17/02/2025 - 15:38

អភិវឌ្ឍ​ការ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​កឹង​ធើ 

តាម​ប្រ​សាសន៍​លោក​ឡេ​ទ្រុង​កៀង ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ ដូច្នេះ​កំ​ពុង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។

សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ចូល​រួម​សកម្ម​ភាព​កី​ឡា​នៅ​ទី​ធ្លា​សា​លា​ដែល​បាន​បង្កើន​កម្រិត​ត្រ​ជាក់ ស្រ​ឡះ​ស្រ​ឡំ។

ក្នុង​ចំ​ណោម​សមាស​ភាព​គម្រោង​ចំ​ណុះ​កម្ម​វិធី ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​កឹង​ធើ គឺ​គម្រោង​អភិវឌ្ឍន៍​អប់រំ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ល្អ។ ជាក់​ស្ដែង​ដូច​ជា​ការ​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ។ អ្នក​គ្រូ ដាវ​ធី​សា​រង នា​យិ​កា​រង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ដើម្បី​បង្កើត​កន្លែង​លេង​កម្សាន្ត កន្លែង​ហាត់​ប្រាណ​សម្រាប់​សិស្ស​សា​លា​បាន​ក្រុង​ផ្ដល់​ថវិកា​សម្រាប់​បង្កើន​កម្រិត​ទី​ធ្លា​សា​លា កសាង​បន្ទប់​រៀន​ថ្មី​ជំ​នួស​ឱ្យ​បន្ទប់​ដែល​ទ្រុឌ​ទ្រោម ជា​មួយ​នឹង​ថវិកា​រាប់​សិប​ពាន់​លាន​ដុង។ ក្រោយ​ពី​បន្ទប់​រៀន​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ សា​លា​បំ​ពេញ​តាម​តម្រូវ​ការ​មូល​ដ្ឋាន​សម្ភារៈ​ដើម្បី​គ្រូ​បង្ហាត់​បង្រៀន​បាន​ល្អ សិស្ស​សិក្សា​បាន​ងាយ​ស្រួល”។

ក្រៅ​ពី​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​ឧប​ករណ៍​បង្រៀន តាំង​ពី​បន្ទប់​រៀន​ភា​សា​បរ​ទេស​រហូត​ដល់​បន្ទប់​កុំ​ព្យូ​ទ័រ បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ បង្កើន​កម្រិត​ជា​ប្រ​ចាំ។ លោក ង្វៀង​ភុក​តាំង អនុ​ប្រ​ធាន​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ផ្នែក​អប់រំ​តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​ឧបករណ៍​បង្រៀន និង​កសាង​កង​ជួរ​គ្រូ​បង្រៀន ប្រ​កប​ដោយ​គុណ​ភាព​សម្រាប់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​សម្រាប់​ក្រុង។ ក្រុង​ក៏​អនុវត្ត​ល្អ​នូវ​អនុ​ក្រឹត្យ​លេខ​៨១/​២០០១​/NĐ-CP កំ​ណត់​អំ​ពី​យន្ត​ការ​គ្រប់​គ្រង​ថ្លៃ​សិក្សា​សម្រាប់​មូល​ដ្ឋាន​អប់រំ ចំ​ណុះ​ប្រ​ព័ន្ធ​អប់រំ​ជាតិ​និង​គោល​នយោ​បាយ​កាត់​បន្ថយ​លើក​លែង​ថ្លៃ​សិក្សា ឧបត្ថម្ភ​ចំ​ណាយ​ក្នុង​ការ​រៀន​សូត្រ​ជា​ដើម​ដល់​សិស្ស​និស្សិត​ជន​ជាតិ​ភាគ​តិច”។

តាម​ប្រ​សាសន៍​លោកឡេ​ទ្រុង​កៀង ក្រុង​បាន​ចលនា​ដល់​អង្គ​ភាព និង​សប្បុ​រស​ជន​នា​នា​ឧបត្ថម្ភ ១០០% លើ​ការ​ចំ​ណាយ​រៀន​សូត្រ​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ បង់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ធា​នា​រ៉ាប់​រង​គ្រោះ​ថ្នាក់ ជូន​សិក្ខូប​ករណ៍​និង​កង់​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​រាល់​បវេស​នកាល។ ផ្ដើម​ពី​នោះ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​បាន​សិក្សា​រៀន​សូត្រ រួម​ចំ​ណែក​កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​ជន​ជាតិ​ភាគ​តិច​បោះ​បង់​ការ​សិក្សា​ពាក់​កណ្ដាល​ការ​ទាប​បំ​ផុត។ បង​ស្រី​សើុង​ធី​សា​ឡាង នៅ​ភូមិ​ថើយ​ទ្រឿង ១ ឃុំ​ថើយ​ស្វឹង ស្រុក​កើ​-ដ ឱ្យ​ដឹង៖ “បវេសន​កាល​ឆ្នាំ​នេះ កូន​ស្រី​ខ្ញុំ​ចូល​រៀន​ថ្នាក់​ទី ៦ ត្រូវ​ទៅ​រៀន​ដល់​មជ្ឈ​មណ្ឌល​ឃុំ ដូច្នេះ កូន​ខ្ញុំ​បាន​ភូមិ​ភាគ​ឧទ្ទេស​នាម​ដល់​សប្បុ​រស​ជន​ជូន​កង់​សម្រាប់​ជិះ​ទៅ​រៀន។ ពេល​មាន​កង់​កូន​ខ្ញុំ​អាច​ជិះ​ទៅ​រៀន​ដោយ​ខ្លួន​ឯង ដូច្នេះ​ខ្ញុំ​មាន​ពេល​វេ​លា​ចិញ្ចឹម​សត្វ ចំ​ណែក​ប្តី​ខ្ញុំ​ទៅ​ធ្វើ​ការ​ឯ​ទី​រួម​ស្រុក៕

 ហា​ថាញ- ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