ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2025 - 15:36

ជឿ​ជាក់​ឈាន​ចូល​យុគ​សម័យ​រីក​ចម្រើន​របស់​ជន​ជាតិ 

ក្រោយ​ពី​ជិត ៥ ឆ្នាំ​អនុវត្ត​សេចក្តី​សន្និ​ដ្ឋាន​លេខ ៦៥-KL/TW របស់​កា​រិយា​ល័យ​នយោ​បាយ នីតិ​កាល​ទី​១២ ថ្ងៃ ៣០ ខែ​តុលា​ ឆ្នាំ​២០១៩ ស្តី​ពី​ការ​បន្ត​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ២៤​-NQ/TW របស់​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស នីតិ​កាល​ទី៩ ស្តី​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី ការ​យល់​ដឹង​អំពី​វិស័យ​កិច្ច​ការ​ជន​ជាតិ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ មាន​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា បង្ក​ភាព​ទម្លុះ​ទម្លាយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ណាម​បូ។ នេះ​ជា​កម្លាំង​ចល​ករ​សម្រាប់​ភូមិ​ភាគ​នា​នា​នៅ​ណាម​បូ បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី គម្រោង និង​គោល​នយោ​បាយ​ជន​ជាតិ។ បង្ក​ជា​បុព្វ​បទ​ដើម្បី​ជឿ​ជាក់​ឈាន​ចូល​យុគ​សម័យ​រីក​ចម្រើន​របស់​ជន​ជាតិ។

 ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​អភិរក្ស និង​អភិវឌ្ឍ។ រូប​ថត៖ ពិធី​ដង្ហែ​នាគ​ទៅ​វត្តបំ​បួស​ដែល​ជា​លក្ខណៈ​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ 

សិស្សា​នុសិស្ស​នៅ​ឃុំ​ចូវ​ឡាំ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​ចេញ​ពី​សា​លា។

យោង​តាម​នា​យក​ដ្ឋាន​ទទួល​បន្ទុក កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ (បច្ចុប្បន្ន ជា​នា​យក​ដ្ឋាន​ផ្សព្វ​ផ្សាយ​កិច្ច​ការ​ជន​ជាតិ សាស​នា ក្រ​សួង​ជន​ជាតិ​និង​សាសនា) ស្ថា​ប័ន​ទទួល​បន្ទុក​កិច្ច​ការ​ជន​ជាតិ​នៅ​ភូមិ​ភាគ បាន​សកម្ម​និង​ម្ចាស់​ការ​ធ្វើ​សនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ រៀប​ចំ​បញ្ជ្រាប ផ្សព្វ​ផ្សាយ អនុវត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ ៦៥-KL/TW ។ អា​ស្រ័យ​ហេតុ​នេះ ការ​អនុវត្ត​កិច្ច​ការ​ជន​ជាតិ កម្ម​វិធី និង​គោល​នយោ​បាយ​ជន​ជាតិ​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​ជា​ច្រើន និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​លើ​វិស័យ​ជា​ច្រើន។

