ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2024 - 09:36

កា​សែត​កឹង​ធើ សហ​ការ​រៀប​ចំ​រាត្រី​ពេញ​បូណ៌​មី​នៅ​ស្រុក​ថើយ​ឡាយ

សាខា​បក្ស ៥ បក្ខ​ភាគ​កា​សែត​កឹង​ធើ សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​រដ្ឋ​បាល​ស៊ី​វិល​ក្រុង​កឹង​ធើ និង​សម្ព័ន្ធ​យុវ​ជន​ស្រុក​ថើយ​ឡាយ ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ស្វឹង​A រៀប​ចំ​រាត្រី​ពេញ​បូណ៌​មី ក្រោម​ប្រ​ធាន​បទ “បុណ្យ​សែន​ព្រះ​ខែ​នៃ​ក្តី​ស្រ​ឡាញ់” ជូន​អា​ហា​រូប​ករណ៍​និង​អំ​ណោយ​ដល់​កុមារ​នៅ​ឃុំ​ចំ​នួន ២ គឺ​ឃុំ​ទ្រឿង​ស្វឹង A និង​ទ្រឿង​ស្វឹង​ B ស្រុក​ថើយ​ឡាយ។

តំ​ណាង​សាខា​បក្ស៥ បក្ខ​ភាគ​កា​សែត​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ
សង្វាត​រៀន​សូត្រ។

សមមិត្ត​ង្វៀង​វ៉ាន់​ហ្វាង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុកថើយ​ឡាយ
ជូន​អា​ហា​រូប​ករណ៍​សិស្ស​ក្រី​ក្រ ​សង្វាត​រៀន​សូត្រ។

តំ​ណាង​អ្នក​ឧបត្ថម្ភ​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ។

តំ​ណាង​សមា​គម​សហ​ព័ន្ធ​នា​រី​ក្រុង និង​ភូមិ​ភាគ​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ
សង្វាត​រៀន​សូត្រ។

តំ​ណាង​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ដល់​អ្នក​ឧបត្ថម្ភ។

តំ​ណាង​សាខា​បក្ស​៥ បក្ខ​ភាគ​កា​សែត​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ
សង្វាត​រៀន​សូត្រ។

អ្នក​តំ​ណាង​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​ប្អូនៗ។

នៅ​រាត្រី​ពេញ​បូណ៌​មី​នេះ មាន​កុមារ​ជា​ជន​ជាតិ​ខ្មែរ​និង​កុមារ​ដែល​មាន​ស្ថាន​ភាព​គ្រួសារ​លំ​បាក ៤០ នាក់​បាន​ទទួល​អា​ហា​រូប​ករណ៍​ (៥០០.​០០០​ដុង/ចំ​ណែក)។ អា​ហា​រូប​ករណ៍​អា​ស្រ័យ​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ពិ​គ្រោះ​គំរូ​ប្លង់​សំ​ណង់​ត្រុក​ភឿង និង​សប្បុ​រស​ជន​ម្នាក់​នៅ​ខណ្ឌ​និញ​កេវ​ធ្វើ​ហិរញ្ញ​ប្ប​ទាន។ ដើម្បី​ញ៉ាំង​រាត្រី​ពេញ​បូណ៌​មី​កាន់​តែ​មាន​អត្ថ​ន័យ សា​ខា​បក្ស ៥ សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថាប័ន​រដ្ឋ​បាល​ស៊ី​វិល​ក្រុង​កឹង​ធើ បាន​ចលនា​ផ្សារ​ទំ​នើប Co.opmart កឹង​ធើ អង្គ​ភាព​និង​សប្បុ​រស​ជន​ឯ​ទៀត។ល។ ជូន​អំ​ណោយ​ឱកាស​បុណ្យ​សែន​ព្រះ​ខែ (នំ ​ចង្កៀង​គោម ទឹក​ដោះ) អំ​ណោយ​មួយ​ចំ​ណែកៗ​មាន​តម្លៃ ១៥០.០០០ ដុង ជូន​កុមារ​នៅ​ឃុំ​ចំ​នួន ២ គឺ​ឃុំ​ទ្រឿង​ស្វឹង A និង​ទ្រឿង​ស្វឹង B៕

ថាញ់​ឡុង-វិមាន

ចែករំលែកអត្ថបទ