មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/09/2024 - 14:37

ច្នៃ​កាក​សំ​ណល់​ទៅ​ជា​ទឹក​លាង​ចាន​ជីវ​សាស្រ្ត

បង​ដោ​ហុង​ស្វឹង នៅ​សង្កាត់​ឡេ​ប៊ិញ ខ័ណ្ឌ​កៃរុាំង ក្រុង​កឹង​ធើ បាន​ស្រាវ​ជ្រាវ​និង​ផ្ដើម​អា​ជីព​ដោយ​ជោគ​ជ័យ​បាន​ទីផ្សារ​ទទួលយក​ផលិត​ផល “ទឹក​លាង​ចាន​ជីវ​សាស្រ្ត​ពី​សំ​បក​ផ្លែ​ឈើ Onic”។

បង​ដោ​ហុង​ស្វឹង បង្ហាញ​ពី​ដំ​ណាក់​កាល​នៃ​ការ​ត្រាំ​សំ​បក​ផ្លែ​ឈើ​សម្រាប់
ផលិតទឹកលាងចានជីវសាស្រ្ត។

ដើម​ឆ្នាំ ២០២៣ បង​ស្វឹង បាន​ស្រាវ​ជ្រាវ​ពិ​សោធន៍​ជាក់​ស្ដែង​លើ​កាក់​សំ​ណល់​សរីរាង្គ​ជា​ច្រើន​ប្រ​ភេទ​ពី​សំ​បក​ក្រូច​ថ្លុង សំ​បក​ម៉ាក​ប្រាង សំ​បក​ក្រូច​ពោធិ៍​សាត់  សំ​បក​ក្រូច​ឆ្មារ   សំ​បក​ម្នាស់ ។ល។ ដើម្បី​ស្រាវ​ជ្រាវ​បង្កើត​ទឹក​លាង​ចាន​ជីវ​សាស្រ្ត។ វត្ថុ​ធាតុ​ដើម​ត្រូវ​បាន​លាង​ជម្រះ​កម្ចាត់​ជាតិ​កខ្វក់ ដើម្បី​ដំ​ណាក់​កាល​ឡើង​ដំ​បែ​កាន់​តែ​ងាយ​ស្រួល ជៀស​វាង​ធ្វើ​ឱ្យ​វត្ថុ​ធាតុ​ដើម​ខូច។ បង​ស្វឹង ឱ្យ​ដឹង៖ “ចាប់​ផ្ដើម​ធ្វើ​ដំ​បូង ខ្ញុំ​បាន​ប្រើ​ប្រាស់​ធុង​ជា​ច្រើន​ដាក់​ត្រាំ​សំ​បក​ផ្លែ​ឈើ​ដោយ​ឡែក​ពី​គ្នា។ វិធី​ធ្វើ​នេះ ជួយ​ខ្ញុំ​ជ្រើស​រើស​បាន​វត្ថុ​ធាតុ​ដើម​សម​ស្រប ដើម្បី​ផលិត​ជា​ទឹក​លាង​ចាន​ជីវ​សាស្រ្ត​ល្អ​បំ​ផុត។ ឆ្លង​តាម​រយៈជ្រើស​សម្រាំង ខ្ញុំ​ប្រើ​សំ​បក​ក្រូច​និង​សំ​បក​ម្នាស់​សម្រាប់​ផលិត​ទឹក​លាង​ចាន​ជីវ​សាស្រ្ត”។

បន្ទាប់​ពី​ជ្រើស​រើស​ប្រ​ភេទ​សំ​បក​ផ្លែ​ឈើ​សម​ស្រប បង​ស្វឹង បាន​ត្រាំ​វា​ជា​មួយ​នឹង​សំ​បក​ក្រូច​ពោធិ៍​សាត់ ឬ​ម្នាស់​ចំ​នួន ៣ គី​ឡូ​ក្រាម រួម​ជា​មួយ​ស្ករ​ពណ៌​ត្នោត ១ គី​ឡូ​ក្រាម​និង​ទឹក​ស្អាត។ តាម​ការ​រៀប​រាប់​របស់​បង​ស្វឹង ដំ​ណាក់​កាល​ត្រាំ​រហូត​ដល់​បង្កើត​ផលិត​ផល​អាច​ប្រើ​ប្រាស់​បាន ត្រូវ​ចំ​ណាយ​ពេល​យ៉ាង​ហោច ៣ ខែ។ ដំ​បូង​ឡើយ ដោយ​សារ​មិន​ទាន់​មាន​បទ​ពិសោធន៍ ផលិត​ផល​ដែល​ផលិត​ចេញ​មាន​ធុំ​ក្លិន​ខ្លាំង ទុក​មិន​បាន​យូរ។ មិន​រា​ថយ បង​ស្វឹង បាន​អនុវត្ត​ចំ​ណេះ​ដឹង​ដែល​បាន​រៀន​ស្វែង​យល់​ដំ​ណើរ​ការ​ផលិត​ទឹក​លាង​ចាន​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និង​ពិ​គ្រោះ​យោ​បល់​ជា​មួយ​សាស្រ្តា​ចារ្យ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ដើម្បី​កែ​លម្អ​ដំ​ណើរ​ការ​ផលិត​បន្តិច​ម្តងៗ។

