ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2025 - 08:54

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ៖ យុវ​ជន​អនុវត្ត​ "៣​ឈាន​មុខ" "៦​ចំ​ណុច​សំ​ខាន់" រួម​ជា​មួយ​ប្រ​ទេស​ជាតិ ឆ្ពោះ​ទៅ​កាន់​យុគ​សម័យ​ថ្មី 

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ផាម​មិញ​ជិញ ទើប​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​ជូន​រង្វាន់​គំរូ​យុវ​ជន​វ័យ​ក្មេង​វៀត​ណាម​ឆ្នើម​ឆ្នាំ​២០២៤ ក្រោម​ប្រ​ធាន​បទ “ភារ​កិច្ច​ដ៏​ឧត្តុង្គ​ឧត្តម” អា​ស្រ័យ​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី​មិញ មូល​និ​ធិ ឧបត្ថម្ភ​ទេព​កោ​សល្យ​យុវ​ជន​វ័យ​ក្មេង​វៀត​ណាម និង​ស្ថា​នីយ​ទូរ​ទស្សន៍​វៀត​ណាម សហ​ការ​រៀប​ចំ​ឡើង។ នៅ​ក្នុង​កម្ម​វិធី​នេះ នា​យក​រដ្ឋ​មន្ត្រី បាន​សំ​ណូម​ពរ​យុវ​ជន​វៀត​ណាម​អនុ​វត្ត “៣​ឈាន​មុខ” និង “៦​ចំ​ណុច​សំ​ខាន់” រួម​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​ត្រៀម​ឈាន​ចូល​យុគ​សម័យ​ថ្មី។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ និង​លេខា​ទី​មួយ​នៃ​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី​មិញ
ប៊ូយ​ក្វាង​ហ្វី ជូន​រង្វាន់​គំ​រូយុវ​ជន​វ័យ​ក្មេង​វៀត​ណាម​ឆ្នើម ឆ្នាំ​២០២៤។

នោះ​គឺ៖ ឈាន​មុខ​អំ​ពី​គំ​និត​ផ្លាស់​ថ្មី និង​ចក្ខុ​វិស័យ​ជា​យុទ្ធ​សាស្ត្រ​មើល​ទៅ​មុខ​ឱ្យ​បាន​វែង​ឆ្ងាយ គិត​ឱ្យ​ជ្រៅ និង​ធ្វើ​ធំ; ឱ្យ​តម្លៃ​ពេល​វេលា សតិ​បញ្ញា និង​ការ​សម្រេច​ចិត្ត ត្រូវ​តាម​កាល ជា​មួយ​នឹង​កម្លាំង​ច្នៃ​ប្រ​តិដ្ឋ និង​ការ​លះ​បង់​គឺ​គ្មាន​ដែន​កំ​ណត់។ បន្ទាប់​គឺ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​ទេស ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ; បង្កើត​បាន​សមិទ្ធ​កម្ម ផលិត​ផល​មាន​ភាព​ទម្លុះ​ទម្លាយ ជំ​រុញ​កំ​ណើន​ទិន្ន​ផល​ការ​ងារ បង្កើត​អា​ជីវ​កម្ម “Unicorn” របស់​វៀត​ណាម។ ទី​បី គឺ​ឈាន​មុខ​ក្នុង​ការ​ជា​តូប​នីយ​កម្ម​អរិយ​ធម៌​នៃ​មនុស្ស​ជាតិ​ទៅ​ក្នុង​ប្រ​ទេស​យើង និង​សា​កល​ភា​វូប​នីយ​កម្ម​ខឿន​វប្ប​ធម៌​ជឿន​លឿន ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​របស់​ជន​ជាតិ​វៀត​ណាម​ទៅ​កាន់​ពិភព​លោក។

