18/04/2025 - 15:36

កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ​២០២១-​២០៣០៖​

របត់​ទម្លុះ​ទម្លាយ​សម្រាប់​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ 

នៅ​ថ្ងៃ​ទី ​១៨-​១១​-២០១៩​ រដ្ឋ​សភា​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ ​៨៨/​២០១៩/​QH១៤ ​អនុ​ម័ត​លើ​គ្រោង​ការ​មេ​សម្រាប់​ដើម្បី​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​ តំ​បន់​ភ្នំ​ដំ​ណាក់កាល​ ២០២១​-២០៣០​។ ​ថ្ងៃទី​ ១៩-​៦-​២០២០ ​រដ្ឋ​សភា​ក៏​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ ​១២០/​២០២០/​QH១៤ ​អនុ​ម័ត​លើ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ (MTQG) ​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ​ដំ​ណាក់​កាល ​២០២១-​២០៣០ ​(សេច​ក្តី​សម្រេច​លេខ​១២០)​។ ​ថ្ងៃទី​ ១៤-​១០-​២០២១ ​នាយក​រដ្ឋ​មន្ត្រី ​បាន​អនុ​ម័ត​លើ​កម្ម​វិធី​នៅ​ក្នុង​សេច​ក្តី​សម្រេច​លេខ ​១៧១៩/​QĐ-TTg ​(សេច​ក្តី​សម្រេច​លេខ​ ១៧១៩)​…។

ស្តី​ពី​ការ​កំ​ណត់​គោល​នយោ​បាយ​ខាង​លើ ​ក្នុង​អង្គ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​ខែ​៤ -​ ២០២២ ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា ​សម​មិត្ត​ ត្រឹង​ថាញ​ម៉ឹង​ បាន​អះ​អាង​ថា៖​ កម្ម​វិធី​បាន​អះ​អាង​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​និង​រដ្ឋ ​ចំពោះ​ជន​រួម​ជាតិ​ភាគ​តិច ​បង្កើត​ចំ​ណុច​របត់​ទម្លុះ​ទម្លាយ​សម្រាប់​ការ​ងារ​ជន​ជាតិ ​និង​គោល​នយោ​បាយ​ជន​ជាតិ​។ នេះ​គឺ​ជា​កម្លាំង​ចលករ​ដ៏​ធំ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​ ខិត​ខំ​ឈាន​ឡើង​ រួម​ចង្វាក់​គ្នា​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​រួម​ក្នុង​ទូទាំង​ប្រ​ទេស។

ក្រោយ​ពី​អនុ​វត្ត​ជាក់​ស្តែង​បាន​ជិត​៥​ឆ្នាំ ​កម្ម​វិធី​នេះ​បាន​និង​កំ​ពុង​បន្ត​បញ្ជាក់​ថា ​ត្រូវ​ដូច​ការ​រំពឹង​ទុក​របស់​សម​មិត្ត​ ត្រឹង​ថាញ​ម៉ឹង ។​

ប្រសិទ្ធ​ភាព​ផ្តើម​ពី​ការ​កំ​ណត់​គោល​នយោ​បាយ​ស្រប​ចិត្ត​ប្រ​ជា​ជន​ស្រប​ចិត្ត​ជន​ជាតិ​ភាគ​តិច​… ក្រោយ​ពី​អនុ​វត្ត​ជាក់​ស្តែង​បាន​ជិត​៥ឆ្នាំ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់ភ្នំ​ ដំ​ណាក់​កាល ​២០២១-​២០៣០៖​ ដំ​ណាក់​កាល​ ទី១​ ចាប់​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ ​២០២៥ ​(កម្ម​វិធី) ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុ​វត្ត​ផែន​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​នៅ​ភូមិ​ភាគ​នា​នា​តំ​បន់​ណាម​បូ។ ​មក​ទល់​ពេល​នេះ ​ជីវ​ ភាព​សម្ភារៈ ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ជា​សារ​វន្ត​ត្រូវ​បាន​លើក​ស្ទួយ​។ ​មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ភាព​រីក​ចម្រើន ​និង​ផ្លាស់​ប្តូរ​តាម​ទិស​ដៅ​វិជ្ជ​មាន។ ​នេះ​ជា​លទ្ធ​ផល​គួរ​ឱ្យ​រីក​រាយ​ដើម្បី​កម្ម​វិធី​ត្រៀម​ឈាន​ចូល​ដំ​ណាក់​កាល​ថ្មី ​ដំ​ណាក់​កាល​ ២០២៦​-​២០៣០។​

