មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/01/2025 - 16:02

កសិ​ករ​ខ្មែរ​ជា​មួយ​នឹង​ឆន្ទៈ​ចាក​ភាព​ក្រី​ក្រ 

ដោយ​ឆន្ទៈ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក បង​យឿង​ឡាញ់ នៅ​ភូមិ​តាម​សុក​C២ ឃុំ​មី​ទ្វឹង ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង បាន​ជ្រើស​រើស​ទម្រង់​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច ជា​ជំ​ហានៗ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព។

បង​យឿង​ឡាញ់ ជា​មួយ​នឹង​ស្រូវ​កំ​ពុង​ចេញ​ផ្លែ។

បង​យឿង​ឡាញ់ កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ស្ពៃ​ក្ដោប។

មុន​នេះ បង​យឿង​ឡាញ់ រស់​នៅ​ដោយ​ប្រ​កប​ការ​ងារ​ស៊ី​ឈ្នួល។ ធ្លាប់​ធ្វើ​ការ​នៅ​ឃុំ​ដាយ​តឹម ឃើញ​មា​មីង​ខ្មែរ​នៅ​ទី​នេះ​មាន​ជីវ​ភាព​លំ​នឹង​ដោយ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ បង​ឡាញ់​ក៏​រៀន​ពី​បច្ចេក​ទេស​ដាំ​ដុះ​ដែរ។ អស់​រយៈ​ពេល ៣ ឆ្នាំ ធ្វើ​ការ​ឈ្នួល បង​ឡាញ់​សន្សំ​បាន​ទុន​មួយ​ចំ​នួន គាត់​ក៏​សម្រេច​ចិត្ត​ជួល​ដី ២ កុង​នៅ​ក្បែរ​មាត់​ប្រ​ឡាយ​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​សង់​ខ្ទម​ស្លឹក​តូច​មួយ​សម្រាប់​រស់​នៅ។ បង​ឡាញ់ ឱ្យ​ដឹង៖ “អា​ស្រ័យ​បាន​រៀន​ពី​បច្ចេក​ទេស ទើប​ខ្ញុំ​មិន​អល់​អែក​ក្នុង​ការ​ដាំ​ម្ទេស ស្ពៃ​ផ្កា និង​ឪ​ឡឹក។ល។ រក​បាន​ប្រាក់​ចំ​ណូល​ខួប​ឆ្នាំ។ ពិ​សេស ដាំ​ម្ទេស​ក្នុង​រដូវ​វស្សា​លក់​បាន​ថ្លៃ​ចំ​ណេញ​ច្រើន ប៉ុន្តែ​បើ​មិន​ដឹង​ពី​បច្ចេក​ទេស​ដាំ​ម្ទេស​នឹង​ងាយ​កើត​ជំងឺ​រលួយ​ផ្លែ។ បច្ចុប្បន្ន ខ្ញុំ​ដាំ​ម្ទេស ១ កុង​រំ​លង ៣ ថ្ងៃ​ប្រ​មូល​ផល​ម្តង​បាន​ផ្លែ​ជាង ៤០ គី​ឡូ​ក្រាម លក់​ក្នុង​តម្លៃ ៤០.០០០ ដុង​/គី​ឡូ​ក្រាម។ ដាំ​ម្ទេស​ក្នុង​រដូវ​វស្សា ខ្ញុំ​ឧស្សាហ៍​បាញ់​ថ្នាំ​បំ​ប៉ន បង្ការ​ជំងឺ​រទុះ​និង​បាច​ជី NPK សម​ល្មម បាន​ជា​ផ្លែ​ម្ទេស​និង​ដើម​ម្ទេស​មិន​សូវ​កើត​ជំងឺ កាត់​បន្ថយ​ប្រើ​ប្រាស់​ជី URE”។ តាម​សម្ដី​បង​ឡាញ់ ដាំ​ដំ​ណាំ​រួម​ផ្សំ ហត់​នឿយ​ក៏​ពិត​មែន ដ្បិត​អី​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន ប៉ុន្តែ​ប្ដូរ​មក​វិញ​រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​បង្គួរ។ បច្ចុប្បន្ន ខ្ញុំ​ដាំ​ស្ពៃ​ក្ដោប​និង​ស្ពៃ​ផ្កា ១ កុង ដំ​ណាំ​លូត​លាស់​បាន​ជាង ១ ខែ​មក​ហើយ នឹង​ប្រ​មូល​ផល​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។ បង​ឡាញ់ ឱ្យ​ដឹង​បន្ថែម៖ “ឆ្នាំ​នេះ ស្ពៃ​ក្ដោប​សម្រេច​ទិន្ន​ផល​និង​លក់​បាន​តម្លៃ​ល្អ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណេញ​បង្គួរ។ ស្ពៃ​ក្ដោប ងាយ​ស្រួល​ដាំ ស្រោច​ទឹក​ត្រឹម ២ ដង​ក្នុង​មួយ​ថ្ងៃ ដាំ​ចន្លោះ​ពី​គ្នា​ប្រ​ហែល ៦០ សង់​ទី​ម៉ែត្រ បាច​ជី បាញ់​ថ្នាំ​កម្ចាត់​ដង្កូវ​ត្រូវ​តាម​បរិ​មាណ ត្រូវ​ពេល​វេលា ទើប​លូត​លាស់​ល្អ។ មួយ​ថ្ងៃ​ៗ​ខ្ញុំ​នៅ​ចម្ការ​ថែ​ទាំ​ស្ពៃ​ក្ដោប ដក​ស្មៅ ចាប់​ដង្កូវ ស្រោច​ទឹក។ល។ តាម​ដាន​ជា​ប្រ​ចាំ ម្ល៉ោះ​ហើយ​ស្ពៃ​ក្ដោប តែង​ផ្ដល់​ទិន្ន​ផល លក់​បាន​ថ្លៃ ចំ​ណេញ​ច្រើន។ ឆ្នាំ ២០២៣ ខ្ញុំ​ប្រ​មូល​ផល​ស្ពៃ​ក្ដោប ១ កុង​ចំ​ណេញ​ជាង ២០ លាន​ដុង គិត​មធ្យម​ភាគ​ស្ពៃ​ក្ដោប​មួយ​ទម្ងន់​ពី​ ២-៣ គី​ឡូ​ក្រាម​លក់​ក្នុង​តម្លៃ​ជាង ៥.០០០ ដុង​/គី​ឡូក្រាម អា​ស្រ័យ​ដូច្នោះ ទើប​ជីវ​ភាព​ខ្ញុំ​បាន​ធូរ​ធារ”។

ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ទទួល​បាន​ចំ​ណេញ បង​ឡាញ់ បាន​ជួល​ដី ៥ កុង​ផលិត​ពូជ​ស្រូវ ST និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម ម្ល៉ោះ​ហើយ​សម្រេច​ទិន្ន​ផល គុណ​ភាព​និង​ចំ​ណេញ​ខ្ពស់​បង្គួរ។ ក្រោយ​ពី​រយៈ​ពេល ១៥ ឆ្នាំ​ដាំ​ដំ​ណាំ ផលិត​ស្រូវ បង​ឡាញ់ ​សន្សែ​សន្សំ​បាន​ទុន​មួយ​ចំ​នួន​សង់​បាន​ផ្ទះ​តម្លៃ​ជាង ៥០០ លាន​ដុង។ បង​ឡាញ់ ឱ្យ​ដឹង៖ “ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​អាច​សង់​បាន​ផ្ទះ​សម​រម្យ​បែប​នេះ​នោះ​ទេ។ មាន​ផ្ទះ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ដាំ​ដំ​ណាំ និង​ប្រឹង​ប្រែង​សន្សែ​សន្សំ​ទិញ​ដី​ស្រែ​ផលិត​កម្ម ដើម្បី​ធ្វើ​ឱ្យ​ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ”៕

                                   លី​ធាន - ថាច់​ធី

ចែករំលែកអត្ថបទ