![]() |
លោក ង្វៀងថាញ់ណេម នាយករងមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ។ |
ជាមួយការខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តខ្ពស់ គ្រប់មន្ទីរ ផ្នែកនិងភូមិភាគក្នុងខេត្ត លទ្ធផលអនុវត្តក្នុងរយៈពេលជិត៣ឆ្នាំ ខេត្តកាម៉ាវជាសារវន្តសម្រេចរួចរាល់ទិសដៅនិងភាគកម្រិតសំខាន់ៗមួយចំនួននៃកម្មវិធី តាមល្បឿនការងារដាក់ចេញក្នុងផែនការ ដំណាក់កាល៥ឆ្នាំ។ ក្នុងនោះ ចំណុចសំខាន់គឺបានសម្រេចរួចរាល់ភាគកម្រិតកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចទូទាំងខេត្ត រៀងរាល់ឆ្នាំជាង ២,៥៧% (មធ្យមភាគរៀងរាល់ឆ្នាំលើសភាគកម្រិតប្រគល់ គឺ ០,៥៧%)។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈនៃគម្រោងសមាសភាគចំណុះកម្មវិធី ភូមិភាគនីមួយៗតំបន់ជនរួមជាតិភាគតិចរបស់ខេត្តដែលបានអនុវត្តគឺ៖ ឧបត្ថម្ភដីសង់ផ្ទះលំនៅឋាន ផ្លាស់ប្ដូរមុខរបរ ជំនួសឱ្យដីផលិតកម្ម និងឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់ប្រជាជនដែលរស់នៅរាយប៉ាយគ្រួសារដែលទទួលផលសរុប ១.៥៦១ គ្រួសារ; ឧបត្ថម្ភវិនិយោគ កសាងសំណង់ថ្មី ១១៣ កន្លែង ជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ៧៦ កន្លែង នៅភូមិសាស្ត្រឃុំ ភូមិលំបាកខ្លាំង; ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខ របររកស៊ីជាលក្ខណៈសហគមន៍ ៨៨ គម្រោង ជូនប្រជាជនចូលរួម ១.០០០ គ្រួសារ (ក្នុងនោះ មានជាង ៥០% ជាគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រីក្រ)។ ភូមិភាគនីមួយៗក៏សម្រេចរួចរាល់ការឧបត្ថម្ភកសាង ៤ ទម្រង់ផ្តើមអាជីព ផ្តើមការងារអាជីវកម្មនៅឃុំទាំង៣នៃមណ្ឌល III; កំពុងធ្វើឱ្យសុក្រឹតគម្រោងចំនួន ៣ ដែលរៀបចំចាត់ចែងលំនឹងប្រជាជន (រូបភាពលំនឹងនៅនឹងកន្លែង) ជូនប្រជាជន ១៨៥ គ្រួសារ ដោយមានមនុស្សជាង ៧៥៩ នាក់; វិនិយោគបង្កើនកម្រិតបំពេញបន្ថែមសំណង់មួយចំនួននៅទីតាំងសាលាទាំង ៣ ចំណុះភូមិសាស្ត្រតំបន់ជនរួមជាតិភាគតិច ដែលមានសិស្សអឌ្ឍអន្តេវាសិកដ្ឋានជាជនរួមជាតិភាគតិច៘
ដើម្បីបង្កលក្ខណសម្បត្តិដល់ភូមិភាគនីមួយៗ តំបន់ជនរួមជាតិភាគតិចខេត្តកាម៉ាវ ត្រូវបានខិតជិតជាមួយគោលនយោបាយ ឧបត្ថម្ភរបស់រដ្ឋ ស្នើទៅក្រសួងជនជាតិនិងសាសនា និងក្រសួង ស្ថាប័នមជ្ឈិមដែលពាក់ព័ន្ធ ពិនិត្យ សំណើបង្កើនកម្រិតឧបត្ថម្ភថវិកាពីមជ្ឈិម ចំពោះខ្លឹមសារគោលនយោបាយ ឧបត្ថម្ភដីសង់ផ្ទះ លំនៅឋាន ដីផលិតកម្ម ផ្លាស់ប្ដូរមុខរបរ ទឹកស្អាតប្រើប្រាស់; ពិសេសកម្រិតឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដើម្បីសមស្របជាមួយកញ្ចប់វិនិយោគជាក់ស្តែងនៃតំបន់។ ទន្ទឹមនឹងនោះ ពិនិត្យឧបត្ថម្ភបន្ថែមប្រភពកម្លាំងសម្រាប់វិនិយោគអភិវឌ្ឍ; រួមចំណែកឧបត្ថម្ភដល់រដ្ឋអំណាច ប្រជាជននិងជនរួមជាតិភាគតិចតាមភូមិភាគនីមួយៗក្នុងតំបន់ជនរួមជាតិភាគតិច លើកកម្ពស់សមត្ថភាពដែលប្រឈមផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជាពិសេស ស្ថានភាពគ្រោះរាំងស្ងួតជ្រាបទឹកប្រៃ និងការបាក់ស្រុតច្រាំងសមុទ្រ ទន្លេជាដើម៕
លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង៖
កម្លាំងចលករជំរុញអភិវឌ្ឍលឿនសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច
![]() |
លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង។ |