តួ​យ៉ាង​ដូច​នៅ​ខេត្ត​កា​ម៉ាវ លោក​ង្វៀង​ថាញ់​ណេម អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត (ចាស់) បាន​ឱ្យ​ដឹង៖ គណៈ​ជន​ជាតិ​ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ជា​ស្ថា​ប័ន​ប្រ​ចាំ​ការ បាន​ដឹក​នាំ សហ​ការ​ជា​មួយ​មន្ទីរ ផ្នែក​ពាក់​ព័ន្ធ​ក្នុង​ខេត្ត និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជ្រួត​ជ្រាប​ស៊ី​ជម្រៅ​នូវ​ខ្លឹម​សារ ភារ​កិច្ច​បណ្តា​ឯក​សារ​ដែល​ពាក់​ព័ន្ធ​នឹង​សេចក្តី​សន្និ​ដ្ឋាន​លេខ ៦៥-TW ផ្សារ​ភ្ជាប់​នឹង​ភារ​កិច្ច​របស់​អង្គ​ភាព ថ្នាក់​ដឹក​នាំ​អង្គ​ភាព​នីមួយៗ​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ។ អង្គ​ភាព​ទាំង​អស់ ក៏​បាន​រៀប​ចំ​អនុវត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន ស្រប​នឹង​ភាព​ជាក់​ស្តែង​របស់​ផ្នែក​និង​ភូមិ​ភាគ​នី​មួយៗ​។ ទន្ទឹម​នឹង​នោះ គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ បាន​ស្នើ​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ សម្រាប់​ការ​កសាង វិ​សោធន​កម្ម ធ្វើ​ឱ្យ​សុក្រឹត យន្ត​ការ​គោល​នយោ​បាយ កម្ម​វិធី និង​គម្រោង​ដែល​ពាក់​ព័ន្ធ ឋិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផ្នែក និង​ភូមិ​ភាគ ដើម្បី​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ រហ័ស​និង​ចីរ​ភាព​សេដ្ឋ​កិច្ច-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ដល់​ឆ្នាំ ២០២៥។ អស់​រយៈ​កាល ៥ ឆ្នាំ​អនុវត្ត​មក​ដល់​សព្វ​ថ្ងៃ កា​ម៉ាវ ជា​សារ​វន្ត​សម្រេច​បាន ១១​/១៥ ភាគ​កម្រិត ខ្លឹម​សារ​ភារ​កិច្ច​យុទ្ធ​សាស្ត្រ​កិច្ច​ការ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត ត្រូវ​តាម​ផែន​ការ​ដាក់​ចេញ មាន​ដូច​ជា៖ អត្រា​ឃុំ​មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ ឬ​បេ​តុង​ចូល​ដល់​មជ្ឈ​មណ្ឌល។ អត្រា​រៀប​គម្រោង​ប្លង់ រៀប​ចំ​រុះ​រើ រៀប​កន្លែង​ស្នាក់​នៅ​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ដែល​កំ​ពុង​រស់​នៅ​រាយ​ប៉ាយ​នៅ​ក្នុង​ព្រៃ​ប្រើ​ប្រាស់​ពិ​សេស តំ​បន់​ដាច់​ស្រ​យាល កន្លែង​ដែល​មាន​ហា​និភ័យ​នៃ​ទឹក​ជំ​នន់​បុក​ទម្លុះ​កួច និង​ដោះ​ស្រាយ បញ្ហា​កង្វះ​ដី​សង់​ផ្ទះ ដី​ផលិត​កម្ម​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ល។

 តំបន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។

កាល​ពី​ឆ្នាំ ២០២២ ក្រុង​កឹង​ធើ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន ១១៣ គ្រួ​សារ ស្មើ​នឹង ១,១៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប។ ដល់​ចុង​ឆ្នាំ ២០២៤ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​បាន​ថយ​ចុះ​នៅ​ប្រ​មាណ ២៩ គ្រួ​សារ ស្មើ​នឹង ០,២៩% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប។ តំ​បន់​ជន​ជាតិ​ភាគ តិច​នៅ​ក្រុង​កឹង​ធើ ច្រើន​ឆ្នាំ​កន្លង គឺ​បណ្តា​ភាគ​កម្រិត​តែង​បាន​ធា​នា៖ ភូមិ​និង​មណ្ឌល​ទាំង​អស់ សុទ្ធ​តែ​មាន​ផ្លូវ​បេ​តុង​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ។ ឃុំ សង្កាត់ និង​ទី​ប្រ​ជុំ​ជន​ទាំង ៨៣/​៨៣ សុទ្ធ​តែ​មាន​ដំ​ណាក់​សុខា​ភិ​បាល។ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង ១០០% បាន​ប្រើ​ប្រាស់​អគ្គិ​សនី​ជាតិ។ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ៩៩% បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ។ បច្ចុប្បន្ន ក្រុង​មាន​ឃុំ សង្កាត់ និង​ទី​ប្រ​ជុំ​ជន​ចំ​នួន ៦ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច គ្មាន​នៅ​ភូមិ​សាស្រ្ត​លំ​បាក ឬ​លំ​បាក​ខ្លាំង​ទៀត។ “គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច និង​អង្គ​ការ​នយោ​បាយ​-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​និង​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំ​ពី​ជន​ជាតិ​និង​កិច្ច​ការ​ជន​ជាតិ ផ្តើម​ពី​នោះ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង កំ​ណត់​ច្បាស់​កិច្ច​ការ​ជន​ជាតិ និង​គោល​នយោ​បាយ​ជន​ជាតិ​ដែល​មាន​តួនា​ទី​ដ៏​សំ​ខាន់។ ជា​ពិ​សេស ជន​រួម​ជាតិ​ភាគ​តិច​យល់​កាន់​តែ​ច្បាស់​អំ​ពី​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ បង្ក​ការ​ឯក​ភាព យល់​ស្រប​សាម​គ្គី ផ្សារ​ភ្ជាប់​ជា​មួយ​ជន​រួម​ជាតិ​បណ្ដា​ជន​ជាតិ ដើម្បី​បុព្វ​ហេតុ​រួម​របស់​ប្រ​ទេស​ជាតិ” លោក​ឡេ​ទ្រុង​កៀង នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ បាន​គូស​បញ្ជាក់​ដូច្នេះ ។

