ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/10/2024 - 16:49

មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​រណ​សិរ្ស​មាតុ​ភូមិវៀត​ណាម លើក​ទី​១០ អា​ណត្តិ​កាល ២០២៤-​២០២៩ 

ជា​មួយ​នឹង​ស្មារតី “សា​មគ្គី - ប្រ​ជា​ធិប​តេយ្យ - ផ្លាស់​ថ្មី - ច្នៃ​ប្រ​តិដ្ឋ - អភិវឌ្ឍន៍” មហា​សន្និ​បាត តំ​ណាង​ទូទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ទី​១០ អា​ណត្តិ​កាល ២០២៤-​២០២៩ បាន​សម្រេច​នូវ​ខ្លឹម​សារ​ដែល​បាន​ដាក់​ចេញ​និង​ប្រ​កប​ដោយ​ជោគ​ជ័យ​ល្អ​ប្រ​សើរ។

សមមិត្ត ឌោ​វ៉ាន់​ចៀង សមា​ជិក​ការិយា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិការ​​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម នីតិកាល​ទី​១០ តំ​ណាងក្រុម​គណៈ​ប្រតិភូ​ប្រ​ធាន​គណៈ​កម្មា​ធិការ​​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ នីតិកាល​ទី​១០ សម្ដែង​សេចក្តី​ប្ដេជ្ញា​ចិត្ត។  រូប៖ TTXVN

របាយ​ការណ៍​នយោ​បាយ​របស់​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម នីតិ​កាល​ទី​៩ បាន​លើក​ជូន​មហា​សន្និ​បាត និង​បទ​អន្ត​រាគមន៍​នៅ​ក្នុង​មហា​សន្និ​បាត អំ​ណះ​អំ​ណាង៖ ក្នុង​អំ​ឡុង៥​ឆ្នាំ​កន្លង ក្នុង​បរិបទ​ដែល​ស្ថាន​ភាព​ពិភព​លោកនិង​តំបន់​មាន​ការ​ប្រែ​ប្រួល​ច្រើន រហ័ស​ ស្មុគ​ស្មាញ ពិបាក​ប៉ាន់​ស្មាន; ស្ថាន​ភាព​ក្នុង​ប្រ​ទេស​ក៏​មាន​ការ​លំ​បាក សាក​ល្បង​មិន​តិច​ដែរ  បំ​ផុត​គឺ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ដ៏​កាច​សា​ហាវ Covid-១៩។ ប៉ុន្តែ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​បក្ស; កិច្ច​សហ​ការ​កាន់​តែ​ជិត​ស្និទ្ធ​និង​មាន​ប្រ​សិទ្ធ​ភាព​របស់​រដ្ឋា​ភិបាល គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា  គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់; ភាព​ម្ចាស់​ការច្នៃ​ប្រតិដ្ឋ​និង​សកម្ម​របស់​អង្គ​ការ​សមា​ជិក​នានា; ការ​គាំ​ទ្រ​របស់​សហ​គមន៍​អា​ជីវ​កម្ម និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ឃើញ​ថា ការ​ងារ​រណ​សិរ្ស​បន្ត​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ គ្រប់​ជ្រុង​ជ្រោយសម្រេច​ទិស​ដៅ ភារ​កិច្ច​ដែល​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ទី​៩ បាន​ដាក់​ចេញ និង​ភារ​កិច្ច​កើត​ឡើង​ជាក់​ស្តែង។ ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ត្រូវ​បាន​រក្សា​លំ​នឹង​ចំ​ណង​ទំ​នាក់​ទំ​នង​មិន​អាច​កាត់​ផ្ដាច់​បាន និង​ភាព​ជឿ​ជាក់​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​និង​រដ្ឋ តែង​បាន​ពង្រឹង​និង​ពង្រីក​ដោយ​ឥត​ឈប់​ឈរ។ តួនា​ទី​ស្នូល​នៃ​នយោ​បាយ ការ​ទទួល​ខុស​ត្រូវ​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម អង្គ​ការ​នយោ​បាយ-​សង្គម និង​អង្គ​ការ​សមា​ជិក​នានាដែល​ជា​ស្នូល គឺ​សម្ពន្ធ​ភាព​រវាង​វណ្ណៈ​កម្ម​ករ-កសិករ-កង​ជួរ​បញ្ញ​វន្ត បាន​បញ្ចេញ​កម្លាំង​ក្នុង​ការ​ចលនា ប្រ​មូល​ផ្តុំ​និង​កៀរ​គរ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាន់​យ៉ាង​ច្រើន​កុះ​ករ អនុវត្ត​បាន​ល្អ​នូវ​បេស​កម្ម​កសាង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ ដោយ​យក​ទិស​ដៅ សន្តិ​ភាព ឯក​រាជ្យ ប្រ​ជា​ធិប​តេយ្យ សម្បូរ​រុង​រឿង ស៊ី​វិល័យ សុភ​មង្គល ធ្វើ​ជា​ចំ​ណុច​ស្រប​ព្រួត​ដៃ គិត​គូរ​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ...។

