18/11/2024 - 15:53

ប្រសិទ្ធ​ភាព​នៃ​គម្រោង​លេខ ១៣៧១ 

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង “លើក​កម្ពស់​តួនាទី​របស់​កម្លាំង​កង​ទ័ព​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ ចលនា​ប្រ​ជា​ជន​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន” ដំ​ណាក់​កាល​២០២១​-២០២៧ (”ហៅ​កាត់​ថា គម្រោង​លេខ ១៣៧១”)។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​ស្មារតី​គោ​រព​ច្បាប់​ដល់​កម្មា​ភិបាល​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ ធានា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត។

 កម្មា​ភិបាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​អ្នក​នេ​សាទ។

តាម​ប្រ​សាសន៍​លោក​វរសេ​នីយ៍​ឯក ង្វៀង​ទ្រីវ​ម៉េន ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ឱ្យ​ដឹង ក្រោយ​ពី​រយៈ​ពេល​៣​ឆ្នាំ​អនុវត្ត​គម្រោង​លេខ ១៣៧១ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត បាន​ផ្តុំ​កម្លាំង ពង្រឹង​កង​ជួរ​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ ចាប់​ពី​ថ្នាក់​ខេត្ត​ដល់​មូល​ដ្ឋាន និង​បាន​បំ​ពាក់​បំប៉ន ហ្វឹក​ហាត់ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ប្រតិ​បត្តិ​ការ; បង្កើត​និង​រក្សា​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ក្រុម​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន។ មក​ដល់​ពេល​នេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង មាន​វាគ្មិន​ផ្នែក​ច្បាប់​០១ នាក់ នៅ​ថ្នាក់​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន វា​គ្មិន​ផ្នែក​ច្បាប់​០៥​នាក់ នៅ​ថ្នាក់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​និង​មាន​វា​គ្មិន​ផ្សព្វ​ផ្សាយ​ច្បាប់ ២២​នាក់​នៅ​ថ្នាក់​មូល​ដ្ឋាន។ បណ្តា​ស្ថាប័ន​និង​អង្គ​ភាព​ទាំង​អស់​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាន​រៀប​ចំ “ទិវា​ច្បាប់” បាន​៥២១​លើក ទាក់​ទាញ​កម្មាភិ​បាល​ជាង​៥.៥០០​នាក់​ចូល​រួម; រៀប​ចំ​ផ្សព្វ​ផ្សាយ​ជា​លក្ខណៈ​ប្រ​មូល​ផ្តុំ​បាន​២៧​លើក ដោយ​មាន​អ្នក​ស្តាប់​ចំ​នួន​២.៨០០​នាក់; ផ្សព្វ​ផ្សាយ​រាយ​ប៉ាយ​ដល់​ប្រ​ជា​ជន ១២.៦៨៥​គ្រួ​សារ; ចែក​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ជាង​៤០.០០០​សន្លឹក។ល។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​កម្មា​ភិបាល យុទ្ធ​ជន​នៃ​អង្គ​ភាព​និង​ប្រ​ជា​ជន ឱ្យ​គោ​រព​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​និង​លក្ខន្តិកៈ សេចក្តី​កំ​ណត់​នានា​អំពី​តំបន់​ការ​ពារ​ព្រំ​ដែន​សមុទ្រ។

លោក​វរសេនីយ៍​ត្រី ហូមិញ​ធៀង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ មាន​ប្រ​សាសន៍៖ “អង្គ​ភាព​តែង​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្ម​ការ​និង​ព្រះ​ចៅ​អធិ​ការ​វត្ត​នានា ដើម្បី​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន គោល​នយោ​បាយ​ច្បាប់ សកម្ម​ភាព​របស់​រដ្ឋ​និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន។ ផ្សព្វ​ផ្សាយ​ពី​ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ខាង​ក្រៅ ដែល​មាន​បំ​ណង​បំបែក​បំបាក់​ធ្លុង​មហា​សាមគ្គី​ជន​ជាតិ​និង​សាសនា ។ល។ ដល់​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ឱកាស​បុណ្យ​ទាន​និង​ចូល​ឆ្នាំ​ថ្មី។ អា​ស្រ័យ​ហេតុ​នេះ ​ជន​រួម​ជាតិ​បាន​លើក​កម្ពស់​ស្មារតី​ចូល​រួម​សកម្ម​ភាព​សាសនា ត្រូវ​តាម​គោល​លំ​នាំ “អនុ​វត្ត​ល្អ​ការ​ងារ​សង្គម ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា” រួម​កម្លាំង​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំបន់​តាំង​ទី​លំ​នៅ រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព​នយោ​បាយ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ”។ លោក​វរសេនីយ៍​ត្រី សុក​ឌុង ស្នង​ការ​នយោ​បាយ​រង​និង​ជា​ប្រ​ធាន​ក្រុម​ចលនា​មហា​ជន​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា មាន​ប្រ​សាសន៍៖ “អង្គ​ភាព​តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ច្នៃ​ប្រ​តិដ្ឋ អនុវត្ត​ប្រ​កប​ដោយ​ភាព​បត់​បែន និង​ធ្វើ​ពិពិធ​កម្ម ទម្រង់​រូប​ភាព និង​វិធី​សាស្ត្រ​នៃ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ ដើម្បី​ឱ្យ​កង​ទ័ព​និង​ជន​រួម​ជាតិ​ខ្មែរ​ងាយ​យល់ ងាយ​ចាំ​និង​ងាយ​អនុវត្ត​ជាក់​ស្តែង។ ជា​ពិសេស គឺ​ផ្សព្វ​ផ្សាយ​ពី​វេទិកា​សិក្ខា​សា​លា​និង​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​តាម​រយៈ​ល្ខោន​សម្តែង។ ពិធី​ប្រ​ឡង​ស្វែង​យល់​ច្បាប់​ដោយ​រូប​ភាព​នៃ​ការ​ធ្វើ​តេស្ត; ផ្សព្វ​ផ្សាយ​ពីគំរូ​មនុស្ស​ល្អ ការ​ងារ​ល្អ​ក្នុង​ការ​គោ​រព​ច្បាប់​និង​ក្រឹត្យ​វិន័យ...៕

                           លីធាន - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