គណៈកម្មាធិការប្រជាជនស្រុកទ្រីតូង ខេត្តអាងយ៉ាង រៀបចំជោគជ័យពិធីប្រណាំងគោប្រពៃណីស្រុកទ្រីតូង លើកទី ១៨ ឆ្នាំ២០២៤ ស្របឱកាសពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ នៅទីលានវាលស្រែប្រណាំងគោស្រុកទ្រីតូង (មណ្ឌលកីឡា-ទេសចរណ៍តាប៉ា-ស្វាយចេក)។
ទោះបីមេឃភ្លៀង ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរជាច្រើននៅតែមកទស្សនា
គាំទ្រពិធីប្រណាំគោនៅស្រុកទ្រីតូង។
សកម្មភាពបោលប្រណាំងយ៉ាងស្វិតស្វាញ។
ពិធីប្រណាំងគោប្រពៃណីស្រុកទ្រីតូង លើកទី ១៨ ឆ្នាំ២០២៤ បានទាក់ទាញម្ចាស់គោចូលរួមមាន ២០ នឹម មកពីឃុំ ទីប្រជុំជននានាលើភូមិសាស្ត្រស្រុក ប្រណាំងតាមរូបភាពជម្រុះដោយផ្ទាល់ គូឈ្នះឈានចូលជុំបន្ទាប់។ ក្នុងវគ្គប្រណាំងនីមួយៗ គោទាំង ២ នឹមត្រូវឆ្លងកាត់ជុំបង្ហូរនិងជុំព្រលែងដើម្បីកំណត់ឈ្នះចាញ់។ លើទីលានប្រណាំង ប្រសិនបើមានគោមួយនឹមបំពានលក្ខន្តិកៈ បោលចេញពីគន្លងផ្លូវប្រណាំង បំបោលជាន់នង្គ័លគូប្រកួតខាងមុខ។ល។ នឹងត្រូវជម្រុះដោយផ្ទាល់។ គូប្រកួតឈ្នះដោយស្វ័យប្រវត្តិឈានទៅជុំបន្ទាប់។
ពិធីប្រណាំងគោប្រពៃណីស្រុកទ្រីតូង គឺជាព្រឹត្តិការណ៍សកម្មភាពប្រចាំឆ្នាំដើម្បីអំណរបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ រួមចំណែកពង្រីកអត្តសញ្ញាណវប្បធម៌និងកសាងផែនមហាសាមគ្គីជនជាតិ ធ្វើឱ្យជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរនៅតំបន់ភ្នំ តំបន់ព្រំដែនកាន់តែសម្បូរបែប៕
យោង៖ កាសែតអាងយ៉ាង-មុនី