ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/03/2025 - 10:48

គម្រោង TRVC ផ្តល់​រង្វាន់​សហ​គ្រិន​៨​នាក់ ដែល​ចូល​រួម​ចង​សម្ព័ន្ធ​ជា​មួយ​កសិ​ករ​ផលិត​ស្រូវ​អង្ករ ដោយ​ចីរ​ភាព​និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន 

នៅ​ក្រុង​កឹង​ធើ ក្នុង​ក្រ​បខ័ណ្ឌ​គម្រោង​បង្វែរ​សង្វាក់​តម្លៃ​ស្រូវ​អង្ករ ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​អភិវឌ្ឍន៍​ចីរ​ភាព​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង (TRVC) អង្គ​ការ​អភិវឌ្ឍន៍​ហូល​ឡង់ SNV សហ​ការ​ជា​មួយ​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន រួម​ជា​មួយ​នឹង​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ រៀប​ចំ​ពិ​ធី​ផ្តល់​រង្វាន់​រដូវ​ស្រូវ​ដើម​ឆ្នាំ ២០២៤ ដល់​សហ​គ្រិន​ដែល​មាន​ស្នា​ដៃ​ក្នុង​ការ​អនុវត្ត​គម្រោង TRVC។

រដូវ​កាល​ដំ​បូង​នៃ​គម្រោង មាន​សហ​គ្រិន ៨ នាក់​បាន​ផ្តល់​រង្វាន់​ជា​មួយ
ប្រាក់រង្វាន់សរុបជាង ៣,១៨ ពាន់លានដុង។

តាម​រយៈ​នោះ រដូវ​កាល​ដំ​បូង​នៃ​គម្រោង មាន​សហ​គ្រិន​៨​នាក់​បាន​ផ្តល់​រង្វាន់ ជា​មួយ​ប្រាក់​រង្វាន់​សរុប​ជាង ៣,១៨ ពាន់​លាន​ដុង។ ជាក់​ស្តែង ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​នីហ​រ័ណ​អា​ហ​រ័ណ​ចើង​ជិញ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្រូវ​អង្ករ​វៀត​ណាម ក្រុម​ហ៊ុន​ភាគ​ហ៊ុន​កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់​ត្រុង​អាង ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្វឹង​ភឿង​គៀង​យ៉ាង ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សម្ព័ន្ធ ThaiBinh Seed ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ស្បៀង​អា​អាង ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មានកម្រិត Angimex - Kitoku និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន TPTN King Green។ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ចើង​ជិញ គឺ​ជា​អង្គ​ភាព​ទទួល​បាន​ប្រាក់​រង្វាន់​ខ្ពស់​បំ​ផុត ជា​មួយ​ទឹក​ប្រាក់​ជាង ១,១៦ ពាន់​លាន​ដុង ក្រុម​ហ៊ុន​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​ជា​មួយ​ផ្ទៃ​ដី​ជាង ១.៥១៤ ហិក​តា សម្រេច​កម្រិត​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មធ្យម​ភាគ ៦,៥៧ តោន​ឧស្ម័ន​កា​បូ​និក​ក្នុង​មួយ​ហិក​តា ប្រាក់​ចំ​ណេញ​មធ្យម​ភាគ​របស់​គ្រួ​សារ​កសិករ​សម្រេច ៦៨,៤១%។

គម្រោង TRVC អា​ស្រ័យ​ស្ថាន​ទូត​អូស្ត្រា​លី ប្រ​ចាំ​នៅ​វៀត​ណាម និង​អង្គ​ការ​អភិវឌ្ឍន៍​ហូ​ឡង់ SNV ធ្វើ​ហិ​រញ្ញ​ប្ប​ទាន សហ​ការ​ជា​មួយ​ក្រ​សួង​កសិកម្ម​និង​បរិស្ថាន ផ្សព្វ​ផ្សាយ​នៅ​ខេត្ត​ចំនួន ៣ នោះ​គឺ៖ អាង​យ៉ាង ដុង​ថាប​និង​គៀង​យ៉ាង ចាប់​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៧។ គម្រោង​ដាក់​ទិស​ដៅ​សម្រេច​កម្រិត​ប្រាក់​ចំ​ណេញ​ទាប​បំ​ផុត​គឺ ៣០% សម្រាប់​គ្រួ​សារ​កសិករ​ផលិត​ខ្នាត​តូច។ ផ្អែក​លើ​ភាព​ជាក់​ស្តែង កម្រិត​ប្រាក់​ចំ​ណេញ​របស់​កសិករ​ក្នុង​រដូវ​ដំ​បូង​នៃ​ការ​ផ្សព្វ​ផ្សាយ​គម្រោង សម្រេច​ជា​មធ្យម​ភាគ​ជាង​៥៩%។ ចំ​ពោះ​ប្រ​សិទ្ធ​ភាព​បរិស្ថាន សរុប​បរិ​មាណ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កា​បូនិក​គឺ ២៧.១៦១ តោន ស្មើ​នឹង​ផ្ទៃ​ដី​សរុប ៦.១៦៥,៥១ ហិក​តា។ ចំ​ពោះ​ប្រ​សិទ្ធ​ភាព​សង្គម សហ​គ្រាស​ទាំង ១០០% ដែល​ចូល​រួម​ក្នុង​គម្រោង បាន​គួប​ផ្សំ គោល​នយោ​បាយ​និង​វិធាន​ការ​ជា​ច្រើន ធា​នា​សម​ភាព​សង្គម​កិច្ច​ការ​ផ្ទៃ​ក្នុង​នៅ​សហ​គ្រាស និង​សង្វាក់​ចង​សម្ព័ន្ធ​ជា​មួយ​ខេត្ត​ចំ​នួន ៣ ដែល​អនុវត្ត​គម្រោង …៕

  ដំ​ណឹង​និង​រូប​ថត៖ ខាញ់​ទ្រុង-មុនី​

ចែករំលែកអត្ថបទ