ម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ (ហៅកាត់ថា កម្មវិធី) ជាគោលការណ៍ធំរបស់បក្សនិងរដ្ឋ ក្នុងការយកចិត្តទុកដាក់វិនិយោគ ជំនួយអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិច។ កម្មវិធីមានអត្ថន័យនិងតួនាទីដ៏សំខាន់ បង្កជាកម្លាំងចលករដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចរបស់ខេត្ត។ ដំណាក់កាល ២០២១ - ២០២៤ ខេត្តសុកត្រាំង បានវិនិយោគអនុវត្តកម្មវិធី រួមមានគម្រោងចំនួន ១០ សរុបថវិកាជាង ៧៩០ ពាន់លានដុង។
យោងតាមនោះ ខេត្តសុកត្រាំងបានផ្ដុំកម្លាំងជំនួយសាងសង់ផ្ទះ ដីសាងសង់ផ្ទះ ផ្លាស់ប្ដូរមុខរបរជូនជន រួមជាតិភាគតិច ៩.០០០ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូនប្រជាជនរស់នៅរាយប៉ាយ ២.៩៧០ គ្រួសារ កសាងសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្ដុំចំនួន៤; អនុវត្តទម្រង់ជួយអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតសហគមន៍ចំនួន ១២៤ ជូនដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រជាជនជាតិភាគតិចចំនួន ២.០៣៤ គ្រួសារ; កសាង ១៥៦ សំណង់ផ្លូវនិងស្ពានជនបទ អគារប្រជុំជីវភាពសហគមន៍ចំនួន៥ សំណង់បណ្ដាញ ផ្សារចំនួន១៤; ជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ១៣៥ សំណង់; វិនិយោគមូលដ្ឋានសម្ភារៈសម្រាប់សាលាចំណេះទូទៅ ជនជាតិអន្តេវាសិកចំនួន ៧ និងផ្គត់ផ្គង់បរិក្ខារបង្ហាត់បង្រៀនដល់សាលារៀនចំនួន១០; រៀបចំបើកវគ្គបំពាក់បំប៉នចំណេះដឹងជនជាតិ ចំនួន៤២; ឧបត្ថម្ភសម្ភារៈវប្បធម៌ កីឡាដល់ភូមិចំនួន ១២៤ និងទូសៀវភៅចំនួន ៩៧ នៅបណ្ដាឃុំតំបន់ជនរួមជាតិភាគតិច។ល។ មកទល់បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិភាគតិចធានាលំនឹង; ហេដ្ឋារចនាសម្ព័ន្ធតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ តំបន់មានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង ត្រូវបានប្រមូលផ្ដុំវិនិយោគកសាងបម្រើបានល្អតម្រូវការរបស់ប្រជាជន; គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ គ្រួសារជនជាតិភាគតិចមានឱកាសបានខិតជិតសេវាកម្មសង្គម; ប្រព័ន្ធសាលាជនជាតិអន្តេវាសិក បានយកចិត្តទុកដាក់វិនិយោគកសាង រួមចំណែកដល់គុណភាពនិងប្រសិទ្ធភាពអប់រំនិងបណ្តុះបណ្ដាល; ការងារថែទាំសុខភាពសម្រាប់ជនរួមជាតិភាគតិចបន្តបានយកចិត្តទុកដាក់អនុវត្ត; អត្តសញ្ញាណវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជនរួមជាតិភាគតិចត្រូវបានថែរក្សានិងពង្រីក។ ប្រព័ន្ធនយោបាយនៅមូលដ្ឋានតំបន់ជនរួមជាតិភាគតិចបន្តបានពង្រឹងនិងធ្វើឱ្យសុក្រឹត; ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិភាគតិចបន្តរក្សាលំនឹង។ សំខាន់គឺ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរ បច្ចុប្បន្ននៅប្រមាណ១.៩៦១ គ្រួសារ ស្រូបអត្រា ១,៩១% នៃចំនួនគ្រួសារជនជាតិខ្មែរសរុប (ថយចុះ ១,៩៥% បើប្រៀបនឹងឆ្នាំ២០២៣)។
