15/07/2024 - 14:46

ក្រុង​កឹង​ធើ មាន​អង្គ​ការ​សមាគម​ជំ​រុញ​ការ​សិក្សា​ជិត​៧.០០០

សមាគម​ជំ​រុញ​ការ​សិក្សា​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ការ​ងារ​ជំ​រុញ​ការ​សិក្សា​៦​ខែ​ដើម​ឆ្នាំ​២០២៤ និង​បូក​សរុប​បណ្តោះ​អា​សន្ន​៥​ឆ្នាំ​អនុវត្ត​សេចក្តី​សន្និ​ដ្ឋាន​លេខ​៤៩-KL/TW ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា​ ឆ្នាំ​២០១៩ របស់​គណៈ​លេខា​បក្ស​ (នីតិ​កាល​XII) ស្ដី​ពី​ការ​បន្ត​អនុវត្ត​បទ​បញ្ជា​លេខ​១១-CT/TW របស់​កា​រិយា​ល័យ​នយោ​បាយ​ (នីតិ​កាល​X) ស្ដី​ពី​ការ​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​កសាង​សង្គម​សិក្សា។​

លោក​ង្វៀង​ថាញ​ស្វឹង​ ប្រ​ធាន​សមា​គម​ជំ​រុញ​ ការ​សិក្សា​ក្រុង​កឹង​ធើ ប្រ​គេន​ប័ណ្ណ​
សរ​សើរ​របស់​មជ្ឈិម​សមាគម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​ដល់​ព្រះ​តេជ​ព្រះ​គុណ​
បណ្ឌិត​លី​ហុង។​ រូប​ថត៖ យ្វី​ខោយ

ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០២៤ សមាគម​ជំ​រុញ​ការ​សិក្សា​ក្រុង​កឹង​ធើ បាន​ពង្រីក​បន្ថែម​អង្គ​ការ​សមា​គម​ចំ​នួន​១១ បង្កើន​ចំ​នួន​អង្គ​ការ​សមាគម​ទូទាំង​ក្រុង​ឡើង​ដល់​៦.៩៥៧​អង្គ​ការ​ ក្នុង​នោះ​ មាន​ក្រុម​ជំ​រុញ​ការ​សិក្សា​ចំ​នួន​៤.៣៤៩ សាខា​សមាគម​ជំ​រុញ​ការ​សិក្សា​ចំ​នួន​១.៧២៩ គណៈ​ជំ​រុញ​ការ​សិក្សា​ចំ​នួន​៧៩៦ សមាគម​ជំ​រុញ​ការ​សិក្ស​ថ្នាក់​ឃុំ​ចំ​នួន​៨៣ សមាគម​ជំ​រុញ​ការ​សិក្សា​ថ្នាក់​ស្រុក​ចំ​នួន​៩។​ បច្ចុប្បន្ន​ ទូទាំង​ក្រុង​មាន​សមា​ជិក​សមាគម​ជំ​រុញ​ការ​សិក្សា​៣៩២​.០០០នាក់ ស្រូប​អត្រា​៣២,៨៥% នៃ​ចំ​នួន​ប្រ​ជា​ជន។​ ការ​កសាង​លើក​កម្ពស់​គុណ​ភាព​និង​បង្កើត​ថ្មី​ទម្រង់​សហគមន៍​សិក្សា​វង្ស​ត្រកូល​សិក្សា​ គ្រួ​សារ​សិក្សា​ ភូមិ​ មណ្ឌល​ អង្គ​ភាព​សិក្សា។ល។​ ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។​ ទូទាំង​ក្រុង​ចលនា​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ឧបត្ថម្ភ​ ជា​ទឹក​ប្រាក់​និង​សម្ភារៈ គិត​ជាទឹក​ប្រាក់​សរុប​៣២,២៤៣​ពាន់​លាន​ដុង​ ផ្តល់​អា​ហា​រូប​ករណ៍ ៨.១១៧​ចំ​ណែ​ក​ អំ​ណោយ​ជិត​៤៩.០០០​ចំ​ណែក​ ជូន​រង្វាន់​ជាង​១៧.០០០​រង្វាន់​និង​កង់​១៥០ គ្រឿង​ គិត​ជា​ទឹក​ប្រាក់​៣១,៦៩៥​ពាន់​លាន​ដុង។​

