ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/03/2025 - 10:54

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​អន្តរ​ជាតិ "ការ​អប់រំ​-បណ្តុះ​បណ្តាល ឆ្លើយ​តប​ទិស​ដៅ​អភិវឌ្ឍន៍​ចីរ​ភាព" 

សា​កល​វិទ្យា​ល័យ​ត្រា​វិញ ទើប​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​រដ្ឋ​ការ Southern Leyte (ហ្វី​លី​ពីន) រៀប​ចំ​សិក្ខា​សា​លា “ការ​អប់រំ​-បណ្តុះ​បណ្តាល ឆ្លើយ​តប​ទិស​ដៅ​អភិវឌ្ឍន៍​ចីរ​ភាព” សំ​ដៅ​ផ្លាស់​ប្តូរ ចែក​រំលែក​បទ​ពិ​សោធន៍ និង​ស្នើ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ក្នុង​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល រួម​ចំ​ណែក​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​អភិវឌ្ឍន៍​ចីរ​ភាព​ក្នុង​តំ​បន់​និង​ពិ​ភព​លោក។

អ្នក​តំ​ណាង​ចូល​រួម​អង្គ​សិក្ខា​សា​លា។ 

សិក្ខា​សា​លា​ទទួល​បាន​ជិត ១៤០ អត្ថ​បទ​ស្រាវ​ជ្រាវ​ពី​សំ​ណាក់​អ្នក​និពន្ធ​មក​ពី​ប្រ​ទេស​វៀត​ណាម ហ្វី​លី​ពីន សហ​រដ្ឋ​អា​មេរិក កម្ពុជា ចិន មីយ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី និង​អូស្ត្រា​លី។ អត្ថ​បទ​ស្រាវ​ជ្រាវ​ទាំង​នេះ មិន​ត្រឹម​តែ​មាន​ភាព​ចម្រុះ​អំ​ពី​ប្រ​ធាន​បទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​តម្លៃ​ខាង​វិទ្យា​សាស្ត្រ អាច​យក​មក​អនុវត្ត​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ទស្សន​វិស័យ​លើ​ការ​អប់រំ​ក្នុង​បរិ​បទ​បច្ចុប្បន្ន៕

សើុង​ម៉ា​ល័យ ប្រែ​សម្រួល៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