ចលនាជំរុញការសិក្សា ជំរុញបញ្ញាក្នុងជនរួមជាតិខ្មែររបស់ខេត្តបាកលីវ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកសាយភាយគ្រប់ភូមិស្រុក រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញានៅភូមិភាគ។
វត្តមុនីសិរីសោភ័ណកោះដូង ឃុំវិញភូតី ស្រុកភឿកឡុង ជូនអំណោយ
ដល់សិស្សខ្មែររៀនពូកែ។
ទម្រង់៖ “គ្រួសាររៀនសូត្រ”, “វង្សត្រកូលរៀនសូត្រ”, “សហគមន៍រៀនសូត្រ”, “អង្គភាពរៀនសូត្រ” ។ល។ នៅតំបន់ជនរួមជាតិខ្មែរ ខេត្តបាកលីវ ទទួលបានការគាំទ្រយ៉ាងសកម្មពីប្រជាជន និងគ្រឹះស្ថានសាសនា។ បច្ចុប្បន្ន នៅតាមវត្តខ្មែរទាំង ២២ វត្តក្នុងខេត្ត បានបង្កើតសាខាសមាគមជំរុញការសិក្សា ក្រុមជំរុញការសិក្សា ដើម្បីឧបត្ថម្ភសិស្ស និស្សិតដែលមានស្ថានភាពលំបាក។ មកទល់ពេលនេះ សមាគមជំរុញការសិក្សាខេត្ត បានសហការជាមួយនឹងអង្គភាពនានា សាខាសមាគមជំរុញការសិក្សា ក្រុមជំរុញការសិក្សាបានជូនអាហារូបករណ៍ ២២០ ចំណែក និងអំណោយ ១២០ ចំណែកដល់សិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាក និងជូនអំណោយ ១៤០ ចំណែកដល់សមាជិកជាជនជាតិខ្មែរ។ល។ ផ្តើមពីនោះ បង្កជាកម្លាំងចលករដល់អាណាព្យាបាលសិស្ស យកចិត្តទុកដាក់និងបង្កលក្ខណៈល្អបំផុតដើម្បីប្អូនៗ រៀនសូត្រ។
ជូនអាហារូបករណ៍និងកង់ដល់សិស្សខ្មែរមានស្ថានភាពលំបាក
ឈានឡើងក្នុងការរៀនសូត្រ។
បងស្រី សើុងធីថាញត្វៀង នៅភូមិកុងដៀង ឃុំវិញត្រាច់ដុង ក្រុងបាកលីវ មានស្ថានភាពគ្រួសារលំបាក ប៉ុន្តែនៅតែជម្នះលំបាក គិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវ។ បច្ចុប្បន្ន ជាមួយនឹងការឧបត្ថម្ភរបស់សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ ហេតុនោះ កូនរបស់គាត់ ២ នាក់មានឱកាសបានរៀនមហាវិទ្យាល័យនិងអនុមហាវិទ្យាល័យនៅក្រុងហូជីមិញ។ បងស្រីត្វៀង ឱ្យដឹង៖ “ប្តីប្រពន្ធខ្ញុំមិនបានរៀនសូត្រ រស់នៅលំបាកនឿយហត់ណាស់ ហេតុនោះ ទោះបីដាំដំណាំរួមផ្សំនិងធ្វើការឈ្នួលលំបាកយ៉ាងណាក៏ដោយ ក៏ប្តេជ្ញាចិត្តគិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវដែរ។ កូនខ្ញុំពីរនាក់ជិតចេញសាលាហើយ តែងទទួលបានការផ្ដល់អាហារូបករណ៍របស់សមាគមជំរុញការសិក្សា។ ខ្ញុំនៅមានកូនម្នាក់ទៀតកំពុងរៀនថ្នាក់ទី ៨ ក៏បានសមាគមសហព័ន្ធនារី ឧបត្ថម្ភ ១ លានដុងក្នុងមួយខែ ហើយអូសបន្លាយរយៈពេល៥ឆ្នាំ។ នេះជាកម្លាំងចលករជួយឱ្យខ្ញុំកាន់តែមានទំនុកចិត្តគិតគូរឱ្យកូនៗរៀនសូត្រ ហើយក៏ជាអំណោយផ្នែកស្មារតី ជួយឱ្យកូនៗ របស់ខ្ញុំកាន់តែមានកម្លាំងចិត្តខិតខំរៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត”។
តាមប្រសាសន៍លោក ត្រឹងហ្វាងយៀង ប្រធានសមាគមជំរុញការសិក្សាខេត្តបាកលីវ ទន្ទឹមនឹងការជំរុញខ្លាំងក្លាការងារជំរុញការសិក្សា ជំរុញបញ្ញា សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ នៅទាំងសកម្មចលនាអង្គការ អង្គភាពនិងសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត រួមចំណែកកសាងមូលនិធិអាហារូបករណ៍។ ឆ្លងតាមរយៈនោះ មានអំណោយរាប់ពាន់ចំណែក ដូចជា៖ កង់ សៀវភៅ សិក្សាគោល សៀវភៅសរសេរ ប៊ិកនិងអាហារូបករណ៍។ល។ មានតម្លៃរាប់សិបពាន់លានដុង បានផ្ដល់ជូនដល់សិស្ស និស្សិតដែលមានស្ថានលំបាក ដើម្បីជួយឱ្យប្អូនៗឈានឡើងក្នុងការសិក្សា។ ទន្ទឹមនឹងនោះ លើកទឹកចិត្តសមាជិករបស់សមាគមជំរុញការសិក្សា បំផុតគឺជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាក ខិតខំគិតគូរឱ្យប្អូនៗរៀនសូត្រកាន់តែល្អប្រសើរជាងទៀត៕
យ្វីអាញ - វិមាន