រហូត​មក​ទល់​ពេល​នេះ បង​ស្វឹង ម្ចាស់​ការ​បាន​ដំ​ណើរ​ការ​ផលិត​ទឹក​លាង​ចាន ហើយ​ត្រូវ​បាន​ទីផ្សារ​ទទួល​យក។ បច្ចុប្បន្ន ជា​មធ្យម​រៀង​រាល់ ៣ ខែ​ម្តង បង​ស្វឹង​ផលិត​បាន​ទឹក​លាង​ចាន​ជាង ២០០ លី​ត្រ លក់​ក្នុង​តម្លៃ ៣០​.០០០ ដុង ក្នុង ១ លីត្រ។ តាម​ប្រ​សាសន៍​បង​ស្វឹង យោង​តាម​ប្រ​ភេទ​សំ​បក​ផ្លែ​ឈើ គឺ​រយៈ​ពេល​ត្រាំ​និង​ឡើង​ដំ​បែ​ដោយ​ធម្ម​ជាតិ​ពី ៤០ - ៤៥ ថ្ងៃ ជួន​កាល​រហូត​ដល់​៣ ខែ។ បច្ចុប្បន្ន ផលិត​ផល​របស់​បង​ស្វឹង បាន​លក់​ភាគ​ច្រើន​ទៅ​កាន់​អតិថិ​ជន​ដែល​ស្គាល់​និង​នៅ​ក្នុង​សិក្ខា​សា​លា ឬ​សន្និ​សីទ​វិទ្យា​សាស្រ្ត​លើ​ភូមិ​សាស្រ្ត​ក្រុង។ ដោយ​សារ​ជួប​លំ​បាក​អំ​ពី​ប្រ​ភព​ទុន ដំ​ណើរ​ការ​ផលិត​ទឹក​លាង​ចាន​របស់​បង​ស្វឹង ភាគ​ច្រើន​ធ្វើ​ដោយ​ដៃ ម្ល៉ោះ​ហើយ​ចំ​នួន​ផលិត​ផល​សម្រេច​បាន​មិន​ច្រើន ហើយ​ចំ​ណាយ​ពេល​ក៏​ច្រើន​ទៀត។

ចែក​រំលែក​អំ​ពី​ផែន​ការ​ក្នុង​អនា​គត បង​ស្វឹង ឱ្យ​ដឹង៖ “បច្ចុប្បន្ន និន្នា​ការ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ធម្ម​ជាតិ​ដោយ​គ្មាន​សារ​ធាតុ​គីមី​ពុល កំពុង​ពេញ​និយម​ខ្លាំង។ ប្រ​សិន​បើ​អាច​ធ្វើ​បាន​ ខ្ញុំ​នឹង​វិនិ​យោគ​លើ​គ្រឿង​ចក្រ និង​ឧបករណ៍​សម្រាប់​ត្រាំ​និង​ចម្រាញ បង្កើន​ចំ​នួន​ផលិត​ផល។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​អា​ជីវ​កម្ម លក្ខណៈ​គ្រួសារ ស្លាក​សញ្ញា​ទំ​និញ និង​នីតិ​វិធី​ចាំ​បាច់​ដើម្បី​ឱ្យ​ផលិត​ផល​មាន​ប្រ​ភព និង​ពង្រីក​ទី​ផ្សារ”៕

              កា​សែត​កឹង​ធើ​អន​ឡាញ - ថាច់​ធី

ចែករំលែកអត្ថបទ