​  ជ្រុង​មួយ​នៃ​តំបន់​ជន​បទ​នៅ​ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង។

* តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

​ឆ្នាំ​នេះ ​លោក​ ចៅ​សុខ​សា ​មាន​អាយុ ​៧០ ​ឆ្នាំ​ប្លាយ។​ នេះ​ក៏​ជា​រយៈ​ពេល​ដែល​លោក​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង ​- កន្លែង​ដែល​មាន​ប្រ​ជា​ជន​ជាង​ ៩៥% ​ជា​ជន​រួម​ជាតិ​ខ្មែរ។ ​លោក​ ចៅ​សុខ​សា ​បាន​មាន​ប្រ​សាសន៍៖​ កាល​ពី​មុន​ ផ្លូវ​ថ្នល់ ​- ភាគ​ច្រើន​ជា​ផ្លូវ​លំ ​អាស្រ័យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ច្រើន។​ ការ​ទៅ​ស្រែ ​ទៅ​ចម្ការ​ ឬ​លក់​ដូរ​កសិ​ផល​របស់​ប្រ​ជា​ជន​វា​ពិបាក​ទៅ​ហើយ។ ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រឹត​តែ​លំ​បាក​ជាង​ទៀត…​ “បច្ចុប្បន្ន ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៅ​តាម​ភូមិ​ត្រូវ​បាន​វិនិ​យោគ ​និង​សាង​សង់​កាន់​តែ​សុក្រឹត​ សា​លា​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម​រម្យ​ និង​ជ្រះ​ស្អាត​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង។​ នោះ​គឺ​អាស្រ័យ​ បក្ស​ និង​រដ្ឋ​មាន​គោល​នយោ​បាយ​វិនិ​យោគ​ជា​ច្រើន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ស្រប​ចិត្ត ​ជន​ជាតិ​ភាគ​តិច ​ជា​ច្រើន​ឆ្នាំ​មក​នេះ ​ខ្ញុំ​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត ​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។​ អាស្រ័យ​ហេតុ​នោះ ​ខ្ញុំ​តែង​តែ​ក្រើន​រំលឹក​ដល់​បង​ប្អូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ឱ្យ​ខិត​ខំ​រៀន​សូត្រ ​ពល​កម្ម​ផលិត ​ដំបូង​គឺ​ដើម្បី​គិត​គូរ​ជីវ​ភាព​ផ្ទាល់​ខ្លួន ​និង​គ្រួ​សារ​ឱ្យ​បាន​ល្អ​ប្រ​សើរ។​ បន្ទាប់​គឺ​រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​ ធ្វើ​ឱ្យ​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍន៍”​ លោក​ ចៅ ​សុខ​សា ​បាន​ចែក​រំលែក​ដូច្នេះ។​

