តាមរយៈនោះ ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ អ្នកគ្មានកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ឬស្នាក់នៅបណ្តោះអាសន្ន ត្រូវរាយការណ៍ព័ត៌មានអំពីការស្នាក់នៅតាមគំរូ លិខិតរាយការណ៍ផ្លាស់ប្តូរព័ត៌មានស្នាក់នៅនិងដាក់ពាក្យតាមប្រព័ន្ធអនឡាញ ឬតាមរយៈសេវាប្រៃសណីយ៍សាធារណៈដល់ស្ថាប័នចុះបញ្ជីស្នាក់នៅនៅកន្លែងស្នាក់នៅបច្ចុប្បន្ន តាមសេចក្តីកំណត់នៃច្បាប់ស្នាក់នៅ។
រូបថតជាឧទាហរណ៍។
ករណីពុំទាន់មានព័ត៌មានឬព័ត៌មានមិនទាន់ពេញលេញ ច្បាស់លាស់ក្នុងមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជនមូលដ្ឋានទិន្នន័យអំពីការស្នាក់នៅ ដូច្នេះ ស្ថាប័នចុះបញ្ជីស្នាក់នៅនៅកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ប្រជាជន មានករណីយកិច្ចទទួលព័ត៌មាន សំណុំឯកសាររបស់ប្រជាជន ពិនិត្យបញ្ជាក់ អនុវត្តប្រមូលនិងធ្វើបច្ចុប្បន្នភាពព័ត៌មាន ប្រជាជនតាមសេចក្តីកំណត់នៃច្បាប់។
ក្នុងករណីពេលធ្វើការពិនិត្យផ្ទៀងផ្ទាត់ ស្ថាប័នចុះបញ្ជីស្នាក់នៅ ប្រទះឃើញថា ប្រជាជនស្ថិតក្នុងករណីត្រូវផ្ដល់ព័ត៌មានអំពីកន្លែងស្នាក់នៅ ត្រូវមានភារកិច្ចណែនាំនិងតម្រូវឱ្យប្រជាជននោះអនុវត្តការរាយការណ៍ព័ត៌មាន។
ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃដែលស្ថាប័នចុះបញ្ជីស្នាក់នៅតម្រូវឱ្យប្រជាជនផ្ដល់ព័ត៌មានអំពីកន្លែងស្នាក់នៅ ពលរដ្ឋត្រូវមានភារកិច្ចរាយការណ៍តាមសេចក្តីកំណត់។
ក្នុងករណីក្រោយពីការពិនិត្យបញ្ជាក់ព័ត៌មានអំពីការស្នាក់នៅ ដែលប្រជាជនបានរាយការណ៍និងផ្តល់ព័ត៌មាន ប៉ុន្តែមិនទាន់ពេញលេញ ច្បាស់លាស់ ឬមិនអាចពិនិត្យបញ្ជាក់បានព័ត៌មានពីប្រជាជន។
ពេលនោះ ស្ថាប័នចុះបញ្ជីស្នាក់នៅមានឯកសារជាក្រដាស ឬឯកសារអេឡិកត្រូនិក បដិសេធមិនទទួលការរាយការណ៍ព័ត៌មានស្នាក់នៅនិងសំណូមពរប្រជាជននោះរាយការណ៍ឡើងវិញ ដើម្បីពិនិត្យបញ្ជាក់តាមបទប្បញ្ញត្តិ (លើកលែងករណីព័ត៌មានដែលរាយការណ៍ឡើងវិញត្រូវនឹងលទ្ធផលដែលបានបញ្ជាក់ពីមុន)។
រយៈពេលពិនិត្យបញ្ជាក់ឡើងវិញ ត្រូវបានគណនាដូច រយៈពេលពិនិត្យបញ្ជាក់លើកដំបូង។
តាមរយៈការពិនិត្យបញ្ជាក់ ប្រសិនបើមានមូលដ្ឋានកំណត់បញ្ជាក់អ្នកមករាយការណ៍នោះជាពលរដ្ឋវៀតណាម ព័ត៌មានដែលប្រជាជននោះរាយការណ៍ពេញលេញ ច្បាស់លាស់ ស្ថាប័នចុះបញ្ជីស្នាក់នៅផ្តើមដំណើរការប្រមូល និងធ្វើបច្ចុប្បន្នភាពព័ត៌មានប្រជាជននោះចូលមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន។
កិច្ចការនេះដើម្បីស្នើដល់ស្ថាប័នគ្រប់គ្រងអត្តសញ្ញាណ ក្រសួងនគរបាលបង្កើតលេខកំណត់អត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋវៀតណាមតាមសេចក្តីកំណត់នៃច្បាប់។
ស្ថាប័នចុះបញ្ជីស្នាក់នៅមានភារកិច្ចផ្តល់លិខិតបញ្ជាក់ព័ត៌មានអំពីការស្នាក់នៅពេលពលរដ្ឋមានតម្រូវការ៕
យោង៖ tuoitre.vn- មុនី