អនុវត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​៤៩-KL/TW គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចេញ​ឯក​សារ​និង​គោល​ការណ៍​ជាច្រើន​ រួម​ចំ​ណែក​អភិវឌ្ឍ​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​កសាង​សហគមន៍​សិក្សា។​ ការ​ងារ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​ក្រុង​ជំ​រុញ​មាំ បង្ក​ឱ្យ​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​អំ​ពី​ការ​យល់​ដឹង​និង​សកម្ម​ភាព​ទូទាំង​សង្គម​ក្នុង​ការ​ចូល​រួម​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា។​ ទន្ទឹម​នឹង​ការ​បង្កើត​អង្គ​ការ​សមាគម​និង​ពង្រីក​សមា​ជិក​ សមាគម​ជំ​រុញ​ការ​សិក្សា​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​បង្កើត​ទម្រង់​សិក្សា​ ក្នុង​នោះ​ ចំ​ណុច​សំ​ខាន់​គឺអនុវត្ត​សេចក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ អំ​ពី​ការ​ជំ​រុញ​ចលនា​សិក្សា​ពេញ​មួយ​ជីវិត កសាង​សង្គម​សិក្សា​ ទម្រង់​ពលរដ្ឋ​សិក្សា។ល។​ ដំ​ណាក់​កាល​២០១៩ -២០២៣ មូល​និធិ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ ទូទាំង​ក្រុង​ចលនា​ប្រាក់​បាន​២៦៦,៥៦២​ពាន់​លាន​ដុង​ ជូន​អា​ហា​រូប​ករណ៍​៩១២​.១៦៦​ចំ​ណែក​ កង់​ជាង​១៥.០០០​គ្រឿង​ ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជូន​សៀវ​ភៅ​សរ​សេរ​រាប់​រយ​ពាន់​ក្បាល​និង​សិក្ខូប​ករណ៍​ជា​ច្រើន​ គិត​ជាទឹក​ប្រាក់ សរុប​២៣៥,​០៩៩​ពាន់​លាន​ដុង។​ មធ្យម​ភាគ​ ក្រុង​ចលនា​បាន​៥៣,៣១២ពាន់​លាន​ដុង​/ឆ្នាំ​ សម្រេច​៤៤.០០០​ដុង​/ម្នាក់/ឆ្នាំ​។​ មូល​និធិ​អា​ហា​រូប​ករណ៍​ជា​ច្រើន​ ត្រូវ​បាន​បង្កើត​ឡើង​និង​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ ដូច​៖ អា​ហា​រូប​ករណ៍​ហា​ហ្វី​យ៉ាប​ ផាង​វ៉ាន់​ទ្រី ឡេ​ហ៊ឺវ​ត្រាក់​ ហ្វិញ​កឿង​ ផាម​វ៉ាន់​ត្រា​។ល។​

ស្រប​ឱកាស​នេះ​ដែរ​ សមាគម​ជំ​រុញ​ការ​សិក្សា​ក្រុង​កឹង​ធើ ក៏​បាន​ចលនា​សង្គមូប​នីយ​កម្ម​ ជូន​អា​ហា​រូប​ករណ៍​២០០​ចំ​ណែក​ដល់​សាលា​មត្តេយ្យ​លើ​ភូមិ​សាស្ត្រ​ក្រុង។​ ព្រះ​តេជព្រះ​គុណ​ បណ្ឌិត​​លី​ហុង​ សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម អនុប្រ​ធាន​គណៈ​អភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូឃោ​សរង្សី​ (ខណ្ឌ​និញ​កេវ​) បាន​មជ្ឈិម​សមាគម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម ប្រ​ទាន​ប័ណ្ណ​សរ​សើរ​ ពី​ព្រោះ​មាន​ស្នា​ព្រះ​ហស្ត​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​កសាង​សង្គម​សិក្សា៕​ 

យ្វី​ខោយ-មុនី​

ចែករំលែកអត្ថបទ