មហា​សន្និ​បាត​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​និង​កម្ម​វិធី​សកម្ម​ភាព​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម អា​ណត្តិ​កាល ២០២៤​-២០២៩។

នៅ​ក្នុង​អង្គ​សន្និ​បាត​លើក​ទី​មួយ គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម នីតិ​កាល​ទី ១០ បាន​ពិគ្រោះ​យោ​បល់​ប្រជា​ធិប​តេយ្យ ចាត់​អ្នក​តំ​ណាង​៦៧​រូប ចូល​រួម​ជា​គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ខ្វះ​៥​រូប​នឹង​ត្រូវ​បាន​បន្ត​ពង្រឹង​ក្នុង​អា​ណត្តិ​នេះ។ អង្គ​សន្និ​បាត​បាន​ពិគ្រោះ​យោ​បល់​ប្រជា​ធិប​តេយ្យ ​ចាត់​សមា​ជិក​គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម នីតិ​កាល​ទី ១០ ចំ​នួន​៤​រូប​ចូល​រួម​ក្នុង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​​ភូមិ​វៀត​ណាម នីតិ​កាល​ទី១០។ ឆ្លង​តាម​រយៈ​នោះ លោក ឌោវ៉ាន់​ចៀង សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស លេខា​ប្រតិភូ​បក្ស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម នីតិ​កាលទី​១០។

ជា​មួយ​នឹង​ស្មារតី “សាមគ្គី - ប្រជា​ធិប​តេយ្យ - ផ្លាស់​ថ្មី - ច្នៃ​ប្រតិដ្ឋ - អភិវឌ្ឍន៍” មហា​សន្និ​បាត ជា​សារ​និង​ការ​អំ​ពាវ​នាវ​ដល់​ជន​រួម​ជាតិ​ទូទាំង​ប្រ​ទេស និង​ជន​រួម​ជាតិ​នៅ​ក្រៅ​ប្រ​ទេស​ក្លៀវ​ក្លា ប្តេជ្ញា​ចិត្ត​ពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូវ​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ; លើក​កម្ពស់​ឆន្ទៈ​ម្ចាស់​ការ​ខ្លួន​ទីពឹង​ខ្លួន ច្នៃ​ប្រ​តិដ្ឋ ឆ្លង​កាត់​ការ​លំ​បាក សាក​ល្បង; យក​ទិស​ដៅ “ប្រ​ជា​ជន​សម្បូរ​សប្បាយ ប្រ​ទេស​រឹង​មាំ ប្រជា​ធិប​តេយ្យ សម​ធម៌ អារ្យ​ធម៌” ធ្វើ​ជា​ចំណុច​ស្រប; រួម​គ្នា​គិត​គូរ​ជោគ​វាសនា​របស់​ប្រ​ទេស​ជាតិ ឈាន​ចូល​យុគ​សម័យ​ថ្មី-យុគ​សម័យ ឈាន​ឡើង​អភិវឌ្ឍន៍​របស់​ប្រ​ជា​ជាតិ ខិត​ខំ​អនុវត្ត​ជោគ​ជ័យ​យុទ្ធ​សាស្ត្រអភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម ១០​ ឆ្នាំ (២០២១-​២០៣០) សម្រេច​ទិស​ដៅ យុទ្ធ​សាស្ត្រ ១០០ ​ឆ្នាំ​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស ១០០ ​ឆ្នាំ​បង្កើត​សា​ធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​វៀត​ណាម បច្ចុប្បន្ន​ជា​សា​ធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម៕

       យោង៖ mttqhanoi.org.vn - វិមាន

ចែករំលែកអត្ថបទ