អត្ថប្រយោជន៍ពេលទទួលទានបាយអង្ករសម្រូប
+បំពេញជាតិសរសៃច្រើនជាង។ បើប្រៀបធៀបនឹងអង្ករស អង្ករសម្រូបផ្ទុកបរិមាណជាតិសរសៃច្រើនជាង៣ដង។ ជាក់ស្តែង ទទួលទានបាយអង្ករសម្រូបមួយចានផ្តល់ជាតិសរសៃប្រមាណ៣ក្រាម ក្នុងពេលនោះ បាយអង្ករសមួយចានផ្ទុកជាតិសរសៃត្រឹមតែ០,៥-១ក្រាមប៉ុណ្ណោះ។ ទទួលទានអាហារដែលមានជាតិសរសៃច្រើន ជួយបង្កើនសុខភាពផ្លូវរំលាយអាហារ គ្រប់គ្រងការលើសទម្ងន់ ធ្វើឱ្យប្រសើរឡើងមុខងារគ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយcholesterol ការពារជំងឺមហារីក...។
រូបថតជាឧទាហរណ៍។
+ បង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម។ អង្ករសម្រូបសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាមិនឱ្យខូចនិងជួយទ្រទ្រង់ដំណើរការជរាភាពឱ្យមានសុខភាពល្អ។
+ជួយសម្រកទម្ងន់។ តាមការសិក្សាជាច្រើន បានលើកឡើងថា អ្នកដែលទទួលទានធញ្ញជាតិច្រើនដូចជាអង្ករសម្រូបមាននិន្នាការស្រាលទម្ងន់ជាងអ្នកដែលមិនសូវទទួលទានធញ្ញជាតិ។ អាស្រ័យមានគុណប្រយោជន៍ គឺសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិសរសៃ ដូច្នេះទទួលទានបាយអង្ករសម្រូបមានអារម្មណ៍ឆ្អែតបានយូរ។
+ជួយបង្កើនសុខភាពបេះដូង។ ទទួលទានធញ្ញជាតិច្រើនដូចជាអង្ករសម្រូប អាចជួយកាត់បន្ថយកក្តាហានិភ័យជំងឺបេះដូង តួយ៉ាងដូចកម្រិត cholesterol ខ្ពស់។ តាមការវិភាគមួយ ផ្អែកលើការសិក្សាស្រាវជ្រាវចំនួន៤៥បាន បង្ហាញថា អ្នកដែលទទួលទានធញ្ញជាតិច្រើនបំផុត (រួមទាំងអង្ករសម្រូប) ជួយកាត់បន្ថយហានិភ័យជំងឺបេះដូងពី១៦-២១% បើប្រៀបធៀបនឹងអ្នកទទួលទានធញ្ញជាតិតិច។ ក្រៅពីនោះ តាមការសិក្សាស្រាវជ្រាវមួយចំនួន បានភ្ជាប់ការទទួលទានបាយអង្ករសម្រូបជាមួយនឹងកម្រិត cholesterol “ខ្លាញ់ល្អ” HDL ខ្ពស់ជាងនិងកម្រិត cholesterol “ខ្លាញ់អាក្រក់” LDL ទាបជាង គឺល្អសម្រាប់សុខភាពបេះដូង។
+កាត់បន្ថយកម្រិតស្ករក្នុងឈាម។ អង្ករសម្រូបគឺជាអាហារសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែម។ ទោះបីអង្ករសម្រូបគឺជាអាហារមួយ អាចធ្វើឱ្យកើនកម្រិតស្ករក្នុងឈាម ប៉ុន្តែ ដោយសារតែផ្ទុកជាតិសរសៃច្រើន ដូច្នេះវាបញ្ចេញជាតិស្ករទៅក្នុងឈាមយឺតជាងនិងកាត់បន្ថយ បរិមាណកាប៊ូអីដ្រាតដែលរាងកាយស្រូបយក។ យន្តការនេះជួយការពារកម្រិតជាតិស្ករមិនឱ្យឡើងខ្ពស់ និងគ្រប់គ្រងកម្រិតស្ករក្នុងឈាមទូទៅឱ្យកាន់តែល្អប្រសើរ។
មុខសញ្ញាគប្បីចៀសវាងទទួលទានបាយ អង្ករសម្រូប
បាយអង្ករសម្រូបអាចបណ្តាលឱ្យប្រតិកម្មដល់អ្នកជំងឺ Celiac ឬហៅថា ជំងឺមិនស្រូបយក gluten (តែងមានក្នុងអង្ករសម្រូបនិយាយរួម)។ ទោះបីជាអង្ករសម្រូបមិនផ្ទុកជាតិ gluten ក៏ដោយ ប៉ុន្តែបែរជាផ្ទុកសារធាតុ orzenin ជាប្រូតេអ៊ីនរុក្ខជាតិម៉្យាងបង្កើត gluten។ អ្នកកើតជំងឺ Celiac អាចជួបប្រទះបញ្ហារំលាយអាហារមួយចំនួនពេលទទួលទានបាយអង្ករសម្រូប ដូចជា ឈឺពោះ ក្អួតចង្អោរ ល្ហិតល្ហៃ ចេញស្អូចពេញខ្លួនប្រាណ។ល។
ទន្ទឹមនឹងនោះ ដោយសារអង្ករសម្រូបផ្ទុកបរិមាណសារជាតិ asen ខ្ពស់លើស១,៥ដង បើប្រៀបធៀបនឹងអង្ករស ដូច្នេះ ទទួលទានបាយអង្ករសម្រូបងាយប្រឈមនឹងហានិភ័យនៃការបញ្ចូលសារជាតិ asen។ នេះគឺជាលោហធាតុមួយប្រភេទអាចធ្វើឱ្យពុលអាហារ ពិសេស គឺគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ អាចប្រឈមនឹងហានិភ័យខ្ពស់នៃការរលូតកូន ឬគភ៌ស្លាប់ក្នុងស្បូន។
ការទទួលទានបាយអង្ករសម្រូប ក៏អាចកាត់បន្ថយស្ថានភាពនៃការស្រូបយកសារធាតុចិញ្ចឹម។ មូលហេតុ ដោយសារតែអង្ករសម្រូបមានផ្ទុកសារធាតុប្រឆាំងនឹងសារធាតុចិញ្ចឹម ហៅថាអាស៊ីត phytic អាចកាត់បន្ថយការស្រូបយកសារធាតុរ៉ែសំខាន់ៗ ដូច៖ ជាតិដែក កាល់ស្យូម និងជាតិស័ង្កសី។ ហេតុដូច្នេះ អ្នកដែលត្រូវការបំពេញបន្ថែមសារធាតុទាំងនេះ គួរកាត់បន្ថយទទួលទានបាយអង្ករសម្រូប៕
កាសែតកឹងធើ-មុនី