ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2025 - 15:36

លិ​ខិត​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០៥ 

គោ​រព​ប្រ​គេន​និង​ជូន៖ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ អា​ចារ្យ កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន និង​ជន​រួម​ជាតិ​ខ្មែរ​ក្រុង​កឹង​ធើ ។

 ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​អ្នក​តំ​ណាង​ដែល​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៤។ រូប៖ តឹម​ខ្វា

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ ឆ្នាំ​២០២៥ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្រុង​កឹង​ធើ សូម​គោ​រព​ប្រ​គេន​ជូន​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ អា​ចារ្យ កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន​និង​ជន​រួម​ជាតិ​ខ្មែរ​ក្រុង​កឹង​ធើ នូវ​បិយ​វា​ចា​សួរ​សុខ​ទុក្ខ​ដ៏​កក់​ក្តៅ​ជា​ទី​បំ​ផុត និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​បវរ​សួស្តី​មហា​ប្រ​សើរ។

ក្នុង​ឆ្នាំ​កន្លង បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ តែង​ពង្រីក​ប្រ​វេ​ណី​សាម​គ្គី រួម​កម្លាំង​កាយ​ចិត្ត​អនុវត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ ភារ​កិច្ច​ដែល​បាន​ដាក់​ចេញ; តាម​រយៈ​នោះ សម្រេច​បាន​សមិទ្ធ​ផល​សំ​ខាន់ៗ លេច​ធ្លោ​និង​គ្រប់​ជ្រុង​ជ្រោយ​ជា​ច្រើន។ សេដ្ឋ​កិច្ច​របស់​ក្រុង​បន្ត​មាន​កំ​ណើន​ចីរ​ភាព; ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម ត្រូវ​បាន​ជំ​រុញ​ការ​វិនិ​យោគ​និង​កែ​លម្អ; មុខ​មាត់​ក្រុង និង​ជន​បទ​មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ទិស​ទំ​នើប​កម្ម​និង​អរិយ​ធម៌; ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​កើន​ឡើង; ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ និង​សុ​វត្ថិ​ភាព​សង្គម ត្រូវ​បាន​រក្សា​លំ​នឹង ធា​នា​ភាព​សុខ​សាន្ត​និង​សុភ​មង្គល​ជូន​ប្រ​ជា​ជន។ បណ្តា​សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​សម្រេច​បាន​របស់​ក្រុង បាន​អំ​ណះ​អំ​ណាង​ពី​កម្លាំង​សាមគ្គី​ទូ​ទាំង​ជន​ជាតិ ការ​រួម​កម្លាំង​កាយ​ចិត្ត​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​និង​ប្រ​ជា​ជន​ក្រុង​គ្រប់​ស្រ​ទាប់​វណ្ណៈ ក្នុង​នោះ មាន​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់ ជាក់​ស្តែង​របស់​ព្រះ​សង្ឃ និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ក្រុង​ផង​ដែរ។ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ គោ​រព​ទទួល​ស្គាល់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​របស់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ អា​ចារ្យ កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន និង​ជន​រួម​ជាតិ​ខ្មែរ​ក្រុង​កឹង​ធើ ចំ​ពោះ​ការ​អភិវឌ្ឍ​របស់​ក្រុង​នា​ពេល​កន្លង។

ឆ្នាំ​២០២៥ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ ជា​ឆ្នាំ​ដែល​ប្រ​ព្រឹត្ត​ឡើង​នូវ​ទិវា​បុណ្យ​និង​ខួប​អនុ​ស្សាវ​រីយ៍​ធំៗ​របស់​ប្រ​ទេស​ជាតិ ជា​ឆ្នាំ​នៃ​ការ​អនុវត្ត​បដិវត្តន៍​ក្នុង​ការ​រៀប​ចំ​សម្រិត​សម្រាំង​ក្បាល​ម៉ា​ស៊ីន និង​ភាព​ទម្លុះ​ទម្លាយ​ក្នុង​ការ​អភិវឌ្ឍ​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ ផ្លាស់​ប្តូរ​ឌី​ជី​ថល បង្ក​ជា​បុព្វ​បទ​ឈាន​ចូល​យុគ​សម័យ​ថ្មី យុគ​សម័យ​នៃ​ការ​រីក​ចម្រើន​របស់​ប្រ​ទេស​ជាតិ បន្ត​រក្សា​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន និង​ចាំ​ទទួល​នូវ​ឱកាស​និង​ភាព​ងាយ​ស្រួល​ក្នុង​ស្ថាន​ភាព​ថ្មី។ ថ្នាក់​ដឹក​នាំ​ក្រុង​ជឿ​ជាក់​ថា ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​និង​ជន​រួម​ជាតិ​ខ្មែរ បន្ត​ពង្រីក​នូវ​ប្រ​វេណី​ស្នេ​ហា​ជាតិ អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​ពៃ ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ ចូល​រួម​គាំ​ទ្រ​យ៉ាង​សកម្ម​បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ បញ្ចេញ​កម្លាំង​ពល​កម្ម​ផលិត​ធ្វើ​អា​ជីវ​កម្ម កសាង​ជីវ​ភាព​សម្បូរ​សប្បាយ សុភ​មង្គល រួម​ចំ​ណែក​កសាង​និង​អភិវឌ្ឍ​ក្រុង​កឹង​ធើ​ឱ្យ​កាន់​តែ​អរិយ​ធម៌ ទំ​នើប​និង​ចីរ​ភាព។

សូម​គោ​រព​ប្រ​សិទ្ធ​ពរ​ប្រ​គេន​ជូន​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ អា​ចារ្យ កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន​និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ក្រុង ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ ប្រ​កប​ទៅ​ដោយ​អត្ថ​ន័យ សប្បាយ​រីក​រាយ សាម​គ្គី សុ​វត្ថិ​ភាព និង​សុភ​មង្គល។

គណៈ​កម្មា​ធិការ​បក្ស​ក្រុង - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន - គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ។

ចែករំលែកអត្ថបទ