04/11/2024 - 15:07

បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច 

ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច- សង្គម នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០២៥ (​ហៅ​កាត់​ថា កម្ម​វិធី)។ តាម​រយៈ​នោះ បាន​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​កសាង​តំបន់​ជន​បទ​កាន់​តែ​សម្បូរ​សប្បាយ​និង​ស្រស់​ស្អាត។

បង​ស្រី​ឡឹម​ធី​ហៀង ចិញ្ចឹម​សត្វ​និង​ដាំ​ដំ​ណាំ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ក្នុង​ឆ្នាំ​២០២៤ កម្ម​វិធី​បាន​បែង​ចែក​ប្រ​ភព​ទុន​ជាង​១០,៧​ពាន់​លាន​ដុង។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ ស្រុក​បាន​វិនិ​យោគ​ទៅ​លើ​ការ​កសាង​សំ​ណង់​ផ្លូវ​ជន​បទ​ចំ​នួន​២​ខ្សែ; ជួស​ជុល​និង​ថែ​រក្សា​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន​១៣; ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ជូន​៦៦​គ្រួ​សារ និង​ប្តូរ​មុខ​របរ​ជូន​៣០​គ្រួ​សារ ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​ជូន​២៦​គ្រួ​សារ; ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​៣៣​គ្រួ​សារ ចូល​រួម​ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ។ លើស​ពី​នេះ ស្រុក​ក៏​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​កម្ម​ករ​ខ្មែរ​២៣៤​នាក់។ល។ អា​ស្រ័យ​ហេតុ​នេះ ជន​រួម​ជាតិ​ខ្មែរ​មាន​ផ្ទះ​សម្បែង​រស់​នៅ​លំ​នឹង មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​លំ​នឹង​ជីវ​ភាព។

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

បង​ស្រី គឹម​ធី​យៀង នៅ​ភូមិ​តា​ឃ្វិច B ឃុំ​ធ្វឹង​ហ្វា បាន​ឱ្យ​ដឹង៖  “អា​ស្រ័យ​មាន​កម្ម​វិធី​វិនិ​យោគ ទើប​ខ្ញុំ​មាន​ផ្ទះ​សម​រម្យ​សម្រាប់​រស់​នៅ។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ឧបត្ថម្ភ​គោ​២ក្បាល​និង​ឱ្យ​បុល​ដើម​ទុន​អនុគ្រោះ ម្ល៉ោះ​ហើយ ខ្ញុំ​មាន​ប្រាក់​ប្រ​កប​របរ​រក​ស៊ី។ ខ្ញុំ​ឆ្លៀត​យក​ដី​តាម​មាត់​ប្រ​ឡាយ​ដើម្បី​ដាំ​ដំ​ណាំ​និង​ដាំ​ស្មៅ​ចិញ្ចឹម​គោ។ ឥឡូវ​នេះ   ដំ​ណាំ​លក់​បាន​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ ចំ​ណែក​គោ​ក៏​ធំ​ធាត់​ល្អ​ដែរ។ ប្ដី​ខ្ញុំ​ធ្វើ​ជាង​សំ​ណង់ ឯ​កូន​ខ្ញុំ​ធ្វើ​កម្ម​ករ​ក្រុម​ហ៊ុន​ជល​ផល ក៏​រក​បាន​ប្រាក់​ចំ​ណូល ជីវ​ភាព​គ្រួសារ​ខ្ញុំ​បាន​លំ​នឹង​ជា​បណ្ដើរៗ។ បង​ស្រី ឡឹម​ធី​ហៀង នៅ​ឃុំ​ភូតឹង បាន​ឱ្យ​ដឹង៖ “អា​ស្រ័យ​មាន​កម្ម​វិធី​ជំ​នួយ​សង់​លំ​នៅ​ឋាន ទើប​ខ្ញុំ​សង់​បាន​ផ្ទះ​សម្បែង​សម​រម្យ​សម្រាប់​រស់​នៅ និង​បាន​បុល​ប្រាក់​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ខ្ញុំ​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​គោ​និង​ដាំ​ដំ​ណាំ។ ចំ​ណែក​កូន​ស្រី​បាន​រៀន​របរ​កាត់​ដេរ​ដោយ​ឥត​គិត​ថ្លៃ ហើយ​បាន​សមា​គម​នារី​ឧទ្ទេស​នាម​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។ ឥឡូវ​នេះ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​ចិញ្ចឹម​សត្វ​និង​ដាំ​ដំ​ណាំ ទើប​ជីវ​ភាព​គ្រួ​សារ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង”។

លោក​ង្វៀង​វ៉ាន់​មី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ មាន​ប្រ​សាសន៍៖ “កម្ម​វិធី​ផ្ដល់​ផល​ជា​វិជ្ជ​មាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ ផ្តើម​ពី​នោះ អត្រា​គ្រួសារ​ក្រី​ក្រ​បាន​ថយ​ចុះ​ជា​លំ​ដាប់ ហើយ​អត្រា​គ្រួ​សារ​អ្នក​គ្រាន់​បើ ធូរ​ធារ​ក៏​កើន​ឡើង។  ស្រុក​នឹង​ផ្តុំ​កម្លាំង​រំសាយ​ដើម​ទុន​ដែល​នៅ​សេស​សល់ ដើម្បី​ជួយ​ប្រ​ជា​ជន​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ក៏​ដូច​ជា​វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ជន​បទ”៕

              យ៉ីអាញ - សុផន

ចែករំលែកអត្ថបទ