ជនបទនៅតំបន់ជនជាតិខ្មែរ ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្នាំ២០២៥ ខេត្តសុកត្រាំង បន្តផ្ដុំកម្លាំង ចង្អុលការដឹកនាំធ្វើឱ្យសុក្រឹតប្រព័ន្ធក្បាលម៉ាស៊ីនអនុវត្តកម្មវិធីនៅគ្រប់ថ្នាក់ព្រមៗគ្នា និងឯកភាព។ បង្កើនការងារត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តកម្មវិធី ដើម្បីរកឃើញបានទាន់ពេលនិងកែនូវកំហុសឆ្គងក្នុងដំណើរការអនុវត្ត។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងជាងទៀតនូវតួនាទីឃ្លាំមើល និងការបដិវាទកម្មសង្គមរបស់រណសិរ្សមាតុភូមិ អង្គការនយោបាយ - សង្គមនិងការឃ្លាំមើលរបស់សហគមន៍៕
លោក ថាច់យឿង នាយកមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង៖
បង្កើនទំនុកចិត្តក្នុងជនរួមជាតិចំពោះបក្សនិងរដ្ឋ
![]() |
លោកថាច់យឿង។ (រូបថតតួអង្គជាអ្នកផ្តល់) |
កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច- សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាល I ចាប់ពីឆ្នាំ ២០២១-២០២៥ ផ្សព្វផ្សាយលើភូមិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម; កាត់បន្ថយភាពក្រីក្រឆាប់រហ័ស ចីរភាព បង្រួញគម្លាតរវាងកម្រិតរស់នៅនិងប្រាក់ចំណូលមធ្យម ភាគរបស់ភូមិភាគ បើធៀបនឹងមធ្យមភាគរួមរបស់ខេត្ត; កាត់បន្ថយចំនួនឃុំ ភូមិលំបាកខ្លាំងជាបណ្តើរៗ; កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមព្រមៗគ្នា តភ្ជាប់នឹងតំបន់អភិវឌ្ឍន៍; អភិវឌ្ឍគ្រប់ជ្រុងជ្រោយការអប់រំនិងបណ្តុះបណ្តាលសុខាភិបាល វប្បធម៌; កែលម្អជាក់ស្តែងជីវភាពរបស់ប្រជាជន; លើកកម្ពស់បរិមាណភាពគុណភាព កងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កម្មករ និយោជិតជាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ អភិរក្សនិងពង្រីកអត្តសញ្ញាណ វប្បធម៌ដ៏ថ្លៃថ្លារបស់ជនជាតិភាគតិច ដើរទន្ទឹមនឹងការលុបបំបាត់ទំនៀមទម្លាប់ដែលឱនថយ; អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់ចំពោះស្ត្រីនិងកុមារ; កសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានរឹងមាំ រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ជាពិសេស គឺពង្រឹងផែនមហាសាមគ្គីបណ្តាជនជាតិ បង្កើនទំនុកចិត្តក្នុងជនរួមជាតិចំពោះបក្សនិងរដ្ឋ។
ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ប្រភពទុនអនុវត្តកម្មវិធីលើភូមិសាស្ត្រខេត្តវិញឡុងជាង ១៥៧,៥៥ ពាន់លានដុង។ ផ្តើមពីប្រភពទុនវិនិយោគ ជីវភាពជនរួមជាតិភាគតិចត្រូវបានលើកកម្ពស់ កម្រិតប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ក្នុងជនជាតិភាគតិចគឺ ៧៦,៥ លានដុង/ឆ្នាំ (កើន ២,៥០៨% បើធៀបនឹងឆ្នាំ២០២១); អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច ជារៀងរាល់ឆ្នាំកាត់បន្ថយបានជាង ២% ក្នុងមួយឆ្នាំ; ជាង ៥០% ចំនួនឃុំចាកផុតពីភូមិសាស្ត្រលំបាកខ្លាំង; មាន ៥/៥ ឃុំមានផ្លូវគមនាគមន៍រថយន្តបើកដល់មជ្ឈមណ្ឌលឃុំ ត្រូវបានក្រាលកៅស៊ូទាំងអស់ ភូមិមានផ្លូវតភ្ជាប់ដល់មជ្ឈមណ្ឌលត្រូវបានចាក់បេតុង ១០០%; សាលារៀននិងដំណាក់សុខាភិបាល ត្រូវបានកសាងរឹងមាំ ១០០%; គ្រួសារប្រជាជន ១០០% មានបណ្តាញអគ្គសនីជាតិនិងប្រភពអគ្គិសនីផ្សេងៗប្រើប្រាស់សមស្រប; មានទឹកស្អាតប្រើប្រាស់ ១០០%; មាន ១០០% ប្រជាជនបានមើលទូរទស្សន៍និងស្តាប់វិទ្យុ; ដោះស្រាយជាសារវន្តស្ថានភាពខ្វះលំនៅឋានដីធារផ្ទះនិងដីផលិតកម្មជូនជនរួមជាតិភាគតិច...៕
ក្រុមអ្នកយកព័ត៌មាន-ប្រែសម្រួលលីសៀ-ថាច់ធី-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។