សមមិត្ត ផាមមិញជិញ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទើបដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល បន្តផ្តល់យោបល់លើគម្រោងរៀបចំ ចាត់តាំងឡើងវិញនូវអង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកសាងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ធ្វើឱ្យសុក្រឹតមួយជំហានទៀតសម្រាប់គម្រោង ដើម្បីលើកជូនថ្នាក់មានសមត្ថកិច្ច។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល បន្តផ្តល់យោបល់លើគម្រោងរៀបចំ ចាត់តាំងឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកសាងរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់។ រូប៖ VGP/ញ៉ឹកបាក់
អនុវត្តកិច្ចចង្អុលការរបស់ការិយាល័យនយោបាយនូវសេចក្តីសន្និដ្ឋានលេខ ១២៦- KL/TW ចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ និងសេចក្តីសន្និដ្ឋានលេខ ១២៧-KL/TW ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល បានកសាងនិងលើកជូនស្នើសុំយោបល់ការិយាល័យនយោបាយ លើគម្រោងរៀបចំចាត់តាំងឡើងវិញនូវរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកសាងទម្រង់អង្គការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ ផ្អែកលើមូលដ្ឋានយោបល់របស់ការិយាល័យនយោបាយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល បានធ្វើការប្រជុំដើម្បី ធ្វើឱ្យសុក្រឹតមួយជំហានទៀតសម្រាប់គម្រោង រៀបចំចាត់តាំងឡើងវិញនូវរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកសាងទម្រង់រៀបចំរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ដើម្បីធ្វើរបាយការណ៍ជូនការិយាល័យនយោបាយ។
ថ្លែងសរុបសេចក្ដីក្នុងកិច្ចប្រជុំលេខាគណៈកម្មាធិការបក្ស នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានលើកឡើងច្បាស់ ភាគច្រើនរាល់យោបល់ និងសាធារណមតិ បានឯកភាពខ្ពស់ចំពោះគោលការណ៍រៀបចំចាត់តាំងឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកសាងរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ដើម្បីឱ្យសមស្របជាមួយនឹងស្ថានភាពថ្មី សមត្ថភាពគ្រប់គ្រងនាបច្ចុប្បន្ន ខណៈពេលលក្ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានកែលម្អយ៉ាងខ្លាំងក្លា ទន្ទឹមនឹងបង្កបរិយាកាសអភិវឌ្ឍន៍ថ្មី ពង្រីកអស់ពីសក្តានុភាពខុសៗគ្នា ឱកាសលេចធ្លោ ឧត្តមភាពប្រកួតប្រជែងរបស់មូលដ្ឋាននីមួយៗ។ អំពីទម្រង់រដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ នោះគឺថ្នាក់ខេត្ត (រួមទាំងខេត្ត ក្រុងចំណុះមជ្ឈិម) និងថ្នាក់មូលដ្ឋាន កិច្ចប្រជុំបានឯកភាពលើគម្រោងលើកជូនថ្នាក់មានសមត្ថកិច្ចនូវគម្រោង បន្ទាប់ពីរៀបចំនឹងកាត់បន្ថយអង្គភាពរដ្ឋបាល ថ្នាក់ខេត្តប្រមាណ ៥០% និងកាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់មូលដ្ឋានប្រមាណពី ៦០-៧០% បើប្រៀបនឹងបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសំណូមពរ ចំពោះការរៀបចំចាត់តាំងឡើងវិញនូវអង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ គឺពង្រឹងសិទ្ធិអំណាច លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ម្ចាស់ការនិងពង្រឹងខ្លួនឯងរបស់ថ្នាក់មូលដ្ឋាន; រដ្ឋអំណាច កាន់តែកៀកជិតប្រជាជន ក្បែរប្រជាជននិងដោះស្រាយការងារជូនប្រជាជនបានងាយស្រួលជាង; នាំមកនូវផលប្រយោជន៍ជូនប្រជាជនកាន់តែច្រើន ប្រជាជនកាន់តែមានសុភមង្គល សម្បូរសប្បាយនិងបង្កបានការឯកភាពរបស់ប្រជាជន៕
យោង៖ chinhphu.vn - វិមាន