ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2025 - 08:54

ការ​ជ្រាប​ជាតិ​ប្រៃ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង បន្ត​កើន​ឡើង​ខ្ពស់ 

យោង​តាម​វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​ធារា​សាស្រ្ត​ភាគ​ខាង​ត្បូង ការ​ជ្រាប​ជាតិ​ប្រៃ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង បន្ត​កើន​ឡើង​ខ្ពស់​ក្នុង​ខែ​មេ​សា ឆ្នាំ​២០២៥។ ភូមិ​ភាគ​នានា​ក្នុង​តំ​បន់​គប្បី​បង្កើន​ការ​ត្រួត​ពិនិត្យ​ប្រ​ភព​ទឹក មុន​ពេល​ប្រើ​ប្រាស់​សម្រាប់​ស្រោច​ស្រព​ដំ​ណាំ និង​វារី​វប្ប​កម្ម​ផ្សេងៗ។

សំ​ណង់​ទប់​ស្កាត់​ការ​ជ្រាប​ជាតិ​ប្រៃ​ក្នុង​ដី​គោក ត្រូវ​បាន​កសាង​សម្រេច
និង​បើក​ឱ្យ​ប្រើប្រាស់នៅខេត្តសុកត្រាំង។

ឆ្នាំ​២០២៥ ប្រ​ភព​ទឹក​មក​កាន់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ចំ​ណុះ​ក្រុម​ឆ្នាំ​ក្រោម​មធ្យម ដោយ​មាន​ហ្រេ្វ​កង់​លំ​ហូរ​ក្នុង​ខែ​ប្រាំង​នៅ​កម្រិត​ពី​៦០​-៧៥% អា​ស្រ័យ​លើ​ប្រតិ​បត្តិ​ការ​វារី អគ្គិ​សនី​នៅ​អាង​ទន្លេ​មេ​គង្គ។ តាម​ការ​ព្យា​ករណ៍ ការ​ជ្រាប​ជាតិ​ប្រៃ​រដូវ​ប្រាំង ឆ្នាំ​២០២៥ នឹង​មាន​កម្រិត​ខ្ពស់​ជាង​មធ្យម​ភាគ​ជា​ច្រើន​ឆ្នាំ។ មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​រដូ​វប្រាំង​ឆ្នាំ​២០២៤ -២០២៥ មួយ​ចំ​នួន​ដែល​បម្រុង​នឹង​ប្រ​មូល​ផល​ក្នុង​ខែ​មេ​សា ឆ្នាំ​២០២៥ ឋិត​នៅ​តាម​ខេត្ត​ត្រា​វិញ (មាន​ស្រុក​យ្វៀង​ហាយ ថ្កូវ​កូវ​ង៉ាង ទីវ​កឹង ចូវ​ថាញ); ខេត្ត​ហូវ​យ៉ាង (មាន​ស្រុក​ឡុង​មី ទី​រួម​ស្រុក​ឡុង​មី ភុង​ហ៊ីប) ខេត្ត​សុក​ត្រាំង (មាន​ស្រុក​កេ​សាច់ ចូវ​ថាញ់ ថាញ់​ទ្រី មី​ទូ); ខេត្ត​បាក​លីវ (មាន​ស្រុក​ហ្វា​ប៊ិញ វិញ​ឡើយ ភឿក​ឡុង យ៉ា​រ៉ាយ); ខេត្ត​ឡុង​អាង (មាន​ស្រុក​តឹង​ទ្រូ កឹង​ដឿក កឹង​យួក); ខេត្ត​តៀង​យ៉ាង (មាន​ហ្គ​កុង​តី តឹង​ភឿក ចូវ​ថាញ់ និង​ស្រុក​បា​ទ្រី (ខេត្ត​បេន​ត្រែ)។ ទោះ​បី​ស្ថិត​ក្នុង​តំ​បន់​ការ​ពារ​នៃ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ក៏​ដោយ ប៉ុន្តែ​ភូមិ​ភាគ​ខាង​លើ​នៅ​តែ​ទទួល​រង​ការ​ខ្វះ​ទឹក​ដដែល។ អា​ស្រ័យ​ហេតុ​នោះ ភូមិ​ភាគ​ទាំង​នេះ​គប្បី​ឆ្លៀត​ឱកាស​ក្នុង​ពេល​មាន​ទឹក​សាប​ដើម្បី​ស្ដុក​ទឹក​ធានា​ឱ្យ​ការ​ផលិត បង្ការ​ពេល​មាន​ទឹក​ប្រៃ​កើន​ឡើង​ខ្ពស់​ក្នុង​ខែ​មេ​សា​ខាង​មុខ។

យោង​តាម​នោះ ក្នុង​ខែ​មេ​សា ឆ្នាំ​២០២៥ តំ​បន់​លើ​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ប្រ​ភព​ទឹក​គ្រប់​គ្រាន់ ការ​លំ​បាក​ជា​ចម្បង នៅ​តំ​បន់​ភ្នំ​ខ្ពស់​ទិញ​បៀង ទ្រី​តូង ចាំ​បាច់​ត្រូវ​អនុ​វត្ត​វិធាន​ការ​ស្ដុក​ទឹក​និង​ស្រោច​ស្រព​ប្រិត​សំ​ចៃ។ តំ​បន់​កណ្ដាល​នៃ​វាល​រាប​ទន្លេ​គឺវ​ឡុង (មាន​ក្រុង​កឹង​ធើ) ដំ​ណើរ​ការ​យ៉ាង​ត្រឹម​ត្រូវ​រាល់​សំ​ណង់​គ្រប់​គ្រង​ទឹក​ប្រៃ និង​រក្សា​ទុក​ទឹក​នៅ​ពេល​អាច​ធ្វើ​ទៅ​បាន ពេល​យក​ទឹក​សាប​ឬ​ស្រោច​ស្រព​ដំ​ណាំ ត្រូវ​ពិនិត្យ​កម្រិត​ជាតិ​ប្រៃ​ហ្មត់​ចត់ ពិ​សេស ចំ​ពោះ​ដំ​ណាំ​ឈើ​ហូប​ផ្លែ។ តំ​បន់​មាត់​សមុទ្រវាល​រាប​ទន្លេ​គឺវ​ឡុង ការ​ជ្រាប​ជាតិ​ប្រៃ​ខុស​ធម្ម​តា អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រ​ភព​ទឹក និង​ផលិត​កម្ម​នៅ​តាម​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​មាត់​សមុទ្រ មាន​ដូច ហ្គ​កុង ខាង​ជើង​ខេត្ត​បេន​ត្រែ តំ​បន់​មាត់​សមុទ្រ​ខេត្ត​ត្រា​វិញ។ អា​ស្រ័យ​ហេតុ​នោះ ភូមិ​ភាគ​ទាំង​អស់ គប្បី​ត្រៀម​បម្រុង​វិធាន​ការ​ទប់​ស្កាត់ ស្ដុក​ទុក​និង​ប្រើ​ប្រាស់​ទឹក​សម​ស្រប ជា​ពិ​សេស ធានា​ឱ្យ​មាន​ទឹក​សម្រាប់​តំ​បន់​ដាំ​ឈើ​ហូប​ផ្លែ ចំ​ណុះ​ស្រុក​ចូវ​ថាញ់ ចើ​ឡាច ម៉កាយ​បាក់ - ណាម ចំ​ណុះ​ខេត្ត​បេន​ត្រែ; ស្រុក​កេ​សាច់ - ខេត្ត​សុក​ត្រាំង៕

    វ៉ាន់​ធឹក - ថាច់​ធី

ចែករំលែកអត្ថបទ