ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/11/2024 - 16:39

បង្រៀន​ចម្រៀង របាំ ភ្លេង​ប្រ​ជា​ប្រិយ ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​នៅ​គៀង​យ៉ាង 

- ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ទើប​ចេញ​សេចក្តី​សម្រេច​ស្តី​ពី​ការ​រៀប​ចំ​បើក​ថ្នាក់​ហ្វឹក​ហាត់ បំ​ប៉ន​មុខ​ជំ​នាញ  វិជ្ជា​ជីវៈ​បង្រៀន​ផ្នែក​វប្ប​ធម៌​អរូបី។

ឈុត​របាំ​ខ្មែរ។ រូប៖ យ្វី​ខូយ

ជាក់​ស្តែង ក្រ​សួង​នឹង​រៀប​ចំ​បើក​បង្រៀន​៣​ថ្នាក់  រួម​មាន៖ ថ្នាក់​ហ្វឹក​ហាត់​បង្កើន​សមត្ថ​ភាព​អភិ​រក្ស ពង្រីក​សិល្បៈ​ចម្រៀង​ធែន - ចា​ប៉ី​របស់​ជន​ជាតិ​តៃ នុង នៅ​ស្រុក​លុក​ង៉ាង ខេត្ត​បាក់​យ៉ាង;  ថ្នាក់​ហ្វឹក​ហាត់​បង្កើន​សមត្ថ​ភាព​អភិរក្ស ពង្រីក​វប្ប​ធម៌​ប្រ​ពៃ​ណី និង​បង្រៀន​សិល្បៈ ប្រ​គំ​គង​ឃ្មោះ​ក្នុង​សហ​គមន៍​បណ្តា​ជន​ជាតិ​ភាគ​តិច នៅ​ស្រុក​កា​រ៉ុង​ប៉ា ខេត្ត​យ៉ា​ឡាយ និង​ថ្នាក់​ហ្វឹក​ហាត់​ចម្រៀង​ប្រ​ជា​ប្រិយ របាំ​ប្រ​ជា​ប្រិយ ភ្លេង​ប្រ​ជា​ប្រិយ​ ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង។ តាម​ការ​គ្រោង​ទុក ថ្នាក់​បង្រៀន​នេះ នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។

ថ្នាក់​រៀន​សំ​ដៅ​ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ភព​កម្លាំង​វិនិ​យោគ​របស់​រដ្ឋ​សង្គម​ និង​សហ​គមន៍​ក្នុង​ការ​អភិរក្ស ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច។ ឆ្លង​តាម​រយៈ​នោះ ជួយ​ជំ​រុញ​លើក​ទឹក​ចិត្ត​ជន​រួម​ជាតិ​ភាគ​តិច ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​សកម្ម​ភាព​អភិរក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌៕

                        យ្វីឡឺ- លី​សៀ 

ចែករំលែកអត្ថបទ