ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/09/2024 - 09:13

ក្រុង​កឹង​ធើ រៀប​ចំ​ពិ​ធី​ខួប​អនុស្សាវ​រីយ៍ ៧៩ ឆ្នាំ​ទិវា​បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​និង​បុណ្យ​ជាតិ​២​កញ្ញា

គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ទើប​រៀប​ចំពិ​ធី​ខួប​អនុស្សាវ​រីយ៍ ៧៩ ឆ្នាំ ទិ​វា​បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ (១៩/៨/​១៩៤៥ - ១៩/៨/​២០២៤) និង​បុណ្យ​ជាតិ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២/៩/​១៩៤៥ - ២/៩/​២០២៤)។

​​ អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​ដើម្បី​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៧៩ ឆ្នាំ ទិវា​បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​និង​ទិវា​បុណ្យ​ជាតិ ២ កញ្ញា។  រូប​ថត៖ ថាយ​យុង

នៅ​ក្នុង​ពិធី​ជួប​ជុំ​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​នូវ​ប្រ​វេណី​បដិវត្តន៍​ដ៏​ក្លា​ហាន​របស់​ប្រ​ជា​ជាតិ​វៀត​ណាម។ មុន​នេះ ៧៩ ឆ្នាំ ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស បាន​ក្រោក​ឡើង​ព្រមៗ​គ្នា​ធ្វើ​បដិវត្តន៍​ភ្លូក​ទឹក​ភ្លូក​ដី វាយ​កម្ទេច​នឹម​ត្រួត​ត្រា​អា​ណា​និគម​និយម​បា​រាំង និង​ហ្វា​ស៊ិស​ជប៉ុន ផ្តួល​រលំ​របប​សក្តិ​ភូមិ​រាប់​ពាន់​ឆ្នាំ។ ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ ១៩៤៥ នៅ​ទី​លាន​បា​ឌិញ (ហា​ណូយ) ជំ​នួស​មុខ​រដ្ឋា​ភិបាល​បណ្តោះ​អា​សន្ន លោក​ប្រ​ធាន​ហូ​ជី​មិញ អាន​សេចក្តី​ប្រ​កាស​ឯក​រាជ្យ បង្កើត​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម ជា​រដ្ឋ​កម្ម​ករ- កសិ​ករ​ដំ​បូង​នៅ​អា​ស៊ី​អា​គ្នេយ៍ (បច្ចុប្បន្ន ជា​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម)។ បដិវត្តន៍​ខែ​សី​ហា ទទួល​បាន​ជោគ​ជ័យ និង​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិ​បតេយ្យ​វៀត​ណាម ត្រូវ​បាន​បង្កើត​ឡើង បើក​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​ប្រ​ជា​ជាតិ ជំ​រុញ​ប្រ​ទេស​យើង​ឆ្ពោះ​ទៅ​កាន់​យុគ​ស​ម័យ​ថ្មី យុគ​ឯក​រាជ្យ ប្រ​ជា​ជាតិ ផ្សារ​ភ្ជាប់​នឹង​សង្គម​និយម។ ប្រ​ជា​ជន​យើង បាន​រើ​បម្រះ​ពី​ស្ថាន​ភាព​ទា​សករ ក្រោក​ឡើង​ធ្វើ​ជា​ម្ចាស់​ទឹក​ដី និង​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួន​ឯង។

ឈុត​សម្ដែង​សិល្បៈ​ស្វា​គមន៍​ក្នុង​ពិធី​ជួប​ជុំ​អប​អរ​សា​ទរ​ខួប​លើក​ទី ៧៩ ឆ្នាំ ទិ​វា​បដិវត្តន៍​ខែ​សីហា ទទួល​បាន​ជោគ​ជ័យ​និង​ទិវា​បុណ្យ​ជាតិ ២ កញ្ញា។ រូប​ថត៖ ថាយ​យុង