មាន​ឱកាស​បាន​មក​កាន់​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង,​ ត្រា​វិញ,​ អាង​យ៉ាង,​ កាម៉ាវ,​ គៀង​យ៉ាង,​ កឹង​ធើ..​. នឹង​បាន​ឃើញ​ច្បាស់​ ភាព​ពិត​ប្រាកដ​នូវ​អ្វី​ដែល​លោក ​ចៅ ​សុខ​សា ​បាន​ចែក​រំលែក។ ​នៅ​ទី​នេះ ​ភូមិ​ស្រុក​តភ្ជាប់​ភូមិ​ស្រុក​ដោយ​ផ្លូវ​បេ​តុង​ទូ​លាយ​ពី ​៣- ​៤ម;​ ផ្ទះ​សម្បែង​នៅ​តំ​បន់​ជន​រួម​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សម​រម្យ។ ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ហាក់​ដូច​បាន​ដណ្តប់​អាវ​ថ្មី​ដ៏​ស្រស់​ស្អាត ​និង​សម​រម្យ។ ​នេះគឺ​ជា​លទ្ធ​ផល​ដែល​បក្ស​និង​រដ្ឋ ​ដាក់​ចេញ​ជា​ច្រើន​គោល​ការណ៍ ​គោល​នយោ​បាយ​សម្រាប់​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច -​ សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ។​ ជា​ពិសេស ​គឺ​ការ​កំ​ណត់​គោល​នយោ​បាយ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ​ស្តី​ពី​ការ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ​- សង្គម ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ  ​ដំ​ណាក់​កាល ​២០២១-​២០៣០។ ​ព្រោះ​តាម​ការ​វាយ​តម្លៃ​របស់​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ​(ចាស់) ​ ទោះ​បី​កម្ម​វិធី​ត្រូវ​បាន​អនុ​វត្តន៍​ជា​ផ្លូវ​ការ​ចាប់​ពីពាក់​ណ្តាល​ចុង​ឆ្នាំ ​២០២២ ​ក៏​ដោយ ​ប៉ុន្តែ​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​នយោ​បាយ ​និង​ការ​ខិត​ខំ ​ម្ចាស់​ការ​របស់​មជ្ឈិម ​ពិសេស​គឺ​ភូមិ​ភាគ​នា​នា ​តាម​ការ​ប៉ាន់​ស្មាន​ដល់​ចុង​ឆ្នាំ ​២០២៤​ មាន​ភាគ​កម្រិត​ជា​ច្រើន​ត្រូវ​បាន​អនុ​វត្ត​សម្រេច​លើស​ពី​ទិស​ដៅ ​ដែល​បាន​កំណត់​។ ​តួ​យ៉ាង​ដូច​នៅ​ណាម​បូ ​មាន​ដូច៖ ​អត្រា​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ​(សម្រេច ​២,២% ​ក្នុង​មួយ​ឆ្នាំ) ​ទិស​ដៅ​គឺ​ចំនួន​ឃុំ ​ភូមិ ​ចាក​ចេញ​ពី​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង ​(រំពឹង​ថា ​ដល់​ចុង​ឆ្នាំ ​២០២៥ ​សម្រេច​បាន​៣១​ឃុំ ​សម្រេច​ ១២៤% ​នៃ​ផែន​ការ)​; អត្រា​ឃុំ​ដែល​មាន​ផ្លូវ​រថ​យន្ត​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ ​ឬ​ចាក់​បេតុង​ មក​ទល់​ពេល​នេះ​សម្រេច​ ១០០% ​(ទិស​ដៅ ​១០០%);​ អត្រា​ភូមិ​ដែល​មាន​ផ្លូវ​រឹង​មាំ​រថ​យន្ត​ចុះ​ដល់​មជ្ឈ​មណ្ឌល​មក​ទល់​ពេល​នេះ​សម្រេច​ ៨៨.៩%​ រំពឹង​ថា​ដល់​ដំ​ណាច់​ដំ​ណាក់​កាល​នឹង​សម្រេច​ ៩០.៣% ​(លើស​កម្រិត​បើ​ប្រៀប​នឹង​៧០% ​ទិស​ដៅ​ផែន​ការ​ដែល​បាន​ប្រ​គល់)​...

