02/09/2024 - 09:14

កា​តព្វ​កិច្ច​ហិរញ្ញ​វត្ថុ​ពេល​ផ្ទេរ​កម្ម​សិទ្ធិ​លំ​នៅ​ឋាន​សង្គម​កិច្ច

អំពី​កា​តព្វ​កិច្ច​ហិ​រញ្ញ​វត្ថុ នៅ​ពេល​ផ្ទេរ​កម្ម​សិទ្ធិលំ​នៅ​ឋាន​សង្គម​កិច្ច៖ គប្បី​បែង​ចែក​ផ្ទេរ​កម្ម​សិទ្ធិលំ​នៅ​ឋាន​សង្គម​កិច្ច ជា​ផ្ទះ​ល្វែង​ឬ​លំ​នៅ​ឋាន​ឯក​ជន (ផ្ទះ​មាន​ភ្ជាប់​នឹង​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី) គឺកា​តព្វ​កិច្ច​ហិរញ្ញ​វត្ថុ​នៅ​ពេល​អនុវត្ត​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ក៏​ខុស​គ្នា​ដែរ។

 ​​ រូប​ថត​ជា​ឧទា​ហរណ៍។

ជាក់​ស្ដែង​ចំ​ពោះ​ផ្ទះ​ល្វែង អ្នក​ផ្ទេរ​កម្ម​សិទ្ធិ​នឹង​បាន​លើក​លែង​ប្រាក់​ប្រើ​ប្រាស់​ដី ហើយ​គ្រាន់​តែ​បង់​ពន្ធ​លើ​ប្រាក់​ចំ​ណូល​តាម​បទប្បញ្ញត្តិ​ប៉ុណ្ណោះ (ចំ​ណុច e ប្រ​ការ១ មាត្រា​៨៩ ច្បាប់​លំ​នៅ​ឋាន ឆ្នាំ​២០២៣)។

បទ​ប្បញ្ញត្តិ​នេះ មាន​អត្ថ​ប្រ​យោជន៍​ជាង​បើ​ប្រៀប​នឹង​បទ​ប្បញ្ញត្តិ​មុន គឺ​ត្រូវ​បង់​៥០%​ថ្លៃ​ប្រើ​ប្រាស់​ដី​ដែល​បែង​ចែក​ឱ្យ​ផ្ទះ​ល្វែង ពេល​ផ្ទេរ​កម្ម​សិទ្ធិ​ផ្ទះ​ល្វែង។

ចំ​ពោះ​លំ​នៅ​ឋាន​សង្គម​កិច្ច​ឯក​ជន នៅ​ពេល​លក់​បន្ត​ទៀត អ្នក​ផ្ទេរ​កម្ម​សិទ្ធិ​ត្រូវ​បង់​ពន្ធ​៥០%​ថ្លៃ​ប្រើ​ប្រាស់​ដី​និង​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំ​ណូល​តាម​បទប្បញ្ញត្តិ (មា​ត្រា​៤២​នៃ​អនុក្រឹត្យ​លេខ ១០០/២០២៤ និង​មាត្រា​៦​នៃ​អនុក្រឹត្យ​លេខ ១០៣/​២០២៤)។

នេះ​ជា​បទ​ប្បញ្ញត្តិ​មាន​អត្ថ​ប្រ​យោជន៍​ជាង​បើ​ប្រៀប​នឹង​បទប្បញ្ញត្តិ​មុន គឺ​ត្រូវ​បង់​ពន្ធ​១០០%​ថ្លៃ ប្រើ​ប្រាស់​ដី យោង​តាម​តម្លៃ​ដី​ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ប្រ​កាស​ជា​ធរ​មាននៅ​ពេល​ដែល​ផ្ទេរ​កម្ម​សិទ្ធិ​លំ​នៅ​ឋាន៕

   យោង tuoitre.vn -ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