30/12/2024 - 12:07

អនុ​វត្តល្អ​ការ​ស្វែង​រក​ជួយ​សង្គ្រោះ​លើ​លំហ​សមុទ្រ 

កង​នា​វា​ចរណ៍​ការ​ពារ​ព្រំ​ដែន​លេខ​២ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជា​អង្គ​ភាព​ចល័ត​ ប្រ​យុទ្ធ​នៅ​លើ​លំ​ហ​សមុទ្រ បាន​ប្រ​គល់​ភារ​កិច្ច​គ្រប់​គ្រងការ​ពារ​អធិប​តេយ្យ​ដែន​សមុទ្រ​របស់​ខេត្ត​សុក​ត្រាំង។ អង្គ​ភាព​បាន​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​ស្វែង​រក​និង​ជួយ​សង្គ្រោះ​នៅ​លើ​លំហ​សមុទ្រ រួម​ចំ​ណែក​កាត់​បន្ថយ​ការ​បាត់​បង់​អាយុ​ជីវិត​មនុស្ស​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

កប៉ាល់​របស់​កម្មា​ភិ​បាល​យុទ្ធ​ជន​កង​នាវា​ចរណ៍​ការ​ពារ​ព្រំ​ដែន​លេខ ២
ល្បាត​ត្រួត​ពិនិត្យ​នៅ​លើ​លំហ​សមុទ្រ។

កំ​ណត់​ច្បាស់​ការ​ស្វែង​រក​និង​ជួយ​សង្គ្រោះ​នៅ​លើ​លំហ​សមុទ្រ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ជា​ប្រ​ចាំ​និង​បន្ត​បន្ទាប់ គណៈ​កម្មា​ធិការ​បក្ស គណៈ​បញ្ជា​ការ​អង្គ​ភាព តែង​រៀប​ចំ​បញ្រ្ជាប​ទិស​ស្លោក “៤ នៅ​នឹង​កន្លែង” រួម​មាន៖ បញ្ជា​ការ​នៅ​នឹង​កន្លែង; កម្លាំង​នៅ​នឹង​កន្លែង; មធ្យោ​បាយ​គ្រឿង​បរិក្ខារ​នៅ​នឹង​កន្លែង និង​ព័ស្តុភារ​នៅ​នឹង​កន្លែង។ ក្នុង​ឆ្នាំ ២០២៤ អង្គ​ភាព​ស្វែង​រក ជួយ​សង្គ្រោះ​ជោគ​ជ័យ​២​ករណី ដោយ​មាន​មធ្យោ​បាយ ២ គ្រឿង និង​នា​វិក ១៨ នាក់។ វរ​សេនីយ៍ ត្រីង្វៀង​ជី​តូង អនុ​ប្រ​ធាន​ក្រុម​នា​វិក​កប៉ាល់ BP ១៨.៩៨.០១ ឱ្យ​ដឹង៖ “លំ​បាក​បំ​ផុត​គឺ​ការ​ស្វែង​រក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​ពេល​យប់ អា​កាស​ធាតុ​មិន​ល្អ រលក​ធំ ខ្យល់​ខ្លាំង បោក​បក់​ខ្លាំងៗ​មក​បះ​កប៉ាល់ ឱ្យ​តែ​ធ្វេស​ប្រ​ហែស​បន្តិច​នឹង​ញុាំង​ឱ្យ​គ្រប់​យ៉ាង​ក្លាយ​ជា​ស្មុគ​ស្មាញ។ ព្រោះ​ហេតុ​នោះ បង​ប្អូន​ក្នុង​កង​ចាំ​បាច់​ត្រូវ​តែ​រហ័ស​រហួន ជាក់​លាក់​ដើម្បី​កៀក​ជិត​និង​ដាក់​ចេញ​នូវ​វិធាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល។ ពេល​ខ្លះ​អា​កាស​ធាតុ​មិន​ល្អ ហេតុ​នោះ​ការ​កៀក​ជិត​កប៉ាល់ រង​គ្រោះ​ត្រូវ​ចំ​ណាយ​ពេល​ច្រើន ប៉ុន្តែ​ជា​មួយ​នឹងការ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការ​ងារ គឺជួយ​សង្គ្រោះ​ជោគ​ជ័យ នាំ​អ្នក​នេសាទ​និង​កប៉ាល់​រង​គ្រោះ​មក​កាន់​ទី​សុវត្ថិ​ភាព។  ផ្តើម​ពី​នោះ មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​អ្នក​នេ​សាទ កាន់​តែ​រឹត​បន្តឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

