ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2025 - 15:45

កា​សែត​កឹង​ធើ ជូន​អំ​ណោយ​ដល់​នារី​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ស្រុក​ថើយ​ឡាយ 

កាល​ពី​ថ្ងៃ​ទី ២១ ខែ​មក​រា ឆ្នាំ​២០២៥ សា​ខា​បក្ស​៥ ចំ​ណុះ​បក្ខ​ភាគ​កា​សែត​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ រៀប​ចំ​កម្ម​វិធី “និទា​ឃ​រដូវ​នៃ​ក្តី​ស្រ​ឡាញ់” ជូន​អំ​ណោយ​ដល់​នារី​ដែល​មាន​ស្ថាន​ភាព​លំ​បាក ដើម្បី​អំ​ណរ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី ២០២៥។

 ​​  ​តំ​ណាង​ថ្នាក់​ដឹក​នាំ​ស្រុក​ថើយ​ឡាយ និង​តំ​ណាង​កា​សែត​កឹង​ធើ ជូន​អំ​ណោយ​ដល់​
បងប្អូននារីដែលមានស្ថានភាពលំបាក។

បង​ប្អូន​នារី ៤៥ នាក់​ដែល​មាន​ស្ថាន​ភាព​លំ​បាកនៅ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ និង​ឃុំ​ទ្រឿង​ថាំង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ បាន​ទទួល​អំ​ណោយ។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​គិត​ជា​តម្លៃ ៥០០​.០០០ ដុង អា​ស្រ័យ​សា​ខា​បក្ស​៥ ចលនា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ សេ​វា​កម្ម​អនា​ម័យ​ជំ​នាញ​បាវ​ក្វាង​កឹង​ធើ; ធនា​គារ Agribank សា​ខា​ថើយ​ឡាយ-កឹង​ធើ II និង​លោក​ហ្វិញ​មិញ​ទូ អា​ណិក​ជន​អា​មេរិក​ធ្វើ​ហិរញ្ញប្ប​ទាន។

សកម្ម​ភាព​ខាង​លើ សំ​ដៅ​អនុវត្ត​ទម្រង់​ឧបត្ថម្ភ​ចំ​ពោះ​ស្ថាន​ភាព​ដែល​គួរ​ឱ្យ​អា​ណិត​ក្នុង​ទម្រង់ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” អំ​ពី​ការ​ងារ​សប្បុ​រស​ធម៌​សង្គម អា​ស្រ័យ​បក្ខ​ភាគ​កា​សែត​កឹង​បង្កើត​និង​បំ​ផុស។ ឆ្នាំ​២០២៤ ការ​ងារ​នេះ បាន​ទាក់​ទាញ​ការ​ចូល​រួម​ពី​សំ​ណាក់​អង្គ​ការ​និង​សប្បុ​រស​ជន​ជា​ច្រើន តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ក្នុង​ការ​អប់រំ​មនុស្ស​ធម៌ ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​កម្មា​ភិ​បាល អ្នក​សារ​ព័ត៌​មាន សមា​ជិក​សហ​ជីព​ស្ថា​ប័ន។ សរុប​ទឹក​ប្រាក់​ចលនា​ក្នុង​ឆ្នាំ ២០២៤ បាន​ជាង​១​ពាន់​លាន​ដុង៕

  ហា​ថាញ-មុនី

ចែករំលែកអត្ថបទ