08/07/2024 - 17:05

មរតក​សាសន៍​អ្នក​ណា​បញ្ជាក់​ទើប​មាន​មូល​ដ្ឋាន​គតិ​យុត្តិគ្រប់​គ្រាន់?

បុគ្គល​មាន​សិទ្ធិ​បង្កើត​មរត​កសាសន៍​ ដើម្បី​កំ​ណត់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ក្រោយ​ពី​ស្លាប់។​ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ការ​បង្កើត​មរត​កសាសន៍​ ត្រូវ​ធានា​នូវ​ល័ក្ខ​ខណ្ឌ​នៃ​ខ្លឹម​សារ​និង​រូប​ភាព​ តាម​សេច​ក្តី​កំ​ណត់​នៃ​ក្រម​រដ្ឋ​ប្បវេណី​ ឆ្នាំ​២០១៥។​

 ​ រូប​ថត​ជា​ឧទាហរណ៍។​

តាម​សេចក្តី​កំ​ណត់​មរតក​សាសន៍​ត្រូវ​បង្កើត​ដោយ​លាយ​លក្ខណ៍​អក្សរ​ ប្រ​សិន​បើ​មិន​អាច​បង្កើត​ដោយ​លាយ​លក្ខណ៍​អក្សរ​ទេ​ គឺ​អាច​បង្កើត​មរតក​សាសន៍​ផ្ទាល់​មាត់។​

មរតក​សាសន៍​ផ្ទាល់​មាត់​ ត្រូវ​បាន​ចាត់​ទុក​ថា​ស្រប​ច្បាប់​ ប្រ​សិន​បើ​អ្នក​បង្កើត​មរតក​សាសន៍​ផ្ទាល់​មាត់​ បាន​បង្ហាញ​ពី​ឆន្ទៈ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ចំ​ពោះ​មុខ​អ្នក​ធ្វើ​សាក្សី​ចំ​នួន​២​នាក់ ហើយ​បន្ទាប់​ពី​នោះ​ អ្នក​ធ្វើ​សាក្សី​ទាំង​នោះ​ ត្រូវ​កត់​ត្រា​ ចុះ​ហត្ថ​លេខា​និង​ផ្តិត​មេដៃ។​

ក្នុង​អំ​ឡុង​ពេល​៥​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​បន្សល់​ទុក​មរតក​សាសន៍​ផ្ទាល់​មាត់​ បង្ហា​ញ​ឆន្ទៈ​ចុង​ក្រោយ​ គឺ​ត្រូវ​បាន​បុគ្គ​លិក​សារ​ការី​ ឬ​ស្ថាប័ន​សមត្ថ​កិច្ច​កំ​ណត់​បញ្ជាក់​លើ​ការ​ចុះ​ហត្ថ​លេខា​ ឬ​ផ្តិត​មេដៃ​របស់​អ្នក​ធ្វើ​សាក្សី​ (មាត្រា​ ៦៣០ ក្រម​រដ្ឋ​ប្បវេណី)។​

មរតក​សាសន៍​លាយ​លក្ខណ៍​អក្សរ​ បើ​គ្មាន​អ្នក​ធ្វើ​សាក្សី​ទេ​ គឺអ្នក​បង្កើត​មរតក​សាសន៍​ត្រូវ​សរ​សេរ​ផ្ទាល់​ដៃ​និង​ចុះ​ហត្ថ​លេខា​លើ​មរតក​សាសន៍​ដោយ​ខ្លួន​ឯង។​

មរតក​សាសន៍​លាយ​លក្ខណ៍​អក្សរ​ មាន​អ្នក​ធ្វើ​ជា​សាក្សី​ គឺករណី​អ្នក​បង្កើត​មរតក​សាសន៍​ មិន​សរ​សេរ​ផ្ទាល់​ដៃ​ តែបាន​វាយ​អក្សរ​ដោយ​ម៉ា​ស៊ីន​កុំ​ព្យូទ័រ​ ឬ​អាច​ពឹង​អ្នក​ដទៃ​វាយ​អក្សរ​ឬ​សរ​សេរ​ គឺត្រូវ​មាន​អ្នក​ធ្វើ​សាក្សី​យ៉ាង​ហោច​ណាស់​២​នាក់។​

អ្នក​ប​ង្កើត​មរតក​សាសន៍​ ត្រូវ​ចុះ​ហត្ថ​លេខា និង​ផ្តិត​មេដៃ​នៅ​ចំ​ពោះ​មុខ​អ្នក​ធ្វើ​សាក្សី។​ បន្ទាប់​មក​ អ្នក​ធ្វើ​សាក្សី​បញ្ជាក់​ពី​ការ​ចុះ​ហត្ថ​លេខា​និង​ផ្តិត​មេដៃ​របស់​អ្នក​បង្កើត​មរតក​សាសន៍​ (មាត្រា​ ៦៣៤ នៃ​ក្រម​រដ្ឋ​ប្បវេណី​ឆ្នាំ​ ២០១៥)។​

មរតកសាសន៍​លាយ​លក្ខណ៍​ជា​អក្សរ​ មាន​សារ​ការី​៖ ដើម្បី​សារ​ការី​មរតក​សាសន៍​ គឺអ្នក​ប​ង្កើត​មរតក​សាសន៍​នឹង​ទៅ​កាន់​អង្គ​ការ​ប្រ​កប​របរ​សារ​ការី​ សំ​ណូម​ពរ​បុគ្គ​លិក​សារ​ការី​ បញ្ជាក់​ភាព​ពិត​ប្រា​កដ​ ស្រប​ច្បាប់​របស់​មរតក​សាសន៍​ តាម​មា​ត្រា​ ៥៦ នៃ​ច្បាប់​សារ​ការី​ឆ្នាំ​ ២០១៤ ។​

មរតកសាសន៍​លាយ​លក្ខណ៍​អក្សរ​មាន​ការ​បញ្ជាក់៖ បញ្ជា​ក់​មរតក​សាសន៍​ ត្រូវ​បាន​អនុវត្ត​នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ អា​ស្រ័យ​ប្រ​ធាន​ឬ​អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចុះ​ហត្ថ​លេខា​បញ្ជាក់​ និង​បោះ​ត្រា​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ តាម​សេច​ក្តី​កំ​ណត់ ត្រង់​ចំ​ណុច​ e ប្រ​ការ​ ២ មាត្រា​ ៥ និង​មាត្រា​១២ នៃ​អនុក្រឹត្យ​លេខ​ ២៣/២០១៥/NĐ-CP៕​

យោ​ង៖ កាសែត​ហាយ​យឿង-វិមាន​

ចែករំលែកអត្ថបទ