តាម​ប្រ​សាសន៍​វរ​សេនីយ៍​ត្រី ត្រឹង​ហ្វាង​ថាយ ប្រ​ធាន​កង​នាវា​ចរណ៍​ការ​ពារ​ព្រំ​ដែន​លេខ ២ ជាមួយ​នឹង​ទិស​ស្លោក “ប្តេជ្ញា​ចិត្ត-ទាន់​ពេល-ប្រ​សិទ្ធភាព” កង​នាវា​ចរណ៍​ការ​ពារ​ព្រំដែន​លេខ ២ តែង រក្សា​កប៉ាល់ ០១ គ្រឿង​ធ្វើ​សកម្ម​ភាព ដោយ​មាន​កម្មា​ភិបាល​យុទ្ធ​ជន ០៦ នាក់​ប្រ​ចាំ​ការ​នៅ​កំ​ពង់​ផែ ត្រៀម​ចល័ត​ជួយ​សង្គ្រោះ​នៅ​លើ​លំ​ហ​សមុទ្រ ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង; ធ្វើ​សេនា​ធិការ​ជូន​គណៈ​បញ្ជា​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ ស្វែង​រក​និង​ជួយ​សង្គ្រោះ​គ្រប់​លំដាប់​ថ្នាក់ អនុ​វត្ត​បាន​ល្អ​នូវ​កិច្ច​សហ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ដល់​ទូក​កប៉ាល់​នៅ​លើ​លំហ​សមុទ្រ។ ពេល​មាន​ខ្យល់​ព្យុះ ឬ​សម្ពាធ​ទាប​កើត​ឡើង​នៅ​ជិត​ច្រាំង អង្គ​ភាព​ប្រ​ចាំ​ការ​ត្រៀម​កម្លាំង ១០០% ត្រៀម “បញ្ចេញ​កម្លាំង” តាម​ការ​បញ្ជា​របស់​ថ្នាក់​លើ ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង; រៀប​ចំ​និង​រក្សា​តឹង​រឹង​នូវ​របប​ប្រ​ចាំ​ការ​ប៉ម​យាម ស្វែង​រក​និង​ជួយ​សង្គ្រោះ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទទួល​ព័ត៌​មាន​ទាក់​ទង​ដល់​ការ​ងារ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ ស្វែង​រក​និង​ជួយ​សង្គ្រោះ​អ្នក​នេសាទ​ដែល​កំពុង​ធ្វើ​នេសាទ​លើ​លំហ​សមុទ្រ។

កង​នាវា​ចរណ៍​ការ​ពារ​ព្រំ​ដែន​លេខ ២ នៅ​ទាំង​ធ្វើ​បាន​ល្អ​ការ​ដើរ​ល្បាត ត្រួត​ពិនិត្យ​តស៊ូ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​រត់​គយ គៃ​បន្លំ​ពាណិជ្ជ​កម្ម​នៅ​លើ​លំហ​សមុទ្រ; ឃោសនា ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​អ្នក​នេ​សាទ ដូច​ជា៖ ច្បាប់​ស្តី​ពី​ព្រំ​ដែន​ជាតិ ច្បាប់​សមុទ្រ​វៀត​ណាម; ចលនា​អ្នក​នេ​សាទ​ច្បាម​ដែន​នេ​សាទ ដើម្បី​ទាញ​យក​ជល​ផល​និង​ផល​សមុទ្រ; មិន​បំ​ពាន​ដែន​សមុទ្រ​ប្រ​ទេស​ជិត​ខាង​ពេល​ធ្វើ​នេសាទ​នៅ​លើ​លំហ​សមុទ្រ។ល។ ឆ្លង​តាម​រយៈ​នោះ កង​នាវា​ចរណ៍​ការ​ពារ​ព្រំដែន​លេខ ២ កាន់​តែ​អំ​ណះ​អំ​ណាង​ជា​កម្លាំងស្នូល​ក្នុង​ការ​ជួយ​សង្គ្រោះ និង​ជា​ទី​បង្អែក​របស់​អ្នក​នេសាទ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត៕

                                             លីធាន-វិមាន

ចែករំលែកអត្ថបទ