ទន្ទឹម​នឹង​នោះ យុវ​ជន​ផ្តុំ​កម្លាំង​លើ​៦​ចំ​ណុច​សំ​ខាន់ៗ៖ អនុវត្ត​ភារ​កិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់​ជូន ជា​មួយ​នឹង​ភាព​ផ្លាស់​ថ្មី​ខ្លឹម​សារ​និង​វិធី​ធ្វើ​សកម្ម​ភាព ក្តោប​ក្តាប់​បាន​ទាន់​ពេល​នូវ​តម្រូវ​ការ គោល​បំ​ណង​សម​ហេតុ​ផល​របស់​យុវ​ជន ពិសេស​គឺ​ពង្រីក​តួនា​ទី និង​ការ​រួម​ចំ​ណែក​របស់​យុវ​ជន​ក្នុង​ការ​អនុវត្ត​៣​ទម្លុះ​ទម្លាយ​ជា​យុទ្ធ​សាស្ត្រ អំ​ពី​បែប​បទ ធន​ធាន​មនុស្ស ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​យុទ្ធ​សាស្ត្រ និង​ជំ​រុញ​បុព្វ​ហេតុ​ឧស្សា​ហូប​នីយ​កម្ម ភា​វូប​នីយ​កម្ម​ទំ​នើប និង​សមា​ហរណ​កម្ម​អន្តរ​ជាតិ។ បន្ទាប់​គឺ​ផ្តុំ​កម្លាំង​រៀប​ចំ​ប្រ​ព័ន្ធ​អង្គ​ការ​ចាត់​តាំង រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​សម្រិត​សម្រាំង​ខ្លាំង សមត្ថ​ភាព សុពល​ភាព និង​ប្រ​សិទ្ធ​ភាព; ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល បំ​ផុត​គឺ​បែប​បទ​រដ្ឋ​បាល កាត់​បន្ថយ​ការ​រំខាន រំ​អុក និង​ចំ​ណាយ​លើ​អនុ​លោម​តាម​សម្រាប់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម; ជំ​រុញ​កំ​ណើន​ជា​មួយ​នឹង​ការ​ពង្រីក​ខ្លាំង​ក្លា​ជាង​ទៀត​នូវ​កម្លាំង​យុវ​ជន កម្លាំង​បញ្ញា ប្តូរ​ផ្តាច់ ច្នៃ​ប្រ​តិដ្ឋ និង​ឈាន​មុខ​ក្នុង​ពល​កម្ម​ផលិត និង​អា​ជីវ​កម្ម​គ្រប់​វិស័យ​ទាំង​អស់​លើ​ភូមិ​សាស្រ្ត។ យុវ​ជន​សកម្ម​ចូល​រួម​កម្ម​វិធី “រួម​ដំ​ណើរ​ជា​មួយ​យុវ​ជន​ផ្តើម​អា​ជីព បង្កើត​អា​ជីព”; មិន​បង្អង់​ក្នុង​ការ​ផ្លាស់​ថ្មី​របៀប​គិត របៀប​ធ្វើ រួម​ចំ​ណែក​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព ប្រ​សិទ្ធ​ភាព និង​កម្លាំង​ប្រ​ជែង​នៃ​ខឿន​សេដ្ឋ​កិច្ច និង​ជំ​រុញ​កំ​ណើនសម្រេច​តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ។

នា​យក​រដ្ឋ​មន្ត្រី សង្ឃឹម​ថា យុវ​ជន​វៀត​ណាម​គប្បី​ផ្តុំ​កម្លាំង អនុវត្ត​សម​ធម៌ វឌ្ឍ​នភាព​សង្គម ធា​នា​សុខុ​មាល​ភាព​សង្គម លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំ​ពី​សុខុ​មាល​ភាព​សង្គម បំ​ផុត​គឺ​កៀក​ជិត​សម​ភាព​យេន​ឌ័រ អំ​ពី​អប់រំ សុខា​ភិបាល នៅ​គ្រប់​តំ​បន់​ក្នុង​ទូ​ទាំង​ប្រ​ទេស ទៅ​ដល់​គ្រប់​សហ​គមន៍ គ្រប់​គ្រួ​សារ និង​ប្រ​ជា​ជន​គ្រប់​រូប បំ​ផុត​គឺ​នៅ​តំបន់​ភ្នំ តំ​បន់​ដាច់​ស្រ​យាល តំ​បន់​ព្រំ​ដែន និង​កោះ​សមុទ្រ​ជា​មួយ​ស្មារតី “មិន​ទុក​ចោល​នរ​ណា​ម្នាក់​ឱ្យ​នៅ​ខាង​ក្រោយ”៕

  យោង៖ TTXVN - ប្រែ​សម្រួល៖ វិ​មាន  

ចែករំលែកអត្ថបទ