ពូដងវ៉ាន់តឿង នៅភូមិយ៉ុងជួរ A ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង តែងមោទនៈចំពោះកូនទាំងពីរ។ ព្រោះបច្ចុប្បន្ន កូនគាត់ទាំងពីរនាក់សុទ្ធតែជាបណ្ឌិត អនុបណ្ឌិត ធ្វើការទាំងក្នុងនិងក្រៅប្រទេស។
![មោទនៈចំពោះកូនៗ](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/41.jpg)
ពូដងវ៉ាន់តឿង តែងស្រាវជ្រាវសៀវភៅនិងកាសែត ដើម្បីក្ដាប់បានព័ត៌មាន
និងព្រឹត្តិការណ៍ថ្មីៗ។
ពីមុនពូតឿង គឺជាគ្រូបង្រៀននៅសាលាវិទ្យាល័យ ដូច្នេះ កូនៗរបស់គាត់ទទួលបានការអប់រំ មានសណ្ដាប់ធ្នាប់ស្លូតបូតនិងរៀនពូកែ។ អំឡុងពេលកំពុងរៀន កូនៗរបស់គាត់តែងឈានមុខក្នុងចំណោមសិស្សពូកែក្នុងសាលា។ ដោយបានការយកចិត្តទុកដាក់របស់ឪពុកម្តាយ និងបង្កលក្ខណៈល្អបំផុតសម្រាប់ការសិក្សា ដូច្នេះកូនៗ របស់គាត់កាន់តែមានកម្លាំងចិត្តឈានឡើងនិងជាសិស្សរៀនពូកែក្នុងប្លុកនៅសាលាជំនាញ ង្វៀងធីមិញខាយ ក្រុងសុកត្រាំង។
ពូតឿង ឱ្យដឹង៖ “ឃើញកូនៗរៀនពូកែ ប្តីប្រពន្ធខ្ញុំភ្លេចអស់ភាពនឿយហត់ ជំនួសមកវិញគឺភាពរីករាយនិងសុភមង្គល។ ជាពិសេស នៅពេលដែលកូនៗប្រឡងជាប់មហាវិទ្យាល័យ គឺខ្ញុំកាន់តែប្ដេជ្ញាចិត្តថានឹងមើលថែឱ្យរៀនសូត្របានល្អ មិនទុកឱ្យកូនៗខ្វះខាតនោះទេ”។ តាំងពីនោះ ប្រាក់បៀវត្សរ៍របស់ពូតឿង គឺវិនិយោគលើការសិក្សារបស់កូនៗ នៅពេលដែលខ្វះខាតគឺបុលប្រាក់ធនាគារ និងខ្ចីប្រាក់ឧបត្ថម្ភរបស់សហជីព រួចហើយកាត់ពីប្រាក់ខែរបស់គាត់។ ដោយឃើញឪពុកម្តាយស៊ូលំបាក មិនត្អូញត្អែរ តែងលើកទឹកចិត្តកូនៗជម្នះលំបាកក្នុងការសិក្សា ដូច្នេះកូនៗរបស់គាត់ កាន់តែមានការយល់ដឹងខ្ពស់ក្នុងការសិក្សា ដើម្បីទទួលបានអាហារូបករណ៍របស់សាលា។ នៅឆ្នាំ២០១៦ ពូតឿង ចូលនិវត្តន៍ កូនៗរបស់គាត់ស្វែងរកអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅបរទេសដោយខ្លួនឯង។ បច្ចុប្បន្ន កូនប្រុសច្បងរបស់គាត់ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យគឺវឡុង ខេត្តវិញឡុង ចំណែកកូនប្រុសពៅជាបណ្ឌិត កំពុងធ្វើការនៅប្រទេសអង់គ្លេស។
![មោទនៈចំពោះកូនៗ](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/42.jpg)
មាមីងខ្មែរនៅភូមិរ៉ាច់សេន រួមដៃគ្នាកសាងផ្លូវជនបទបៃតង ជ្រះ ស្អាត។
ពូតឿង ចែករំលែក៖ “តាំងពីរៀននៅវិទ្យាល័យ បើកូនចង់ទៅសាលា ឬទិញសៀវភៅណា ក៏ខ្ញុំវិនិយោគឱ្យកូនដែរ។ ជាពិសេស គឺភាសាអង់គ្លេស ក្រៅពីរៀននៅសាលាខ្ញុំនៅទាំងវិនិយោគឱ្យកូនៗ រៀននៅមជ្ឈមណ្ឌល ហើយកូនៗទាំងអស់សុទ្ធតែជាសិស្សដែលចេះស្តាប់បង្គាប់និងរៀនពូកែ។ នៅពេលកូនខ្ញុំត្រៀមចូលរៀននៅមហាវិទ្យាល័យ ខ្ញុំណែនាំឱ្យជ្រើសរើសអាជីពដែលសក្ដិសមនឹងសមត្ថភាពរបស់ខ្លួន រួចខ្ញុំតែងគោរពតាមការសម្រេចចិត្តរបស់កូនៗជានិច្ច។ រៀនចប់មហាវិទ្យាល័យ កូនៗបានស្វែងរកអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ កូនប្រុសពៅ រៀនអនុបណ្ឌិត និងបណ្ឌិតនៅបរទេស ហើយកំពុងធ្វើការនៅប្រទេសអង់គ្លេស។ ការជោគជ័យរបស់កូនៗគឺជាមោទនៈបំផុតរបស់ប្តីប្រពន្ធខ្ញុំ”។
លោកប៊ូយបាវក្វឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីប ឱ្យដឹង៖ “ទូទាំងភូមិយ៉ុងជួរ A អ្នកណាក៏គោរពស្រឡាញ់ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តពុះពារការលំបាកចិញ្ចឹមនិងអប់រំកូនចៅរបស់ពូដងវ៉ាន់តឿង។ បច្ចុប្បន្ន គាត់ក៏បានមាមីងខ្មែរជឿទុកចិត្ត ជ្រើសរើសជាអ្នកមានប្រជាប្រិយ ហើយគ្រួសារគាត់តែងតែជាគំរូដ៏ភ្លឺស្វាងសម្រាប់អ្នកភូមិយកតម្រាប់តាម”៕
យ្វីអាញ-មេងលី