ធានាតម្រូវការតភ្ជាប់និងព័ត៌មានទំនាក់ទំនងរបស់ប្រជាជន។ ផ្ដើមពីនោះ ជីវភាពរបស់ជនរួមជាតិ ត្រូវបានលើកស្ទួយ អត្រាគ្រួសារក្រីក្រថយចុះពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ចុងឆ្នាំ ២០២៤ ថយចុះនៅត្រឹម១,៨៦% ។ បច្ចុប្បន្ន គ្រប់ឃុំនៅតំបន់ជនរួមជាតិភាគតិចមានផ្លូវ រថយន្តចុះដល់មជ្ឈមណ្ឌល; ភូមិលំបាកខ្លាំង ជាង ៩០% មានផ្លូវគមនាគមន៍; គ្រប់សាលារៀនត្រូវបានសាងសង់រឹងមាំ; គ្រប់ឃុំលំបាកខ្លាំងមានបណ្ដាញអគ្គិសនីចុះដល់មានគ្រួសារ ប្រើប្រាស់អគ្គិសនីជិត៩៩%; គ្រប់ឃុំបានគ្របដណ្ដប់សេវាវិទ្យុនិងទូរទស្សន៍ អត្រាគ្រួសារប្រើប្រាស់ទឹកស្អាតស្របអនាម័យ ៨៩,៣%; អត្រាគ្រួសារប្រើប្រាស់បណ្ដាញ អគ្គិសនីជាតិនិងប្រភពអគ្គិសនីឯទៀត៩៨,៦%; និងនៅតាមឃុំតំបន់ជនរួមជាតិភាគតិច មានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ មកទល់បច្ចុប្បន្នមាន ១/២ ឃុំលំបាកខ្លាំងសម្រេចបទដ្ឋានជនបទថ្មី; មាន ៣៨/៤១ ឃុំចំណុះតំបន់ជនរួមជាតិភាគតិចបានសម្រេចទិសដៅកសាងជនបទថ្មី។ល។ ការសម្រេចបានលទ្ធផលនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគ បានអនុវត្តល្អការងារជនជាតិ ផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ផ្ដើមពីនោះ ជនរួមជាតិភាគតិចតែងជឿជាក់និងអនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សកម្មចូលរួមរាល់ការចលនាប្រឡងប្រណាំងដែលភូមិភាគបំផុស ដើម្បីតំបន់ជនរួមជាតិភាគតិចស៊ីវិល័យ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។
ផ្ដើមពីសមិទ្ធផលខាងលើ មន្ទីរបានប្ដេជ្ញាចិត្តអនុវត្តទិសដៅដល់ឆ្នាំ ២០២៥ ប្រាក់ចំណូលមធ្យមភាគរបស់ជនរួមជាតិភាគតិច កើនឡើងទ្វេដង បើប្រៀបនឹងឆ្នាំ ២០២០ មានឃុំ ភូមិប្រមាណ ៥០% បានចាកផុតពីភូមិសាស្រ្តលំបាកខ្លាំង មានគ្រួសារប្រជាជន ៩៩% បានប្រើប្រាស់បណ្ដាញអគ្គិសនីជាតិ និងប្រភពអគ្គិសនីឯទៀតសមស្រប អត្រាសិស្សមត្តេយ្យអាយុ ៥ ឆ្នាំចូលរៀនសម្រេច ៩៩% អត្រាជនរួមជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច ៩៨% កាត់បន្ថយអត្រាកុមារកង្វះអាហារូបត្ថម្ភនៅក្រោម ១០% ជំនួយបង្កើនអាហារូបត្ថម្ភដល់កុមារដែលខ្វះអាហារូបត្ថម្ភនៅតំបន់ជនរួមជាតិភាគតិច មាន ៨០% ភូមិ មណ្ឌលផ្សារ អគារប្រជុំជីវភាពសហគមន៍៕
លោក ថាច់មុនី នាយករងមន្ទីរជនជាតិនិងសាសនាខេត្តត្រាវិញ៖
ស្នើបង្កើនកម្រិតប្រាក់ឧបត្ថម្ភសាងសង់ផ្ទះកើនឡើង ៨០ លានដុងក្នុងមួយគ្រួសារ និងពិនិត្យបង្កើនកម្រិតប្រាក់ឧបត្ថម្ភដីធារផ្ទះនិងដីផលិតកម្ម
![]() |
លោកថាច់មុនី នាយករងមន្ទីរជនជាតិនិងសាសនាខេត្តត្រាវិញ។ |