​   ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ ​ឃុំ​ហោ​ធីគី ​ស្រុក​ថើយ​ប៊ិញ ​ខេត្ត​កាម៉ាវ។​

* ដើម្បី​បន្ត​ភាព​ជោគ​ជ័យ

​លោក ​ឡេ​តឹង​ភឿក​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ​បាន​ឱ្យ​ដឹង៖​ លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ដើម​ឆ្នាំ ​២០២៥ ​ខេត្ត​អាង​យ៉ាង​ជា​សារ​វន្ត​សម្រេច ​១០០% ​ចំ ​នួន​ឃុំ​ដែល​មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ ​និង​បេ​តុង​ចុះ​ទៅ​ដល់​មណ្ឌល​ឃុំ​ ភូមិ​; មាន​ ១00% ​ចំនួន​ឃុំ ​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ សំ​ណង់​ធា​រា​សាស្ត្រ ​ស្ថានីយ​វិទ្យុ ​បណ្តាញ​អគ្គិសនី​ជាតិ ​ឬ​អគ្គិស​នី ​ជន​បទ ​(១០០%​ ចំ​នួន​គ្រួ​សារ​មាន​អគ្គិស​នី​ប្រ​ជុំ​ជីវ​ភាព) ​ចំ​នួន​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង ​សម្រេច​៩៨%​ ... “​ចាប់​តាំង​ពី​មាន​កម្ម​វិធី​នេះ ​គណៈ​កម្មា​ធិ​ការ​បក្ស ​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ចាប់​ពី​ខេត្ត​ដល់​មូលដ្ឋាន​មាន​ការ​ផ្តុំ​កម្លាំង ​ចង្អុល​ការ​យ៉ាង​ជិត​ស្និទ្ធ ​គ្រប់​ផ្នែក​មាន​ការ​សហ​ការ​ស្អិត​ល្មួត​ក្នុង​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​។ ​ចាប់​តាំង​ពី​ពេល​នោះ ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ភាព​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​ អត្រា​គ្រួ​សារ​ក្រីក្រ​ថយ​ចុះ​ជា​លំ​ដាប់​ ជីវ​ភាព​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​ធំ​ជា​ជំ​ហានៗ​បាន​ប្រ​សើរ​ឡើង​ជា​លំ​ដាប់”​ លោក​ ឡេ​តឹង​ភឿក​ ចែក​រំ​លែក​ដូច្នេះ។

​   ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង ​ទស្សនា​គម្រោង ​“ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ ​និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន”​ នៅ​សហ​ករណ៍​កសិ​កម្ម​ហុឹង​ឡើយ ​ឃុំ​ឡុង​ឌឹក ​ស្រុក​ឡុង​ភូ។

​អនុ​វត្ត​កម្ម​វិធី​នា​ពេល​ខាង​មុខ ​ក្រុង​កឹង​ធើ ​ខិត​ខំ​សម្រេច​បាន​នូវ​ទិស​ដៅ​ដូច៖​ កម្រិត​រស់ ​នៅ​ និង​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ស្មើ​នឹង​កម្រិត​រស់​នៅ​និង​ប្រាក់​ចំ​ណូល​រួម​របស់​ទី​ក្រុង។​ ដល់​ឆ្នាំ​ ២០៣០​ ជា​សារ​វន្ត​គ្មាន​នៅ​គ្រួ​សារ​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។​ ខិត​ខំ​ឱ្យ​មាន ​៨០%​ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ប្រ​កប​របរ​កសិ​កម្ម ​និង​សេវា​កម្ម​។ ​សម្រេច​ភាគកម្រិត​ដែល​បាន​ដាក់​ចេញ​ក្នុង​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ដល់​ឆ្នាំ​២០៣០​ ។ ​“ក្រុង​បន្ត​លើក​កម្ពស់​សាមគ្គី​ភាព ​ឯក​ភាព​ ស្រុះ​ស្រួល​ដើម្បី​ប្រ​មូល​ផ្តុំ ​និង​ពង្រីក​កម្លាំង​របស់​ភូមិ​ភាគ ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ និង​ធ្លុង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ ​។ ​ជា​និច្ច​កាល​ច្បាម​ខ្ជាប់​នូវ​គោល​ការណ៍​របស់​បក្ស ​និង​អនុ​វត្ត​ម៉ឺង​ម៉ាត់ ​តាម​គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។ ​ជា​ពិសេស​ ដាក់​ផល​ប្រ​យោជន៍​ជន​ជាតិ​ជា​ចម្បង​ ក្នុង​ការ​ងារ​ដឹក​នាំ​ប្រ​តិ​បត្តិ​ការ ​និង​ដោះ​ស្រាយ​ការ​ងារ​ ដើម្បី​ការ​អភិ​វឌ្ឍ​និង​ផល​ប្រ​យោជន៍​រួម”​ លោក​ ឡេ​ទ្រុង​កៀង​ នា​យក​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ក្រុង​កឹង​ធើ​ បាន​ចែក​រំលែក​ដូច្នេះ។​

មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ​ដើម្បី​អនុ​វត្ត​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នា​ពេល​ខាង​មុខ​ គប្បី​បន្ត​អះ​អាង​ការ​វិនិ​យោគ​ អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ​- សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ​និង​តំ​បន់​ភ្នំ​ គឺ​ជា​ការ​វិនិ​យោគ​អភិ​វឌ្ឍន៍​ចីរ​ភាព ​សម្រាប់​ប្រ​ទេស​ជាតិ​ លើក​កម្ពស់​ជីវ​ភាព​ សម្ភារៈ​ និង​ស្មារ​តី​របស់​ប្រ​ជា​ជន; ​ជា​សន្សឹមៗ ​បង្រួញ​គម្លាត​អំពី​ជីវ​ភាព ​និង​ប្រាក់​ចំ​ណូល ​របស់​ជន​ជាតិ​ភាគ​តិច ​បើ​ធៀប​នឹង​មធ្យម​ភាគ​រួម​ក្នុង​ទូ​ទាំង​ប្រ​ទេស ។​ ការ​កសាង​ខ្លឹម​សារ​នៃ​កម្ម​វិធី​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច- ​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ​ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​មូលដ្ឋាន​រឹង​មាំ..​. បែង​ចែក ​ភារៈ​ច្បាស់​លាស់ ​ចាំ​បាច់​ត្រូវ​បញ្ចូល​គោល​នយោ​បាយ​ស៊ី​សង្វាក់​គ្នា ​និង​ឯក​ភាព ​កាត់​បន្ថយ​អង្គ​ភាព​គ្រប់​គ្រង​ និង​ចាត់​ចែង​ការ​ងារ​ឱ្យ​ច្បាស់​លាស់;​ ពង្រីក​តួ​នាទី ​និង​មុខ​ងារ​របស់​ស្ថាប័ន​បម្រើ​ការ​ងារ​ជន​ជាតិ;​ ធា​នា​និង​បង្កើន​ប្រ​សិទ្ធ​ភាព​ធន​ធាន​វិនិ​យោគ; ​ផ្តល់​អា​ទិ​ភាព​លើ​ការ​វិនិ​យោគ​មាន​ចំ​ណុច​ស្នូល ​ចំ​ណុច​សំ​ខាន់​ផ្តុំ​កម្លាំង​ទៅ​លើ​តំ​បន់​លំ​បាក​ខ្លាំង​ និង​ក្រុម​ជន​ជាតិ​ដែល​មាន​ការ ​លំ​បាក​ដោយ​ឡែក​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។​

​   សា​លា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ពង​ទឹក​ ស្រុក​ថាញ់​ទ្រី ​ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។ ​រូប​ថត៖ ​លីធាន​

កសិករ​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ ​និង​អនុ​វត្ត​វិទ្យា​សាស្ត្រ ​បច្ចេក​ទេស​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម។ ​រូប​ថត៖​ ម៉ា​ល័យ

