បន្ទាប់ពីព្រឹត្តិការណ៍ Olympic Paris ឆ្នាំ២០២៤ បិទបញ្ចប់ កីឡាវាយសីពិភពលោក មានការចែកដៃគ្នាគួរឱ្យស្រណោះ។ អ្នកខ្លះលាលះពីអាជីព អ្នកខ្លះលាពីមិត្តរួមក្រុម ដើម្បីចាប់គូជួយណែនាំសិស្សប្អូនជំនាន់ក្រោយ។ល។ ក្ដីស្រណោះនេះ ដោយសារពួកគាត់សុទ្ធតែជាកីឡាករឆ្នើម។

កីឡាករ Lee Yang (ខាងឆ្វេង) និងមិត្តរួមក្រុមទទួលបានមេដាយមាសអូឡាំពិកឆ្នាំ ២០២៤។
ការលាគ្នាគួរឱ្យស្រណោះបំផុតនោះ គឺកីឡាការិនី He Bing Jiao ម្ចាស់មេដាយប្រាក់អូឡាំពិក ឆ្នាំ ២០២៤។ នាងជាកីឡាការិនីជនជាតិចិនថ្នឹកដៃឆ្វេង មានស្មារតីនឹងនរក្នុងការប្រកួត និងមានអាកប្បកិរិយាប្រកួតល្អអស្ចារ្យ។ ក្នុងអាជីពប្រកួតរបស់ខ្លួន អ្នកគាំទ្រ មិនដែលឃើញនាងប្រើល្បិចឬបង្ហាញអាកប្បកិរិយាមិនសមសួនលើទីលានឡើយ។ ពិសេស គឺអាកប្បកិរិយាគោរពចំពោះដៃគូនិងអ្នកគាំទ្រ។ នាងតែងវាយសម្រុកនៅពេលមានឱកាសម្តងៗ។ មិនអាចបដិសេធទេពកោសល្យរបស់នាងទេ ប៉ុន្តែដោយសាររងរបួសនិងមានអត្តពលិកដ៏ឆ្នើមជាច្រើនក្នុងវ័យស្របាលគ្នាទាំងក្នុងនិងក្រៅប្រទេស ធ្វើឱ្យនាងមិនអាចផ្លោះឡើងបានទៀត។ ដណ្តើមបានមេដាយប្រាក់ដ៏មានតម្លៃនេះ គឺជាការខិតខំគួរឱ្យសរសើររបស់កីឡាការិនីវាយសីដ៏គួរឱ្យស្រឡាញ់រូបនេះ។ ម្ចាស់ជើងឯកពិភពលោកកីឡាវាយសីខ្លឹមសារគូបុរស-នារីជនជាតិ កូរ៉េខាងត្បូង Chea Yu Jung ក៏បានលាលះពីអាជីព បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដែរ។ នេះជាការលាគ្នាដ៏គួរឱ្យស្រណោះរបស់ក្រុមកូរ៉េខាងត្បូង ប៉ុន្តែសមហេតុផលពីព្រោះ កីឡាករ Chea មានអាយុជិត៣០ឆ្នាំហើយ និងគប្បីបង្កើតឱកាសឱ្យយុវវ័យបានចូលក្រុមជម្រើសផង។
ឯតទគ្គជនខ្លឹមសារគូបុរសតៃវ៉ាន់ Lee Yang ក៏បានលាលះពីអាជីព ធ្វើជាគ្រូបង្វឹកបន្ទាប់ពីរួមជាមួយមិត្តរួមក្រុមការពារមេដាយមាសអូឡាំពិកដោយជោគជ័យ។ ស្នាដៃរបស់ពួកគាត់ប្រហែលជានឹងពិបាកមានគូណាបំបែកបានក្នុងពេលដ៏វែងខាងមុខនេះ។ល។ អតីតមិត្តរួមក្រុមរបស់ Yang គឺកីឡាករ Wang Chi Lin នឹងចាប់ដៃគូជាមួយកីឡាករមានវ័យក្មេងជាង ដើម្បីដឹកនាំយុវវ័យជំនាន់ក្រោយ។ ការលាគ្នាគួរឱ្យស្រណោះ ក្រោយពីបានប្រកួតគូជាមួយគ្នាអស់១៣ ឆ្នាំ នោះគឺ គូបុរស-នារីជនជាតិជប៉ុន កីឡាករ Yuta Wantanabe និងកីឡាការិនី Arisa Higashino។ នេះក៏ជាគូបុរស-នារីដែលការពារមេដាយសំរឹទ្ធ ដោយជោគជ័យក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤។ គូនេះបានអ្នកគាំទ្រស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង ពីព្រោះពួកគេលេងយល់ចិត្តគ្នានិងមានអាកប្បកិរិយាលេងបានល្អ។ បន្ទាប់ពីពានរង្វាន់ Japan Open ៧៥០ លើទីលានម្ចាស់ផ្ទះ កីឡាករ Wantanabe នឹងប្រកួតជាមួយកីឡាការិនីកើតឆ្នាំ២០០៥ នោះគឺ Maya Taguchi។ ចំណែកកីឡាការិនី Arisa នឹងល្បងកម្លាំងលើខ្លឹមសារគូនារី មិត្តរួមក្រុមថ្មីរបស់នាង កំពុងបានថ្នាក់ដឹកនាំក្រុមនារីជប៉ុនពិចារណានៅឡើយ។ គូនារីលេខ១ពិភពលោកក៏បែកគ្នាដែរ ក្រោយឈ្នះមេដាយមាស Olymoic Paris។ នេះគឺជាគូបង្កើតឯតទគ្គកម្ម ពួកគេបានសម្រេចកម្រងសមុច័្ចយមេដាយនៃកីឡាវាយសីពិភពលោក។ ការចែកដៃគ្នានេះដើម្បីដឹកនាំយុវវ័យជំនាន់ក្រោយមុនពេលលាលះអាជីព គឺជាទិសដៅដ៏ត្រឹមត្រូវដែលក្រុមជម្រើសចិនអនុវត្តមានប្រសិទ្ធភាពអស់រយៈពេលជាច្រើនឆ្នាំ។
ការឈប់ប្រឡុកលើទីលានវាយសី ខណៈពេលកំពុងឈានដល់ចំណុចកំពូល ប្រកួតបានល្អគឺមិនមែនជាការងាយស្រួលនោះទេ។ ប៉ុន្តែ ប្រការនោះជាអនុស្សាវរីយ៍ដ៏ល្អក្នុងចិត្តអ្នកគាំទ្រ ពេលនិយាយដល់ពួកគេ។ ការស្ដាយស្រណោះរបស់អ្នកគាំទ្រ នឹងបន្តពីពេលនេះរហូតដល់ចុងឆ្នាំ ពេលរាជនី Tai Tzu Ying និង Ratchanok Intanon ប្រកាសចែកដៃគ្នា៕
ហាថាញ-វិមាន