លោក​តាវ​វៀត​ថាំង អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ (បច្ចុប្បន្ន​ជា​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ផ្សព្វ​ផ្សាយ​កិច្ច​ការ​ជន​ជាតិ សាសនា ក្រ​សួង​ជន​ជាតិ​និង​សាស​នា) មាន​ប្រ​សាសន៍៖ ក្រោយ​ពី​ជិត ៥ ឆ្នាំ អនុវត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ ៦៥​-KL/TW បណ្តា​កម្ម​វិធី​និង​គោល​នយោ​បាយ​ជន​ជាតិ​ទាំង​អស់ បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​ជា​សារ​វន្ត​នូវ​ស្ថាន​ភាព​ខ្វះ​ដី​ផលិត ដី​សង់​ផ្ទះ លំ​នៅ​ឋាន និង​ទឹក​ស្អាត​ប្រើ​ប្រាស់។ បាន​ជំ​នួយ​ស្ថិរ​វប្ប​កម្ម ស្ថិរ​និវេសន៍ ផ្សារ​ភ្ជាប់​នឹង​ការ​រៀប​គម្រោង​ប្លង់ លំ​នឹង​ប្រ​ជា​និវេសន៍​ជូន​ជន​ជាតិ​ភាគ​តិច។ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-​សង្គម​ត្រូវ​បាន​ផ្តល់​អា​ទិភាព​វិនិ​យោគ​អភិវឌ្ឍ​ជា​សារ​វន្ត​ឆ្លើយ​តប​តាម​លក្ខ​ខណ្ឌ​ចាំ​បាច់​សម្រាប់​ការ​ផលិត​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​ញុាំង​ឱ្យ​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ភាព​ស្រស់​បំ​ព្រង លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន ពិ​សេស​គឺ​នៅ​តំ​បន់​ដាច់​ស្រ​យាល​និង​ព្រំ​ដែន​។ល។ ក្រៅ​ពី​នោះ ការ​កសាង​កង​ជួរ​កម្មា​ភិបាល​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ ការ​ពង្រីក​បក្ខ​ជន សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម​ជា​ជន​ជាតិ​ភាគ​តិច ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​ព្រំ​ដែន បន្ត​មាន​ស្ថិរ​ភាព។ អង្គ​ការ​ចាត់​តាំង​ក្បាល​ម៉ា​ស៊ីន​កិច្ច​ការ​ជន​ជាតិ​នៅ​ភូមិ​ភាគ​នា​នា​តែង​បាន​ពង្រឹង​និង​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​ក្នុង​ស្ថាន​ភាព​ថ្មី; ធ្លុង​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ត្រូវ​បាន​ពង្រីក​ជា​បន្ត​។ល។ ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច បាន​គោ​រព​តាម​គោល​ការណ៍ គោល​នយោ​បាយ និង​ច្បាប់​របស់​បក្ស​និង​រដ្ឋ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត ចូល​រួម​គាំ​ទ្រ​រាល់​ការ​ចលនា សកម្ម​ភាព​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ព្រម​ទាំង​រួម​ចំ​ណែក​ជា​មួយ​គ្រប់​ថ្នាក់ និង​គ្រប់​ផ្នែក អនុវត្ត​ជោគ​ជ័យ​គោល​ការណ៍ ទស្សនៈ និង​ភារ​កិច្ច​តាម​សេចក្តី​សន្និ​ដ្ឋាន​លេខ ៦៥-​KL/TW។ នេះ​ជា​កម្លាំង​ចល​ករ​សម្រាប់​ភូមិ​ភាគ​នា​នា​នៅ​ណាម​បូ បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី គម្រោង​និង​គោល​នយោ​បាយ​ជន​ជាតិ។ បង្ក​ជា​បុព្វ​បទ​ដើម្បី​ជឿ​ជាក់​ឈាន​ចូល​យុគ​សម័យ​រីក​ចម្រើន​របស់​ជន​ជាតិ៕

ចែករំលែកអត្ថបទ