មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/12/2024 - 15:43

តំបន់ជនរួមជាតិខ្មែរនៅវីថាញ់អភិវឌ្ឍឥតឈប់ឈរ 

រយៈពេលកន្លង ក្រុងវីថាញ់មានការរីកចម្រើនដោយឥតឈប់ឈរ សក្តិសមជាមជ្ឈមណ្ឌល របស់ខេត្តហូវយ៉ាង។ ជាមួយគ្នានឹងការរីកចម្រើនរួម ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិមានភាពសមរម្យ ជីវភាពរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្តមានការរីកចម្រើន។

មិនត្រឹមតែផ្លូវគោកបានកសាងរួចរាល់ប៉ុណ្ណោះទេ ប្រព័ន្ធព្រែកប្រឡាយនៅតំបន់ជនរួមជាតិខ្មែរខេត្តហូវយ៉ាង ក៏បានជីកស្ដារជារឿយៗដើម្បីដឹកជញ្ជូនទំនិញ ធានាប្រភពទឹកគ្រប់គ្រាន់សម្រាប់ផលិតកសិកម្ម។

ដោយឧត្តមភាពជាមជ្ឈមណ្ឌលខេត្ត នៅជាប់ព្រំប្រទល់ស្រុកយ៉ុងរៀងនិងស្រុកហ្គក្វាវ ខេត្ត​គៀងយ៉ាង បានជាក្រុងវីថាញ់មានឱកាសជួញដូរទំនិញផ្សេងៗ។ ក្រុងវីថាញ់ មានសង្កាត់និងឃុំចំនួន ៩ ដោយមានប្រជាជនប្រមាណជាង ៧៣.៣២០ នាក់; ក្នុងនោះ ជនរួមជាតិខ្មែរមានប្រមាណ ៤.៥៣៥ នាក់ ស្រូបអត្រា ៦,១៨% នៃចំនួនប្រជាជន។ ជនរួម ជាតិខ្មែរភាគច្រើនរស់នៅសង្កាត់ I, III, IV, VII និងឃុំវីតឹង ហ្វាលឺវ ហ្វាតៀង។ លោក គីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ “អាស្រ័យមានគោលនយោបាយវិនិយោគអនុគ្រោះពិសេសដោយឡែករបស់រដ្ឋពង្រីកបានប្រសិទ្ធភាព ទើបជីវភាពជនរួមជាតិភាគតិចរីកចម្រើន។ ពិសេស គឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បានបើកឱកាសការងាររកស៊ីដល់មនុស្សជាច្រើន។ ផ្ដើមពីនោះ ជីវភាពសេដ្ឋកិច្ចមានការរីកចម្រើន រួមចំណែកធ្វើឱ្យអង្គភាពជាច្រើនចេញផុតពីឃុំ ភូមិលំបាកខ្លាំង។ បច្ចុប្បន្ន ទូទាំងក្រុងវីថាញ់នៅតែ ២ ឃុំប៉ុណ្ណោះដែលចំណុះតំបន់ I នៃតំបន់ជនជាតិភាគតិច គឺឃុំវីតឹងនិងឃុំហ្វាលឺវ”។

បងដាក កំពុងប្រមូលផលត្រឡាចលក់ឱ្យឈ្មួញ ក្នុងតម្លៃ ៤.០០០ ដុង/គីឡូក្រាម។

ទទួលបានការយកចិត្តទុកដាក់របស់ភូមិភាគ មានយុវជនខ្មែរជាច្រើនមានភាពរឹងប៉ឹងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បងលីមិញដាក នៅសង្កាត់ VII ក្រុងវីថាញ រ៉ាយរ៉ាប់៖ “ពេលឃើញស្មៅដុះ ច្រើននៅតាមផ្លូវជាតិ ខ្ញុំក៏ពិភាក្សាជាមួយគណៈគ្រប់គ្រងផ្លូវគោកស្នើសុំដាំត្រឡាច។ ខ្ញុំសន្យាថាមិនធ្វើទ្រើង មិនទុកឱ្យទងត្រឡាចទន្រ្ទានផ្លូវ មិនប៉ះពាល់ដល់ជម្រាលផ្លូវ មិនប៉ះពាល់ដល់ដីរបៀងផ្លូវថ្នល់។ល។ ខ្ញុំតែងអនុវត្តត្រូវតាមកិច្ចសន្យានិងកំពុងប្រមូលផលត្រឡាច។ នេះជាប្រភេទត្រឡាចដាំសម្រាប់ធ្វើតំណាប់ ផ្លែខ្លះមានទម្ងន់ជាង ១០ គីឡូក្រាម ដូច្នោះ ត្រឡាចដែលដាំតាមបណ្ដោយសងខាងផ្លូវនេះ ខ្ញុំប្រមូលផលបានជិត ៤ តោន”។

លោក លឺវវ៉ាន់យូ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងវីថាញ់ បានមានប្រសាសន៍ ការអនុវត្តគម្រោងអភិវឌ្ឍអប់រំវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករតំបន់ជនជាតិភាគតិច ក្រុងវីថាញ់បានសហការរៀបចំបណ្តុះបណ្ដាលវិជ្ជាជីវៈ ១១ វគ្គ ជូនពលករចំនួន ២៧៥ នាក់នៅចំណុះ ឃុំវីតឹងនិងហ្វាលឺវ ថវិកាសរុប ៧៥៤ លានដុង។ ជាពិសេស គឺគម្រោងថែទាំសុខភាពប្រជាជន លើកកម្ពស់កាយសម្បទារបស់ជនជាតិភាគតិច បង្ការប្រឆាំងការខ្វះអាហារូបត្ថម្ភលើកុមារនៅឃុំវីតឹងនិងហ្វាលឺវ គិតជាថវិកាសរុប ៣៨១ លានដុង។

អ្នកមីង យ័ញធីយ៉ាត នៅឃុំហ្វាលឺវ ឱ្យដឹង៖ “រដ្ឋបានយកចិត្តទុកដាក់តាំងពីការងារធ្វើរហូតដល់ថែទាំសុខភាព ម៉្លោះហើយ នៅភូមិខ្ញុំអ្នកណាក៏ខិតខំប្រឹងប្រែងធ្វើការងាររកស៊ីមិនឱ្យចាញ់នរណាឡើយ។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំសង្កេតឃើញក្នុងភូមិស្រុកគ្មាននៅស្ថានភាពផឹកស្រាបង្កអុកឡុកដូចពីមុនទៀត ដ្បិតអីយុវជនភាគច្រើនទៅធ្វើការនៅតាមសហគ្រាស។ អាស្រ័យមានប្រាក់ខែលំនឹង ទើបផ្ទះណាក៏មានម៉ូតូ ទូរទស្សន៍និងទូទឹកកកសម្រាប់ប្រើប្រាស់”៕

                                 ហាថាញ់ - ថាច់ធី

ចែករំលែកអត្ថបទ