ដំណាក់កាល ២០២២-២០២៤ ប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ លើភូមិសាស្ត្រខេត្តត្រាវិញ ប្រមាណ ៧៣៦ ពាន់លានដុង។ ក្នុងនោះ ប្រភពថវិកាមជ្ឈិម ប្រមាណជាង ៦៧៣ ពាន់លានដុង; ថវិកា ភូមិភាគប្រមាណជាង ៦២,៦ ពាន់លានដុង និងទុនធនាគារគោលនយោបាយបែងចែក ប្រមាណ ៧៥ ពាន់លានដុង។ មកទល់បច្ចុប្បន្ន ខេត្តបានរំសាយថវិកាប្រមាណ ៥៤២,៨ ពាន់លានដុង សម្រេច ៧៣,៧៦% នៃផែនការដើមទុន។ ផ្តើមពីថវិកាដូចពោលខាងលើ ខេត្តបានឧបត្ថម្ភដីធារផ្ទះជូន ៤៣ គ្រួសារ ឧបត្ថម្ភសាងសង់ផ្ទះជូន ១.០៨៤ គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ៥៨០ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូន ៤៥១ គ្រួសារ។ ចំណែកនៅស្រុកថ្កូវ ផ្សព្វផ្សាយកសាងសម្រេចរួចរាល់សំណង់ទឹកស្អាតចំនួន ៣ ប្រមូលផ្តុំនៅឃុំថាញសើុង គឹមសើុងនិងង៉ាយស្វៀង សរុបថវិកា ៩,៩១ ពាន់លានដុង។ ខេត្តបានផ្សព្វផ្សាយដំណើរការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ១៨១ សំណង់ បម្រើការផលិតនិងប្រជុំជីវភាពក្នុងតំបន់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងការវិនិយោគកសាង ខេត្តក៏ធ្វើការកែលម្អ បង្កើនកម្រិតរោងផ្សារចំនួន ៨ នៅតំបន់ជនរួមជាតិភាគតិច បង្កើនកម្រិតមូលដ្ឋានសម្ភារៈនិងផ្គត់ផ្គង់បរិក្ខារសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិសាស្ត្រចំនួន៨។
ចាប់តាំងពីបានអនុវត្តកម្មវិធីហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិ ភាគតិចត្រូវបានយកចិត្តទុកដាក់វិនិយោគ ជីវភាពរបស់មាមីងត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផ្សព្វផ្សាយកម្មវិធី នៅពេលខាងមុខ សូមស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បង្កើនកម្រិតប្រាក់ឧបត្ថម្ភសាងសង់ផ្ទះកើនឡើង ៨០ លានដុងក្នុងមួយគ្រួសារ និងពិនិត្យ បង្កើនកម្រិតប្រាក់ឧបត្ថម្ភដីធារផ្ទះនិងដីផលិតកម្ម ពីព្រោះបច្ចុប្បន្នតម្លៃដីលើភូមិសាស្ត្រខេត្តកើនឡើង។ ស្នើពិនិត្យកែសម្រួលខ្លឹមសារលេខ ១ នៃគម្រោង ៤ ស្តីពីការជួសជុល ថែរក្សាសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ល។ ទៅជា “ជួលជុលថែរក្សា កែលម្អ បង្កើនកម្រិត ពង្រីកទូលំទូលាយសំណង់ហេដ្ឋារចនាសម្ព័ន្ធ” ដើម្បីភូមិភាគបត់បែនក្នុងការផ្សព្វផ្សាយអនុវត្តសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំនិងភូមិ នៅតំបន់ជនរួមជាតិភាគតិច។ ពង្រីកទូលំទូលាយភូមិសាស្ត្រចំណុះគម្រោង ៨ ពីព្រោះតាមសេចក្តីកំណត់ ត្រូវបានផ្សព្វផ្សាយលើភូមិសាស្ត្រឃុំ ភូមិលំបាកខ្លាំង។ ព្រោះបច្ចុប្បន្ន ខេត្តត្រាវិញគ្មាននៅឃុំ ភូមិលំបាកខ្លាំង មានតែឃុំតំបន់ជនរួមជាតិភាគតិចចំនួន ៥៩ ហេតុនេះ មិនអាចផ្សព្វផ្សាយអនុវត្តបាន... ៕
ក្រុមអ្នកយកព័ត៌មាន-ប្រែសម្រួល វិមាន-ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។