ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/03/2025 - 14:50

លើក​តម្កើង​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត មន្ទីរ​ពេទ្យ​របស់​ផ្នែក​សុខា​ភិ​បាល​កឹង​ធើ 

មន្ទីរ​សុខា​ភិ​បាល​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ពិ​ធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៧០ ទិ​វា​គ្រូ​ពេទ្យ​វៀត​ណាម (២៧/​២/​១៩៥៥ - ២៧/​២/​២០២៥)។

សម​មិត្ត ឌោ​ថាញ​ប៊ិញ សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ និង​សម​មិត្ត ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈកម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អប​អរ​សា​ទរ​ដល់​គ្រូ​ពេទ្យ​ឆ្នើម។

ក្នុង​បរិ​យា​កាស​ដ៏​ឱ​ឡា​រិក​នៃ​ពិធី​ជួប​ជុំ​ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិ​បាល​ក្រុង​កឹង​ធើ បាន​អំ​ណាន​លិ​ខិត​របស់​អ៊ំ​ហូ ផ្ញើ​ជូន​កម្មា​ភិ​បាល​ផ្នែក​សុខា​ភិ​បាល​លើក​ដំ​បូង​ក្នុង​ឆ្នាំ​១៩៥៥ ។ ក្នុង​អំ​ឡុង ៧០ ឆ្នាំ​កន្លង ផ្នែក​សុខា​ភិ​បាល​តែង​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ​ហូ ខិត​ខំ​ប្រឹង​ប្រែង​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​បុព្វ​ហេតុ​ថែ​ទាំ​សុខ​ភាព​សហ​គមន៍។ ផ្នែក​សុខា​ភិបាល​កឹង​ធើ កង​ជួរ​គ្រូ​ពេទ្យ តែង​រៀន​សូត្រ​និង​អភិវឌ្ឍ​ដោយ​ឥត​ឈប់​ឈរ ធា​នា​បាន​ល្អ​នូវ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល និង​ពិ​និត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​ខេត្ត​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ល។ ផ្នែក​សុខា​ភិ​បាល​ក្រុង​កឹង​ធើ សម្រេច​ភាគ​កម្រិត​ទម្រង់​សុខា​ភិ​បាល​ចំ​នួន ៤ ចំ​ណុះ​គម្រោង​ ០៦ របស់​រដ្ឋា​ភិ​បាល។ ទន្ទឹម​នឹង​នោះ ម្ចាស់​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ពិ​និត្យ​រក​ជំ​ងឺ; កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​ទម្រង់​វេជ្ជ​បណ្ឌិត​គ្រួ​សារ សន្សឹម​ៗ​លើក​កម្ពស់​សមត្ថ​ភាព​បណ្តាញ​សុខា​ភិ​បាល​មូល​ដ្ឋាន។ គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំងឺ​នៅ​គ្រប់​ថ្នាក់​បាន​កែ​លម្អ ជំ​រុញ​សុខា​ភិ​បាល​ឯក​ជន​អភិ​វឌ្ឍ។ ស្មារ​តី​និង​អា​កប្ប​កិរិ​យា​បម្រើ​របស់​កម្មា​ភិ​បាល​ពេទ្យ​បាន​ផ្លាស់​ថ្មី​ជា​ដើម។

ថ្លែង​ក្នុង​ឱកាស​ជួប​ជុំ​នេះ លោកត្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​អប​អរ​សា​ទរ​ និង​សាក​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​ដល់​កង​ជួរ​គ្រូ​ពេទ្យ​ទាំង​អស់​របស់​ក្រុង។ ទន្ទឹម​នឹង​នោះ កត់​សម្គាល់​ស្ងើច​សរ​សើរ​សមូហ​ភាព​ផ្នែក​សុខា​ភិ​បាល​កឹង​ធើ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​រាល់​ការ​លំ​បាក សាក​ល្បង​ដែល​បក្ស រដ្ឋ និង​ប្រ​ជា​ជន​ប្រ​គល់​ជូន​ សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ជា​ច្រើន។ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង សំ​ណូម​ពរ​ផ្នែក​សុខា​ភិ​បាល​កឹង​ធើ បន្ត​ពង្រីក​កម្លាំង​នៃ​ស្មារតី​សាម​គ្គី ពង្រីក​សមិទ្ធ​ផល​របស់​ផ្នែក ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​នូវ​លទ្ធ​ផល​កាន់​តែ​ច្រើន​ជាង​ទៀង​ក្នុង​បុព្វ​ហេតុ​ការ​ពារ ថែ​ទាំ និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន អនុ​វត្ត​ជ័យ​ជម្នះ​ភារ​កិច្ច ភាគ​កម្រិត​ដែល​ក្រ​សួង​សុខា​ភិ​បាល​ដាក់​ចេញ...។

ក្នុង​ឱកាស​នេះ សមូហ​ភាព​និង​បុគ្គល​ជា​ច្រើន​របស់​ផ្នែក​សុខា​ភិ​បាល​ក្រុង​កឹង​ធើ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដ៏​ខ្ពង់​ខ្ពស់ ថ្នាក់​រដ្ឋ និង​ថ្នាក់​ផ្សេងៗ​ទៀត រួម​មាន៖ គ្រឿង​ឥស្ស​រិយ​យស​ពល​កម្ម​ថ្នាក់​ទី​៣; យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ទូ​ទាំង​ប្រ​ទេស; គ្រូ​ពេទ្យ​ប្រ​ជា​ជន​និង​គ្រូ​ពេទ្យ​ឆ្នើម និង​ពាន​រង្វាន់​សមិទ្ធ​ផល​សុខា​ភិ​បាល​ក្រុង​កឹង​ធើ​លើក​ដំ​បូង៕

   ធូ​សឿង-​វិមាន

ចែករំលែកអត្ថបទ