នៅចំណុច a ចំណុច b ប្រការ ២ មាត្រា ១៨ អនុក្រឹត្យលេខ ១៦៨/២០២៤/NĐ-CP របស់រដ្ឋាភិបាលកំណត់ពីការពិន័យ និងដកពិន្ទុប័ណ្ណបើកបរចំពោះការប្រព្រឹត្តល្មើសបទប្បញ្ញត្តិ អំពីលក្ខខណ្ឌសម្រាប់អ្នកបើកបរយានយន្ត ដូចខាងក្រោម៖
រូបជាឧទាហរណ៍។
ពិន័យប្រាក់ចាប់ពី ២០០.០០០ ដុង -៣០០.០០០ ដុង ចំពោះបទល្មើសមួយក្នុងចំណោមបទល្មើសដូចខាងក្រោម៖
អ្នកបើកបរម៉ូតូ យានយន្ត និងប្រភេទយានយន្តផ្សេងៗដែលស្រដៀងគ្នានឹងម៉ូតូ និងយានយន្តផ្សេងៗដែលស្រដៀងគ្នានឹងយានយន្តប្រកបអាជីវកម្មដឹកជញ្ជូន មិនយកតាមលិខិតបញ្ជាក់ ធានារ៉ាប់រងកាតព្វកិច្ចរដ្ឋប្បវេណីរបស់ម្ចាស់យានយន្តដែលនៅមានសុពលភាព។
អ្នកបើកបរម៉ូតូ យានយន្ត និងយានយន្តផ្សេងៗ ដែលស្រដៀងគ្នានឹងម៉ូតូ ស្រដៀងនឹងយានយន្ត មិនមានលិខិតបញ្ជាក់ធានារ៉ាប់រងកាតព្វកិច្ចរដ្ឋប្បវេណីរបស់ម្ចាស់យានយន្តដែលនៅមានសុពលភាព។
យោងតាមបទប្បញ្ញត្តិជាធរមាន (អនុក្រឹត្យលេខ ១០០/២០១៩ ធ្វើវិសោធនកម្មដោយអនុក្រឹត្យលេខ ១២៣/២០២១) អ្នកបើកបរយានយន្តដែលមិនមាន ឬមិនយកតាមលិខិតបញ្ជាក់ធានារ៉ាប់រងកាតព្វកិច្ចរដ្ឋប្បវេណីរបស់ម្ចាស់យានយន្ត (ធានារ៉ាប់រងម៉ូតូ) នៅមានសុពលភាព គឺត្រូវពិន័យប្រាក់ចាប់ពី ១០០.០០០-២០០.០០០ដុង។
បទប្បញ្ញត្តិអំពីកម្រិតពិន័យសម្រាប់ធានារ៉ាប់រងចំពោះរថយន្ត គឺនៅរក្សាដូចមុនចាប់ពីឆ្នាំ ២០២៥។ តាមរយៈនោះ នៅចំណុច b ចំណុច c ប្រការ ៤ មាត្រា ១៨ នៃអនុក្រឹត្យលេខ ១៦៨ កំណត់ការពិន័យប្រាក់ចាប់ពី ៤០០.០០០ ដុង - ៦០០.០០០ដុង ចំពោះបទល្មើសមួយក្នុងចំណោមបទល្មើសដូចខាងក្រោម៖
អ្នកបើកបររថយន្ត រថយន្តកង់បួនដឹកមនុស្សមានបំពាក់ម៉ាស៊ីន រថយន្តកង់បួនដឹកទំនិញមានបំពាក់ម៉ាស៊ីន និងរថយន្តផ្សេងៗដែលស្រដៀងគ្នានឹងរថយន្តសម្រាប់អាជីវកម្មដឹកជញ្ជូន ដោយមិនយកតាមលិខិតបញ្ជាក់ធានារ៉ាប់រងកាតព្វកិច្ច រដ្ឋប្បវេណីរបស់ម្ចាស់យានយន្តដែលនៅមានសុពលភាព។
អ្នកបើកបររថយន្ត រថយន្តកង់បួនដឹកមនុស្សមានបំពាក់ម៉ាស៊ីន រថយន្តកង់បួនដឹកទំនិញមានបំពាក់ម៉ាស៊ីន និងរថយន្តផ្សេងៗស្រដៀងគ្នា នឹងរថយន្តដោយគ្មានលិខិតបញ្ជាក់ប័ណ្ណធានារ៉ាប់រងកាតព្វកិច្ចរដ្ឋប្បវេណីរបស់ម្ចាស់រថយន្តដែលនៅមានសុពលភាព។
យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន (អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP ធ្វើវិសោធនកម្មដោយអនុក្រឹត្យលេខ ១២៣/២០២១/NĐ-CP) ដូចខាងក្រោម៖ ពិន័យជាទឹកប្រាក់ចាប់ពី ៤០០.០០០ ដុង - ៦០០.០០០ដុង ចំពោះបទល្មើសមួយក្នុងចំណោមការប្រព្រឹត្តបទល្មើសដូចខាងក្រោម៖ អ្នកបើកបររថយន្ត, ត្រាក់ទ័រ និងប្រភេទយានយន្តដែលស្រដៀងគ្នានឹងរថយន្ត មិនមានឬមិនយកតាមលិខិតបញ្ជាក់ប័ណ្ណធានារ៉ាប់រងកាតព្វកិច្ចរដ្ឋប្បវេណីរបស់ម្ចាស់រថយន្តដែលនៅមានសុពលភាព។
ដូច្នេះ យោងតាមបទប្បញ្ញត្តិថ្មីស្តីពីការពិន័យ រដ្ឋបាល បទល្មើសចរាចរណ៍ចាប់ពីឆ្នាំ ២០២៥ ចំពោះកំហុសដែលមិនមានធានារ៉ាប់រងម៉ូតូចាប់បង្ខំ (ឬធានារ៉ាប់រងម៉ូតូផុតកំណត់) នឹងត្រូវពិន័យជាទឹកប្រាក់ចាប់ពី ២០០.០០០ - ៣០០.០០០ ដុង ជំនួសឱ្យកម្រិតពិន័យចាប់ពី ១០០.០០០ - ២០០.០០០ដុង ដូចសព្វថ្ងៃនេះ៕
ប្រភពៈ Chinhphu.vn - ប្រែសម្រួល៖ មេងលី