បើ​ប្រៀប​ធៀប​នឹង​មធ្យម​ភាគ​រួម​ក្នុង​ទូ​ទាំង​ប្រ​ទេស​ អត្រា​គ្រួ​សារ​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ណាម​បូ ​មាន​ការ​ទាប​ជាង​ ។ ​ថ្វី​ដ្បិត​តែ​ដូច្នោះ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ចំពោះ​ក្រុម​គ្រួ​សារ​ក្រីក្រ​ដែល​នៅ​សេស​សល់​នៅ​តំ​បន់​ណាម​បូ ​ប្រ​ឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ​ព្រោះ​ថា ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​ភាគ​ច្រើន​គឺ​ជា​ក្រុម​ក្រីក្រ​ខ្លាំង​ និង​មាន​ការ​លំ​បាក​ដោយ​ឡែក។​ ព្រោះ​ហេតុ​នោះ ​នៅ​ពេល​ខាង​មុខ​ ការ​អនុ​វត្ត​កម្ម​វិធី ​ទន្ទឹម​នឹង​ផ្តោត​ការ​ដោះ​ស្រាយ​ដាច់​ស្រេច​នូវ​ការ​លំ​បាក​មួយ​ចំ​នួន​ដែល​មាន​លក្ខណៈ​ដោយ​ឡែក ចំ​ពោះ​ក្រុម​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​ក្នុង​តំ​បន់​ ដូច​ជា៖​ បញ្ហា​ទឹក​ស្អាត​ និង​អនា​ម័យ​បរិ​ស្ថាន​ការ​ងារ​ធ្វើ​និង​លំ​នៅ​ឋាន​សម្រាប់​អ្នក​មាន​ប្រាក់​ចំ​ណូល​ទាប​ បញ្ហា​កង្វះ​ដី​ផលិត​... ​គប្បី​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ចំ​ពោះ​ក្រុម​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ ក្រុម​គោល​នយោ​បាយ​សម្រាប់​គ្រួ​សារ​ក្រីក្រ​អនា​ថា ​ក្រុម​គ្រួ​សារ​ក្រីក្រ​អាស្រ័យ​មនុស្ស​ស្រី​ មនុស្ស​ចាស់​ជា​មេ​គ្រួ​សារ.​.. ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ដច្នេះ​ ការ​កសាង​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​នៅ​ណាម​បូ ​គឺ​មាន​ការ​ពឹង​អា​ស្រ័យ​ជា​ច្រើន​និង​ភាព​ម្ចាស់​ការ​របស់​ភូមិ​ភាគ​នា​នា​ ផ្អែក​លើ​ទស្សនៈ​វិមជ្ឈ​ការ​ខ្លាំង​ក្លា​របស់​ថ្នាក់​មជ្ឈិម។​

ជា​មួយ​នឹង​លទ្ធ​ផល​វិជ្ជ​មាន​ក្រោយ​ពី ​៥ ​ឆ្នាំ​អនុ​វត្ត​កម្ម​វិធី​ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា៖ ​ជា​កម្លាំង​ចលករ​សម្រាប់​ជំ​រុញ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ជូន​ប្រ​ជា​ជន ​ទន្ទឹម​នឹង​នោះ ​ជួយ​ឱ្យ​ភូមិ​ភាគ​ត្រៀម​ប្រ​ភព​ធន​ធាន​សម្រាប់​ទិស​ដៅ​លំ​បាក​ជាង។​ ជា​ពិសេស​ ឆ្នាំ​ ២០២៥​ គឺ​ជា​ឆ្នាំ​បង្កើន​ល្បឿន ​ទម្លុះ​ទម្លាយ​និង​ខិត​ខំ​ដើម្បី​សម្រេច​បាន​នូវ​លទ្ធ​ផល​ខ្ពស់​បំ​ផុត​នៃ​ទិស​ដៅ ​និង​ភាគ​កម្រិត​ដែល​រដ្ឋ​សភា​បាន​ប្រ​គល់​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​លេខ ​១២០​ និង​សេច​ក្តី​សម្រេច​លេខ​ ១៧១៩​។ ​ប្រ​ការ​នេះ ​ទាម​ទារ​ការ​ខិត​ខំ​ប្រឹង​ប្រែង ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំ​ពោះ​នយោ​បាយ​នៃ​គ្រប់​ថ្នាក់​ក្រ​សួង​ ផ្នែក​ពាក់​ព័ន្ធ​ ជា​ពិសេស​គឺ​ភូមិ​ភាគ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ៕​

​​   

ចែករំលែកអត្ថបទ