29/07/2024 - 14:39

ចាប់​ពី​ថ្ងៃ​ទី១ ខែ​សី​ហា ប្លង់​រឹង​នឹង​មាន​ឈ្មោះ​ហៅ​ថ្មី

ច្បាប់​ដី​ធ្លី ឆ្នាំ​២០២៤ មាន​សុពល​ភាព​ចាប់ពី​ថ្ងៃ​ទី១ ខែ​សី​ហា ឆ្នាំ​២០២៤ ប្លង់​រឹង​ដែល​ផ្ដល់​ជូន​ប្រ​ជា​ជន​នឹង​មាន​ឈ្មោះ​ហៅ​ថ្មី គឺ “ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី”។

 ​​ រូប​ថត​ជា​ឧទាហរណ៍។

តាម​ច្បាប់​ដី​ធ្លី ឆ្នាំ២០២៤ មាន​និយម​ន័យ៖ “ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី”  គឺ​ជា​លិខិត​បញ្ជាក់​គតិ​យុត្តិ ដើម្បី​រដ្ឋ​បញ្ជាក់​ពី​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន ដែល​មាន​សិទ្ធិ​ប្រើ​ប្រាស់​ដី សិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី។

ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី ដែល​រដ្ឋ​ផ្ដល់​ជូន​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី មាន​ដូច​ជា ផ្ទះ​សំ​ណង់​ផ្សេងៗ​ភ្ជាប់​ជា​មួយ​ដី​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់។

ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ភ្ជាប់​ជា​មួយ​ដី​តាម​សេចក្ដី​កំ​ណត់​របស់​ច្បាប់​ដែល​ពាក់​ព័ន្ធ នឹងត្រូវ​បាន​អនុវត្ត​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​នេះ  មាន​តម្លៃ​ផ្លូវ​ច្បាប់​ប្រ​ហាក់​ប្រ​ហែល​នឹង​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី​នៃ​ច្បាប់​នេះ។

អា​ស្រ័យ​ហេតុ​នោះ ពេល​ច្បាប់​ដី​ធ្លី​ឆ្នាំ​២០២៤ មាន​សុពល​ភាព ប្លង់​រឹង​នៅ​តែ​ត្រូវ​ចាត់​ទុក​ជា​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី រួម​មាន​ទាំង​ផ្ទះ​និង​សំ​ណង់​ផ្សេងៗភ្ជាប់​ជា​មួយ​ដី។  ប្រ​ការ​ដែល​ខុស​គ្នា​នោះ​គឺ អ្នក​តាក់​តែង​ច្បាប់​មិន​បាន​រៀប​រាប់​កម្ម​សិទ្ធិ​ផ្ទះ​ចូល​ក្នុង​ប័ណ្ណ​នេះ ប៉ុន្តែ​បាន​រួម​បញ្ចូល​ក្នុង​ក្រុម “ទ្រព្យ​សម្បត្តិ​ភ្ជាប់​ជា​មួយ​ដី “។

យោង​តាម​ច្បាប់​នេះ​ផង​ដែរ ប្លង់​រឹង​ដែល​ផ្ដល់​ឱ្យ​មុន​ថ្ងៃ​ទី​១ ខែ​សី​ហា ឆ្នាំ​២០២៤ នៅ​តែ​មាន​តម្លៃ​ប្រ​ហាក់​ប្រ​ហែល​នឹង​ប្លង់​រឹង​ថ្មី និង​មាន​តម្លៃ​គតិយុត្តិ​ដដែលដោយ​មិន​បាច់​ផ្លាស់​ប្ដូរ​មក​ថ្មី​នោះ​ទេ។ ប្រ​សិន​បើ​ប្រ​ជា​ពល​រដ្ឋ​មាន​តម្រូវ​ការ​ផ្លាស់​ប្ដូរ​ថ្មី នឹង​បាន​ភ្នាក់​ងារ​រដ្ឋ​ឆ្លើយ​តប​តាម​សំ​ណូម​ពរ។

ប្លង់​រឹង​ថ្មី​ត្រូវ​បាន​ផ្ដល់​ទៅ​តាម​គំរូ​ឯក​ភាព​ទូទាំង​ប្រ​ទេស ដែល​កំ​ណត់​ដោយ​រដ្ឋ​មន្រ្តី​ក្រ​សួង​ធន​ធាន​និង​បរិស្ថាន៕

                  យោង៖ កាសែត​ជីវ​ភាព​និង​ច្បាប់- ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