រួម​ជា​មួយ​សម្ទុះ​បដិវត្តន៍​ទូ​ទាំង​ប្រ​ទេស ព្រឹក​ថ្ងៃ​ទី ២៦ ខែ​សី​ហា ឆ្នាំ​១៩៤៥ ប្រ​ជា​ជន​ប្រ​មាណ​ជាង ២០.០០០ នាក់ នៅ​ទី​រួម​ខេត្ត​កឹង​ធើ​និង​ក្នុង​ខេត្ត បាន​នាំ​គ្នា​ទៅ​កាន់​ព្រ​លាន​បាល់​ទាត់​កឹង​ធើ ដើម្បី​ចូល​រួម​មិទ្ទិញ​ទ្រង់​ទ្រាយ​ធំ; ទន្ទឹម​នឹង​នោះ បង្ហាញ​មុខ​គណៈ​កម្មា​ធិការ​រំ​ដោះ​ជាតិ​ខេត្ត។ បន្ទាប់​ពី​នោះ ក្រុម​បាតុ​ករ​ដើរ​ដង្ហែ​ក្បួន​តាម​ដង​វិថី​ក្នុង​ទីរួម​ខេត្ត ឆ្ពោះ​ទៅ​វិមាន​សាតី។ នៅ​ចំ​ពោះ​មុខ​នៃ​ការ​ក្រោក​ឡើង​របស់​មហា​ជន ចៅ​ហ្វាយ​ខេត្ត លឺវ​វ៉ាន់​តាវ បង្ខំ​ត្រូវ​តែ​ប្រ​គល់​រដ្ឋ​អំ​ណាច​ឱ្យ​តំ​ណាង​នៃ​គណៈ​កម្មា​ធិ​ការ​រំដោះ​ជាតិ ព្រម​ទាំង​ប្រ​កាស​រំសាយ​រដ្ឋ​អំ​ណាច​អា​យ៉ង​ក្នុង​ទូទាំង​ខេត្ត។ ថ្ងៃ​ទី ២៨ ខែ​សី​ហា ឆ្នាំ ១៩៤៥ គណៈ​កម្មា​ធិការ​រដ្ឋ​បាល​ណាម​បូ បាន​ចេញ​សេចក្តី​ប្រ​កាស​បង្កើត​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កឹង​ធើ អា​ស្រ័យ​សម​មិត្ត ត្រឹង​វ៉ាន់​ខែវ ធ្វើ​ជា​ប្រ​ធាន។ ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​នេះ ឋិត​ថេរ​ជាង​កន្លះ​សត​វត្សរ៍​នៃ​របប​អា​ណា​និគម សក្តិ​ភូមិ លើ​មាតុ​ភូមិ​កឹង​ធើ ត្រូវ​បាន​បញ្ចប់​ជួយ​ឱ្យ​ប្រ​ជា​ជន​កឹង​ធើ ឆ្ពោះ​ទៅ​កាន់​យុគ​សម័យ​ថ្មី​នៃ​ឯក​រាជ្យ សេរី​ភាព។

ស្នង​បន្ត​ប្រ​វេណី​បដិវត្តន៍​ដ៏​ក្លា​ហាន រយៈ​ពេល ៧៩ ឆ្នាំ​កន្លង បក្ខ​ភាគ​កឹង​ធើ​បាន​ដឹក​នាំ​ចលនា​បដិវត្តន៍​ដណ្តើម​បាន​ជោគ​ជ័យ​ដ៏​ត្រ​ចះ​ត្រ​ចង់​ជា​ច្រើន ជំ​រុញ​កឹង​ធើ​កាន់​តែ​មាន​ការ​រីក​ចម្រើន ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​បង្វែរ​តាម​ទិស​ដៅ​កំ​ណើន​សមា​មាត្រ​សេ​វា​កម្ម​និង​ឧស្សា​ហកម្ម ជា​ជំ​ហានៗ​អំ​ណះ​អំ​ណាង ពី​តួនា​ទី​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ល។ មាន​មោទ​នភាព​ចំ​ពោះ​បក្ស​ដ៏​រុង​រឿង អ៊ំ​ហូ​ដ៏​មហិ​មា ប្រ​ជា​ជាតិ​វៀត​ណាម​វីរ​ភាព; ជឿ​ជាក់​លើ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​បក្ស​បដិវត្តន៍​ពិត​ប្រា​កដ និង​កម្លាំង​មហា​សាមគ្គី​ទូទាំង​ប្រ​ជា​ជាតិ​វៀត​ណាម ទូ​ទាំង​បក្ស ទូ​ទាំង​កង​ទ័ព ទូ​ទាំង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ប្តេជ្ញា​កសាង​ក្រុង​កាន់​តែ​ស៊ី​វិល័យ​ទំ​នើប៕

                                        PV-មុនី

ចែករំលែកអត្ថបទ