14/10/2024 - 16:01

អភិ​រក្ស ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ភាគ​តិច 

ខេត្ត​សុក​ត្រាំង បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​៦ ស្ដី​ពី​ "អភិ​រក្ស ពង្រីក​តម្លៃ​វប្ប​ធម៌ ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​របស់​ជន​រួម​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍” ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច- សង្គម​របស់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ​ដំ​ណាក់​កាល​២០២១ - ២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) លើ​ភូមិ​សាស្រ្ត​ខេត្ត។

អ្នក​មីង​ទ្រីវ​ធី​វូយ មាន​លក្ខណៈ​សម្បត្តិ​កាន់​តែ​ល្អ​សម្រាប់​បង្ហាត់​បង្រៀន​សិល្បៈ​
គូរ​គំ​នូរ​លើ​កញ្ចក់។

ខេត្ត​សុក​ត្រាំង បាន​ធ្វើ​ការ​ពិនិត្យ​មើល​ចុះ​បញ្ជីស​មុច្ច័យ ចង​ក្រង​ឯក​សារ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​៥​លើក រួម​មាន៖ ពិនិត្យ​មើល ចុះ​បញ្ជីសមុច្ច័យ​ទូក-ង ទូក​គែ​ហ៊ៅ; អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​របរ​ត្បាញ​កក់​និង​សិល្បៈ​គូរ​គំ​នូរ​លើ​កញ្ចក់​របស់​ជន​រួម​ជាតិ​ខ្មែរ; ធ្វើ​ការ​ពិនិត្យ​មើល ចុះ​បញ្ជីសមុច្ច័យ ចង​ក្រង​ឯក​សារ​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​នៃ​ការ​សរ​សេរ​អក្សរ​ក្បាច់​របស់​ជន​ជាតិ​ចិន​នៅ​ក្រុង​សុក​ត្រាំង។ល។ រៀប​ចំ​អភិ​រក្ស​ពិធី​បុណ្យ​ផ្សេងៗ​របស់​បណ្ដា​ជន​ជាតិ​ភាគ​តិច មាន​ដូច៖ ពិធី​បុណ្យ​កម្សាន្ត​ភូមិ​របស់​ជន​រួម​ជាតិ​ខ្មែរ; ពិធី​សែន​ក្បាល​ទឹក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីរួម​ខេត្ត​វិញ​ចូវ និង​ពិធី​បុណ្យ​ធាក់​គង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ចូវ​ថាញ់។ល។

 ​​ ភ្លេង​ពិណ​ពាទ្យ​កំ​ពុង​បាន​ជន​រួម​ជាតិ​ខ្មែរ​អភិ​រក្ស និង​បង្ហាត់​បង្រៀន​ដល់​
អ្នកស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។

ទន្ទឹម​នឹង​នោះ ខេត្ត​នៅ​ទាំង​បើក​ថ្នាក់​ហ្វឹក​ហាត់ បំ​ពាក់​បំ​ប៉ន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ បង្ហាត់​បង្រៀន​វប្ប​ធម៌​អរូបី​ចំ​នួន​៦​ថ្នាក់; បង្កើត​ក្លិប​ សកម្ម​ភាព​វប្ប​ធម៌​ប្រ​ជា​ប្រិយ​នៅ​តាម​ភូមិ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​បាន​៤​ក្លិប; ឧបត្ថម្ភ​សម្ភារៈ​ជូន​ក្រុម​សិល្បៈ​ប្រ​ពៃ​ណី​ចំ​នួន​២៨​ក្រុម​ក្នុង​ចំ​ណោម​ក្រុម​សិល្បៈ​ប្រ​ពៃ​ណី​ទាំង​៨០​ក្រុម ផ្ដល់​ជូន​ទូនិង​សៀវ​ភៅ​ដល់​ឃុំ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ចំ​នួន​៩៧​ទូ; ផ្ដល់​ជូន​សម្ភារៈ​វប្ប​ធម៌​កី​ឡា ចំ​នួន​១២៤ ជូន​ភូមិ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ឧបត្ថម្ភ​សិប្ប​ករ​ជន​ជាតិ​ភាគ​តិច​ក្នុង​ការ​បំ​ពាក់​បំ​ប៉ន​ បង្ហាត់​បង្រៀន​វិជ្ជា​ជីវៈ​ជូន​ដល់​អ្នក​ស្នង​បន្ត​វេន។ល។ សរុប​ថវិកា​ជាង​៤៤,៧​ពាន់​លាន​ដុង។ មីង​ទ្រីវ​ធី​វូយ នៅ​ភូមិ​ភឿក​ទ្វឹង ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “មុន​នេះ ខ្ញុំ​បង្រៀន​សិល្បៈ​គូរ​គំ​នូរ​លើ​កញ្ចក់​ជួប​ការ​លំ​បាក​យ៉ាង​ច្រើន  ពី​ព្រោះ មាន​តែ​ល្វែង​ផ្ទះ​ប្រក់​ស្លឹក​មួយ​តូច​នៅខាង​ក្រោយ​សម្រាប់​ធ្វើ​ជា​កន្លែង​បង្ហាត់​បង្រៀន​ដល់​សិក្ខា​កាម។ ចាប់​តាំង​ពី​បាន​កម្ម​វិធី​វិនិ​យោគ​សង់​បន្ទប់​រៀន​  ទិញ​តុ​តាំង​និង​ឧបករណ៍​ផ្សេងៗ​សម្រាប់​បម្រើ​ដល់​សិល្បៈ​គូរ​គំ​នូរ​ ក៏​មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​មក​រៀន រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា អភិរក្ស​សិល្បៈ​គូរ​គំ​នូរ​លើ​ក​ញ្ចក់​របស់​ជន​រួម​ជាតិ​ខ្មែរ”។

តាម​ប្រ​សាសន៍​លោក លឺវ​ហ្វាង​លី នា​យក​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង ផ្ដើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ល្អ​ពិ​សេស​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត ​ត្រូវ​បាន​ថែ​រក្សា អភិរក្ស​និង​ពង្រីក។ មន្ទីរ​កំ​ពុង​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ពិ​និត្យ​ដាក់​​ឱ្យ​ប្រើ​គម្រោង “ថែ​រក្សា ជួស​ជុល​ ស្ដារ​ឡើង​វិញ​នូវ​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត-វប្ប​ធម៌​លើ​ភូមិ​សាស្រ្ត​ខេត្ត ដំ​ណាក់​កាល​២០២៣-​២០២៨” និង “គម្រោង​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ជាតិ ពិធី​ប្រ​ណាំង​ទូក-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង ដំ​ណាក់​កាល​២០២៣​- ២០២៨”៕

                                    យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