ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2025 - 08:54

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ "ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ នៅ​រាល់​ដំ​ណាក់​កាល-តម្លៃ​វប្ប​ធម៌​ប្រ​វត្តិ​សាស្ត្រ​និង​មនុស្ស​សាស្ត្រ" 

សា​កល​វិទ្យា​ល័យ​ត្រា​វិញ ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​ឃោសនា​អប់រំ​និង​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត រួម​ជា​មួយ​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ រៀប​ចំសិក្ខា​សា​លា “ឈ្មោះ​ភូមិ​សាស្ត្រ​ត្រា​វិញ នៅ​រាល់​ដំ​ណាក់​កាល - តម្លៃ​វប្ប​ធម៌ ប្រ​វត្តិ​សាស្ត្រ​និង​មនុស្ស​សាស្ត្រ”។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សា​លា។

សិក្ខា​សា​លា ទទួល​បាន​បទ​អន្ត​រា​គមន៍​ចំ​នួន​៥០​ពី​ក្រុម​អ្នក​វិទ្យា​សាស្ត្រ អ្នក​ស្រាវ​ជ្រាវ និង​អ្នក​ជំ​នាញ​មក​ពី​ស្ថា​ប័ន​អង្គ​ភាព​នានា​ក្នុង​និង​ក្រៅ​ខេត្ត។ បទ​អន្ត​រា​គមន៍​ទាំង​អស់ ផ្តោត​លើ​ប្រ​ធាន​បទ​សំ​ខាន់ៗ​ចំ​នួន​៣ គឺ៖ ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ​នៅ​រាល់​ដំ​ណាក់​កាល; តម្លៃ​វប្ប​ធម៌​ប្រ​វត្តិ​សាស្ត្រ​និង​មនុស្ស​សាស្ត្រ​នៃ​ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ; អភិ​រក្ស​និង​ពង្រីក​តម្លៃ​ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ​ក្នុង​បរិ​បទ​បច្ចុប្បន្ន។ ទន្ទឹម​នឹង​ការ​បូក​សរុប​សមិទ្ធ​កម្ម​ស្រាវ​ជ្រាវ​អំ​ពី​ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ បទ​អន្ត​រា​គមន៍​ក៏​បាន​ផ្តោត​លើ​ការ​វិភាគ បក​ស្រាយ​ពី​តម្លៃ​វប្ប​ធម៌ ប្រ​វត្តិ​សាស្ត្រ ភា​សា​នៃ​ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ តាម​រយៈ​លក្ខណៈ​វប្ប​ធម៌​នៃ​វត្ត​អា​រាម​តាម​រយៈ​អត្ថ​បទ​កំ​ណាព្យ ម្ហូប​អាហា​រ និង​សមិទ្ធ​ផល​អំ​ពី​ឧស្សា​ហកម្ម​វប្ប​ធម៌​ក្នុង​ការ​ស្រាវ​រក​ឈ្មោះ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ៕

សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