ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2024 - 09:14

បង្កើន​កិច្ច​សហ​ការ​គ្រប់​គ្រង ការ​ពារ​ព្រំ​ដែន​វៀត​ណាម-កម្ពុ​ជា 

នៅ​ទី​ក្រុង​ហូ​ជី​មិញ បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន (ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម)  សហ​ការ​ជា​មួយបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេម​រភូ​មិន្ទ​កម្ពុជា រៀប​ចំ​កិច្ច​ប្រ​ជុំ​ពិភាក្សា​កិច្ច​សហ​ការ​គ្រប់​គ្រង ការ​ពារ​និង​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​តាម​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា។

លោក​ឧត្តម​សេនីយ៍​ទោ ឡេ​ឌឹក​ថាយ សមា​ជិក​មជ្ឈិម​បក្ស សមា​ជិក​គណៈ​កម្មា​ធិការ​យោ​ធា​មជ្ឈិម មេ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន និង​លោក​ឧត្តម​សេនីយ៍​ឯក ម៉ៅ​សុ​ផាន់ មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេម​រភូ​មិន្ទ​កម្ពុជា ចុះ​ហត្ថ​លេខា​និង​ប្រ​គល់​ឯក​សារ​កំ​ណត់​ហេតុ​ទៅ​វិញ​ទៅ​មក។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ថា ឆ្នាំ​២០២៤ ភាគី​ទាំង​ពីរ​បាន​អនុវត្ត​ការ​ងារ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នៃ​កិច្ច​សហ​ការ រក្សា​រឹង​មាំ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរ សកម្ម​កសាង​ព្រំ​ដែន​សន្តិ​ភាព ស្ថិរ​ភាព​សហ​ប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍន៍ សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​រក្សា​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម សើុប​អង្កេត ទប់​ស្កាត់​បទ​ល្មើស​តាម​ព្រំ​ដែន។ ចាប់​តាំង​ពី​បើក​កិច្ច​ប្រ​ជុំ​នៅ​ខែ​មេ​សា ឆ្នាំ​២០២៣ មក​ទល់​នឹង​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​សហ​ការ​រៀប​ចំ​ដើរ​ល្បាត​ទ្វេ​ភាគី​បាន​ជិត ១០០ លើក ដោយ​មាន​កម្មា​ភិ​បាល យុទ្ធ​ជន​ចូល​រួម​ជាង ២ ពាន់​លើក​នាក់ រួម​ចំ​ណែក​ក្នុង​ការ​គ្រប់​គ្រង ការ​ពារ​និង​រក្សា​ស្ថិរ​ភាព​តំ​បន់​ព្រំ​ដែន ប្រ​ព័ន្ធ​បង្គោល​ព្រំ​ដែន​ជាតិ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ស្ថាប័ន​កិច្ច​ការ​ព្រំ​ដែន​មជ្ឈិម​នៃ​ប្រ​ទេស​ទាំង​ពីរ អនុវត្ត​ឱ្យ​បាន​សម្រេច​រួច​រាល់​ការ​ងារ​កំ​ណត់​សីមា​បោះ​បង្គោល​ព្រំ​ដែន​ដី​គោក សកម្ម​ក្នុង​ការ​ដោះ​ដូរ​ព័ត៌​មាន សហ​ការ​ចាប់​ឃាត់​ខ្លួន​និង​ចាត់​វិធាន​ការ​រាល់​ករណី​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រប់​ប្រ​ភេទ រួម​ចំ​ណែក​ក្នុង​ការ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​តំ​បន់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរ។

ការ​ងារ​ទំ​នាក់​ទំនង​គណៈ​ប្រតិ​ភូ​គ្រប់​លំ​ដាប់​ថ្នាក់ ត្រូវ​បាន​ភាគី​ទាំង​ពីរ​រក្សា​ជា​ប្រ​ចាំ ដោយ​មាន​គណៈ​ប្រតិ​ភូ​ជាង ៤៤០ ក្រុម មាន​កម្មា​ភិ​បាល​ចូល​រួម​ជាង ២ ពាន់​លើក​នាក់ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​បង្កើន​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព មិត្ត​ភាព និង​ពង្រឹង​ទំ​នុក​ចិត្ត​នយោ​បាយ​រវាង​កង​កម្លាំង​នៃ​ប្រ​ទេស​ទាំង​ពីរ។ កិច្ច​ទំ​នាក់​ទំនង​មិត្ត​ភាព ​រវាងប៉ុស្តិ៍​ដំ​ណាក់​ការ​ពារ​ព្រំ​ដែន និង​សេនា​ធិការ​មិត្ត​ភាព បណ្ដុំ​តាំង​ទី​លំ​នៅ​របស់​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន ទំ​នាក់​ទំ​នង​នាយ​ទា​ហាន​វ័យ​ក្មេង ទទួល​បន្ត​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភាគី​ទាំង​សង​ខាង៕

យោង៖ www.bienphong.com.vn-មុនី ​​ 

ចែករំលែកអត្ថបទ